ជំងឺកូ​រ៉ូ​ណា​​ថ្មី កំពុង​​ជះ​ឥទ្ធិពល​អាក្រក់លើ​ការ​ដឹក​ជញ្ជូន​ទំនិញក្នុង​​ពិភពលោក


សរសៃឈាម​ពាណិជ្ជកម្ម​ពិភពលោក​កំពុង​ស្ទះ ​។ ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដែល​ដឹក​ទំនិញ​ពី​ប្រទេស​ចិន​ ទៅ​កាន់​ពិភពលោក​បាន​និយាយ​ថា ពួក​គេ​កំពុង​កាត់​បន្ថយ​ចំនួន​នាវា​សមុទ្រ ដែល​ជា​វិធាន​ការណ៍​ ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​រ៉ូ​ណា​ថ្មី​។

យោង​តាម​ស​ន្និ​សីទ​អង្គការសហប្រជាជាតិ​ស្តី​ពី​ពាណិជ្ជកម្ម​ និង​ការ​អភិវឌ្ឍ​បានឱ្យ​ដឹង​ថា ពាណិជ្ជកម្ម​ទំនិញ​ពិភពលោក​ប្រហែល៨០% គិត​តាម​បរិមាណ​ត្រូវ​បាន​ដឹក​តាម​សមុទ្រ ហើយ​ចិន​ជា​កន្លែង​ដែល​មាន​កំពង់​ផែ​កុងតឺន័រ​ដែល​មមារញឹក​ជាងគេ​ចំនួន៧​ ។ ប្រទេស​សិង្ហ​បូ​រី​ និង​កូរ៉េ​ខាងត្បូង​មាន​កំពង់​ផែ​ធំ​មួយ​។

លោក Peter Sand ប្រធាន​ផ្នែក​ដឹក​ជញ្ជូន​ដឹក​ជញ្ជូន​នៅ BIMCO សមាគម​ដឹក​ជញ្ជូន​អន្តរជាតិ​បាន​ថ្លែង​ថា​៖ «​ការ​បិទ​មជ្ឈមណ្ឌល​ផលិតកម្ម​ពិភពលោក​ប៉ះពាល់​ដល់​ការ​ដឹក​កុងតឺន័រ​យ៉ាងច្រើន ព្រោះ​វា​ជា​អ្នក​សម្របសម្រួល​ដ៏​សំខាន់​នៃ​បណ្តាញ​ផ្គត់ផ្គង់​នៅ​អាស៊ី​ និង​ពិភពលោក ​។ លោក Sand បាន​ប្រាប់ CNN Business ថា​៖«នេះ​នឹង​ជះ​ឥទ្ធិពល​ដល់​ឧស្សាហកម្ម​ជា​ច្រើន​និង​កំណត់​តម្រូវការ​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​កុងតឺន័រ​» ។

អ្វី​ៗ​ទាំងអស់​ចាប់ពី​រថយន្ ត​និង​គ្រឿង​ម៉ាស៊ីន​រហូត​ដល់​សម្លៀក​បំពាក់​ និង​គ្រឿង​ប្រើប្រាស់​ផ្សេង​ៗ​ទៀត ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ក្នុង​កុងតឺន័រ ហើយ​ការ​រំខាន​ដល់​ឧស្សាហកម្ម​នេះ​អាច​ផ្តល់​ផល​ប៉ះពាល់​ដល់​ប្រទេស​ចិន និងប្រទេស​ផ្សេង​ៗ​ទៀត ខណៈ​គេ​កំពុង​ព្យាយាម​ទប់ទល់​នឹង​ការ​ផ្ទុះ​ឡើង​នៃជំងឺ​កូ​រ៉ូ​ណា​ថ្មី​ ដោយ​ធ្វើ​ឱ្យ​រោងចក្រ​បិទទ្វារ ​និង​កម្មករ​នៅផ្ទះ​។

ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ​ បាន​សម្លាប់​មនុស្ស​ជា ៥៦០​នាក់ និង​បាន​ឆ្លង​យ៉ាង​ហោច​ណាស់២,៨០០០​នាក់ ដែល​ភាគច្រើន​នៅ​ក្នុង​ប្រទេស​ចិន ​ដែល​មាន​ប្រជាជន​ជិត៦០​លាន​នាក់​កំពុង​រស់នៅ​ក្នុង​ទីក្រុង​នានា ​៕

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ