ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​៤​ប្រការ​រមែង​កើត​មាន​ដល់​អ្នកចេះ​គោរព​ឱនលំទោន

4 ឆ្នាំ មុន

ច​ត្តា​រោ ធ​ម្មា​…​ធម៌​គឺ​ពរ​៤​ប្រការ អាយុ​១ ពណ៌​ស្រស់​ស្អាត​១ សេចក្តីសុខ​ចម្រើន​១ និង​កម្លាំង​ខ្លាំងក្លា​១ រមែង​កើត​មាន​ដល់​បុគ្គល​ដែល​មាន​សេចក្តី​គោរព​កោតក្រែង​ដល់​អ្នក​ដែល​មាន​វ័យចាស់​ជាង​ខ្លួន ឬ​អ្នក​បរិបូណ៌​ដោយ​គុណ​ទាំងឡាយ​មាន​សីលគុណ​ជាដើម​ពោល​គឺ​ចាស់ព្រឹទ្ធាចារ្យ ។ ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្តែង​ថា…

ច​ត្តា​រោ ធ​ម្មា​…​ធម៌​គឺ​ពរ​៤​ប្រការ អាយុ​១ ពណ៌​ស្រស់​ស្អាត​១ សេចក្តីសុខ​ចម្រើន​១ និង​កម្លាំង​ខ្លាំងក្លា​១ រមែង​កើត​មាន​ដល់​បុគ្គល​ដែល​មាន​សេចក្តី​គោរព​កោតក្រែង​ដល់​អ្នក​ដែល​មាន​វ័យចាស់​ជាង​ខ្លួន ឬ​អ្នក​បរិបូណ៌​ដោយ​គុណ​ទាំងឡាយ​មាន​សីលគុណ​ជាដើម​ពោល​គឺ​ចាស់ព្រឹទ្ធាចារ្យ ។

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្តែង​ថា អបចាយន​ម​យ​បុណ្យ គឺ​បុណ្យ​សម្រេច​ពី​ការ​គោរព ឱនលំទោន​ដល់​អ្នក​ដែល​គួរ​គោរព​មាន​ដូច​ជា គោរព​ទៅ​តាម​គុណធម៌​បាន​ដល់​ព្រះសង្ឃ ឪពុក​ម្តាយ និង​អ្នកមាន​សីល​បរិបូណ៌​ដោយ​គុណធម៌​ជាដើម​។ គោរព​ទៅ​តាម​វ័យ មាន​ចាស់ព្រឹទ្ធាចារ្យ ចាស់ទុំ​ទាំងឡាយ​ដែល​មាន​អាយុ​ច្រើន​ជាង​យើង​ជាដើម ។

ផល​នៃ​ការ​គោរព​នេះ​នឹង​ធ្វើ​ឲ្យ​យើង​បាន​នូវ​សេចក្តីសុខ ហើយ​អ្នកផង​ទាំងឡាយ​គោរព​ស្រឡាញ់​រាប់អាន និង​បានជា​ទ្រព្យ​គាប់ប្រសើរ​ទៅ​ក្នុង​អនាគតជាតិ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ