ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ក្មេងស្ទាវលេងសើចឡើងភ្លាវ ធ្វើឱ្យ​យន្ត​ហោះ​បង្ខំចុះ​ចត​​ភ្លាម​

4 ឆ្នាំ មុន

កា​ណា​ដា​៖ តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា ក្មេង​ស្ទាវ​ដែល​ជា​តន្ត្រីករបាន​ស្រែក​ប្រកាស​នៅ​ក្នុង​យន្តហោះ​ដែល​ដឹក​មនុស្ស​២៤៣​នាក់ថា​ ខ្លួន​មក​ពី​ខេត្ត Hunan ហើយ​មាន​អារម្មណ៍​មិនសូវ​ស្រួលខ្លួនទេ ​។ ការ​ស្រែក​លេង​នេះ…

កា​ណា​ដា​៖ តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា ក្មេង​ស្ទាវ​ដែល​ជា​តន្ត្រីករបាន​ស្រែក​ប្រកាស​នៅ​ក្នុង​យន្តហោះ​ដែល​ដឹក​មនុស្ស​២៤៣​នាក់ថា​ ខ្លួន​មក​ពី​ខេត្ត Hunan ហើយ​មាន​អារម្មណ៍​មិនសូវ​ស្រួលខ្លួនទេ ​។ ការ​ស្រែក​លេង​នេះ ធ្វើ​ឱ្យ​យន្តហោះ​បង្ខំចិត្ត​ចុះ​ចត​ភ្លាម​ៗ​។

ជើងហោះហើរ​មក​ពី Toronto ទៅ​កាន់ Jamaica ត្រូវ​បង្ខំចិត្ត​ចុះ​ចត​ក្រោយ​ពេល James Potok អាយុ​២៨​ឆ្នាំស្រែ​កថា​៖«​សុំ​ចិត្ត​ស្តាប់​បន្តិច​! ខ្ញុំ​ទើបតែ​មក​ពី​ខេត្ត Hunan ដែល​ជា​កន្លែង​ផ្ទុះ​ជំងឺកូ​រ៉ូ​ណា​ថ្មី​។ ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួលខ្លួន​ទេ​ ។ សូម​អរគុណ​» ។

ក្រោយមក គេ​ក៏​ស្រែ​កថា «នេះ​គ្រាន់តែ​ជា​ការ​និយាយ​លេង សម្រាប់​បង្ហោះ​នៅ​ក្នុង Instagram ប៉ុណ្ណោះ​ ។ តែ​ខាង​ភ្នាក់ងារ​លើ​យន្តហោះ បាន​បង្ខំ Potok ឱ្យ​ពាក់​ស្រោមដៃ និង ពាក់​ម៉ាស់​ជិត​មុខ​។ ក្រោយ​ពី​យន្តហោះ​ត្រឡប់​មក​កន្លែង​ដើម​ចុះ​ចត ប៉ូ​លិសបាន​ចាប់ខ្លួន​បុរស​បំពុលសង្គម​ម្នាក់​នេះ​។

Potok បាន​ធ្វើការ​សុំ​ទោស​ដោយ​និយាយ​ថា​៖«ខ្ញុំ​ពិតជា​សោកស្តាយ​មែនទែន​ចំ ពោះ​អំពើ​ឆោតល្ងង់​របស់ខ្ញុំ​។ ខ្ញុំ​មិន​យល់​ពី​បញ្ហា​នេះ​ច្បាស់​។ ខ្ញុំ​គិត​ថា​វា​អាច​ជួយ​ឱ្យ​ខ្ញុំ​ល្បី​។ ខ្ញុំ​មិន​បានដឹង​ថា វា​ជា​អំពើ​ខុសច្បាប់​សោះ» ។ ក្រោយ​ពី​បាន​ធ្វើតេស្ត​ រក​វីរុស​រួច​ហើយ Potok មិនឃើញ​កើត​មាន​ជំងឺកូ​រ៉ូ​ណា​ថ្មី​ឡើយ ​។ គេ​ត្រូវ​បាន​ណាត់​ឱ្យ​ឡើង​តុលាការ Ontario នៅ​ថ្ងៃ​ចន្ទ ទី​៩ មីនា នា​ពេល​ខាង​មុខ​នេះ ។

អត្ថបទសរសេរ ដោយ