ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូន្មាន​សំខាន់​ៗ​ដែល​នឹង​ផ្លាស់​ប្តូរ​គំនិត​របស់​អ្នក​លើ​លុយ​ទាំងស្រុង

4 ឆ្នាំ មុន

មួយ​ខែ​បាន​កន្លង​ផុត​ហើយ​សម្រាប់​ឆ្នាំ​ថ្មី​នេះ តើ​អ្នក​បាន​គោរព​តាម​ការ​សន្យា​ថា​នឹង​សន្សំ​លុយ​និង​កាត់​បន្ថយ​ការ​ចាយវាយ​ទេ? ប្រសិនបើ​ចម្លើយ​របស់​អ្នក​គឺ​ទេ​នោះ កុំ​ទាន់​បាក់ទឹកចិត្ត​ព្រោះ​អត្ថបទ​នេះ​នឹង​ណែនាំ​អ្នក​ពី​ដំបូន្មាន​សំខាន់​ៗ​ដែល​នឹង​ផ្លាស់​ប្តូរ​គំនិត​របស់​អ្នក​លើ​លុយ និង​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ​សម្រាប់​ឆ្នាំ​ថ្មី​កាន់តែ​លឿន​ផង​ដែរ​។ ដំបូន្មាន​ទាំងនោះ​មាន​ដូច​តទៅ​៖ ១. ពិនិត្យ​មើល​កាបូប​លុយ​ជា​រៀងរាល់ថ្ងៃ ប្រសិនបើ​អ្នកជា​មនុស្ស​ចូល​ចិត្ត​ប្រើ​ក្រដាសប្រាក់ ចូរ​ពិនិត្យ​កាបូប​លុយ​របស់​អ្នក​។…

មួយ​ខែ​បាន​កន្លង​ផុត​ហើយ​សម្រាប់​ឆ្នាំ​ថ្មី​នេះ តើ​អ្នក​បាន​គោរព​តាម​ការ​សន្យា​ថា​នឹង​សន្សំ​លុយ​និង​កាត់​បន្ថយ​ការ​ចាយវាយ​ទេ? ប្រសិនបើ​ចម្លើយ​របស់​អ្នក​គឺ​ទេ​នោះ កុំ​ទាន់​បាក់ទឹកចិត្ត​ព្រោះ​អត្ថបទ​នេះ​នឹង​ណែនាំ​អ្នក​ពី​ដំបូន្មាន​សំខាន់​ៗ​ដែល​នឹង​ផ្លាស់​ប្តូរ​គំនិត​របស់​អ្នក​លើ​លុយ និង​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ​សម្រាប់​ឆ្នាំ​ថ្មី​កាន់តែ​លឿន​ផង​ដែរ​។ ដំបូន្មាន​ទាំងនោះ​មាន​ដូច​តទៅ​៖

១. ពិនិត្យ​មើល​កាបូប​លុយ​ជា​រៀងរាល់ថ្ងៃ
ប្រសិនបើ​អ្នកជា​មនុស្ស​ចូល​ចិត្ត​ប្រើ​ក្រដាសប្រាក់ ចូរ​ពិនិត្យ​កាបូប​លុយ​របស់​អ្នក​។ ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​ចូល​ចិត្ត​ប្រើ​សេវា​វេ​លុយ ឬ​ការ​ទិញ​តាម​ទូរស័ព្ទ ចូរ​ពិនិត្យ​មើល​គណនី​របស់​អ្នកជា​រៀងរាល់ថ្ងៃ​។ ការ​ធ្វើ​ដូច្នេះ​នឹង​អនុញ្ញាត​ឲ្យ​អ្នកដឹង​ច្បាស់​ពី​ការ​ចេញចូល​នៃ​លុយ​របស់​អ្នក​ដែល​អាច​ប្រាប់​ពី​ទម្លាប់​មិនល្អ​ដែល​អ្នក​គួរ​បោះបង់​។

២. ពេល​ទិញ​ទំនិញ អ្នក​គួរ​គិត​ពី​ការ​ចំណាយ​នៃ​ការ​ប្រើប្រាស់
រវាង​អាវ​៥​មួយ​ថ្លៃ​៥​ដុល្លារ និង​អាវ​មួយ​ថ្លៃ ២០​ដុល្លារ អ្នក​ប្រហែលជា​គិត​អាវ​ដែល​ថ្លៃ ៥​ដុល្លារ​ជា​ជម្រើស​ល្អ​បំផុត​ហើយ​។ តែ​ការ​ពិត​ជាក់ស្តែង​វា​ជា​អាវ​ដែល​អ្នក​ពាក់​វា​បាន​តែ​ពីរ​ដឹង​ប៉ុណ្ណោះ​ហើយ​វា​នឹង​ខូចខាត​ទាំងស្រុង ដែល​បង្ខំ​ឲ្យ​អ្នក​ចំណាយ​ថវិកា​បន្ថែម​ដើម្បី​ទិញ​អាវ​ថ្មី​។ ពេល​ដែល​ពិចារណា​លើ​ផលិតផល​ដែល​អ្នក​ត្រូវ​ប្រើ​យូរ​ដូច​ជា​ឧបករណ៍​អគ្គិសនី ឬ​គ្រឿង​អេ​ឡិ​ត​ត្រូ​ណិ​ច​ជាដើម អ្នក​គួរតែ​ផ្តល់​អាទិភាព​លើ​គុណភាព​មុនគេ​។

៣. ទុក​លុយ​សន្សំ​ក្នុង​គណនី​ដាច់​ដោយឡែក​ពី​គណនី​សម្រាប់​ប្រាក់​ចាយវាយ
វិធី​ងាយ​មួយ​ដែល​បង្ខំ​ឲ្យ​មនុស្ស​សន្សំ​លុយ​ដោយ​មាន​ប្រសិទ្ធិ​ភាព​គឺ​ការ​កាត់​បន្ថយ​ភាព​ងាយស្រួល​ក្នុង​ការ​ដក​លុយ​សម្រាប់​ចាយវាយ​។ ហើយ​វិធីសាស្ត្រ​ដែល​ងាយ​ជាងគេ​និង​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ច្រើន​ជាងគេ​គឺ​ការ​បើក​គណនី​ធនាគារ​មួយទៀត​សម្រាប់​ប្រាក់​សន្សំ​សុទ្ធ​។ ប៉ុន្តែ​ពេល​ដែល​ជ្រើសរើស​ធនាគារ​សម្រាប់​គណនី​សន្សំ អ្នក​គួរតែ​ជ្រើសរើស​ធនាគារ​ដែល​ខុស​ពី​ធនាគារ​ដែល​អ្នកមាន​គណនី​សម្រាប់​ប្រាក់​ចាយវាយ​ព្រោះ​ការ​ប្រើ​ធនាគារ​តែ​មួយ​អនុញ្ញាត​ឲ្យ​អ្នក​ងាយ​នឹង​ផ្ទេរ​ទឹកប្រាក់​ពី​គណនី​មួយ​ទៅ​គណនី​មួយទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ