ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រីក និងកែលំអ​តំបន់​ទេស​ចរណ៍​សំខាន់​ៗ​ក្នុង​ខេត្ត​បន្ទាយ​​មានជ័យ​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​០៥ ​កុម្ភៈ​ លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ អមដំណើរ​ដោយ លោកប្រធាន​មន្ទីរ​វប្បធម៌…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​០៥ ​កុម្ភៈ​ លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ អមដំណើរ​ដោយ លោកប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ និងមន្ត្រីពាក់ព័ន្ធជាច្រើន បាន​​ចុះ​ទៅ​ពិនិត្យ​មើល​តំបន់​ទេស​ចរណ៍​សំខាន់​ៗនៅ​រមណីយ​​ដ្ឋា​ន​អាង​ជើងគ្រុស, ប្រាសាទបន្ទាយឆ្មារ , ស្ពាន​ភ្ជាប់​និស្ស័យ​បារាយ​មេបុណ្យ និងចម្លាក់​តោ​ថ្មចំនួន៤ដែលទើប​ប្រទះ​ឃើញ​ ក្នុងនោះ​ក៏មាន​ក្រុម​ការ​ងារ​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ កែ ​គឹ​ម​យ៉ា​ន ដើម្បី​​ពិនិត្យ​មើល​ការ​ត្រៀម​រៀបចំ​កម្មវិធី​មាឃបូជា នៅ​បរិវេណ​ប្រាសាទបន្ទាយឆ្មារផងដែរ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបាន​បញ្ជាក់​ថា ដោយ​​ពិនិត្យ​មើល​ការ​រៀបចំ​តំបន់​ទេសចរណ៍​ខាងលើ និង​ទីតាំង​សម្រាប់​ថ្ងៃ​បុណ្យមាឃបូជា​ នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ បាន​សម្តែង​ការ​សាទរ​ជាមួយ​សមិទ្ធផល​សម្រេច​បានដែល​ជា​ការ​ដឹកនាំ​រៀបចំ និង​ឧបត្ថម្ភ​ថវិកា​ពី​សំណាក់​លោក​ជំទាវ​ឧកញ៉ា ម៉ៅ មាល័យ កែ គឹ​ម​យ៉ា​ន ក្នុង​តំបន់​ភូមិសាស្ត្រ​ប្រាសាទបន្ទាយឆ្មារ ឃុំ​បន្ទាយឆ្មារ​ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​គម​នា​គម ​ទាក់ទាញ​ទេសចរណ៍ និង​កែលំអ​រៀបចំ​តំបន់​ទេសចរណ៍​សំខាន់​ៗ ជា​ការ​រួមចំណែក​ដ៍​សំខាន់ លើកកម្ពស់​ការ​អភិវឌ្ឍ អភិ​រក្ស​សម្បត្តិ​វប្បធម៌​បុរាណ និង​ដើម្បី​ទាក់ទាញ​ទេសចរណ៍ បង្កើន​ប្រាក់​ចំណូល​ដល់​សហ​គម និង​ប្រជា​ពលរដ្ឋ​បន្ថែម​ទៀត ។

លោក​អភិបាលខេត្ត​​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ អ្នកដំណើរ​ទេសចរណ៍​ជាតិ-អន្តរជាតិ សូម​អញ្ជើញ​មក​លេង​កម្សាន្ត​តំបន់​ទេសចរណ៍​សំខាន់​ៗ ​រួម​នឹង​កន្លែង​កម្សាន្ត​ផ្សេង​ទៀត ដោយ​សប្បាយ​រីករាយ ជាមួយ​ការ​ដំណើរ​មក​កាន់​ទីតាំង​នេះ​លើ​ផ្លូវ​ដ៏ល្អ​ផង​ដែរ​។​ នា​ពេល​បច្ចុប្បន្ន​នេះ​យើង​បាន​កំពុង​រៀបចំ​បណ្តើរ​ៗ និង​មានការ​មក​លេង​កម្សាន្ត​សប្បាយ លំហែរ​កាយ​លក្ខណៈ​គ្រួសារ មិត្ត​ភ័​ក្រ និង​បោះ​តង់​ទស្សនកិច្ច​សិក្សា​ស្វែង​យល់ ពី​អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ មក​កាន់​តំបន់​ទេសចរណ៍​ទាំង​អសនេះ យ៉ាងច្រើន​កុះករ ពិសេស​ក្នុង​ថ្ងៃ​បុណ្យ​ទាន​សំខាន់​ៗ និង​ថ្ងៃ​សម្រាក​ចុង​ស​ប្តា​ហ៍​ជាដើម​។

អត្ថបទសរសេរ ដោយ