ហាងឆេង​លុយ​បាត​ថៃ​មាន​សាច់ដុំ​ជាង​ដុល្លារ​អា​មេ​រិ​ក


ប្រាក់​បាត​ថៃ​ថ្ងៃនេះ​ហាក់ដូចជា បង្ហាញ​ពី​កម្លាំង​របស់​ខ្លួន​មាន​ប្រៀប​ជាង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ។ ដូច្នេះ​អ្នក​និយម​ចាយប្រាក់​ប្រទេស​ទាំង​ពីរ​នេះ គួរតែ​ដឹង​ថា តើ​វា​មាន​ហាងឆេង​ប្រែប្រួល​យ៉ាងណា ។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦​ កុម្ភ​ៈ នេះ ថា ១​ដុល្លារ​អា​មេ​រិ​ក​ទិញ​ចូល​តែ ៣០,៧៣៩៥ បាត លក់​ចេញ​តែ ៣១,១៦០៦ បាត​ប៉ុណ្ណោះ ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ១​ដុល្លារ​អា​មេ​រិ​ក​ទិញ​ចូល ៣០,៧៧៤៤ បាត និង​លក់​ចេញ​រហូត​ដល់​ទៅ ៣១,២៤៤៣ បាត​ឯណោះ ។

អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

សម្រាប់​ថ្ងៃនេះ​ដែរ យោង​តាម​ប្រភព​ដដែល សូម​បង្ហាញ​ពី​អត្រា​ប្តូរ​ប្រាក់​នៃ​បណ្តា​ប្រទេស​មួយ​ចំនួន​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ដែល​រួម​មាន ៖ ដុល្លារ​អា​មេ​រិ​ក​ទិញ​ចូល ៤.០៨៨,០០ រៀល លក់​ចេញ ៤.១០១,០០ រៀល​, ១​អឺ​រ៉ូ​ទិញ​ចូល ៤.៤៤៣,៦៦ រៀល លក់​ចេញ ៤.៥៥២,១១ រៀល ។ ដូច​គ្នា​នេះ​ដែរ ១​ដុល្លារ​អូស្ត្រាលី​ទិញ​ចូល ២.៧០៦,២៦ រៀល លក់​ចេញ ២.៨០៩,១៩ រៀល​, ១​យ៉េន​ជប៉ុន​ទិញ​ចូល ៣៦,៦៩៦៦ រៀល លក់​ចេញ ៣៧,៦៩៣០ រៀល និង​១​បាត​ថៃ​ទិញ​ចូល ១៣១,៤០ រៀល លក់​ចេញ ១៣៣,២០​រៀល ។

ទន្ទឹម​នេះ ១​ដុ​ង​វៀតណាម​ទិញ​ចូល ០,១៧៣២ រៀល លក់​ចេញ ០,១៧៧៥ រៀល ។ កម្មវិធី​នេះ​ឧបត្ថម្ភ​ដោយ អេ​ស៊ី​លី​ដា ទាន់ចិត្ត​ដែល​លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដំណើរការ​ដោយ Android និង iOS ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

បញ្ជាក់ ៖ អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

ពាណិជ្ជកម្ម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ