ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បបួល​នាង​ក្នុង​តម្លៃ​១០​ដុល្លារ តែ​មិន​ទាន់​បាន​អី​ផង ក្របួច​ក​.​អាវ​មុខ​ផ្សារ​រាត្រី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​.​គម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ទៅ​រក​ស្ត្រី​រកស៊ី​ផ្លូវភេទ ក្នុង​គោលបំណង​រួមមេត្រី ហើយ​ក៏​បាន​ជួប​ស្ត្រី​ម្នាក់​រួច​បបួល​ទៅ​រួមមេត្រី​ក្នុង​តម្លៃ​១០​ដុល្លារ ខណៈ​ពេល​ឌុ​ប​នាង​ទៅ​មិន​ទាន់​ទាំង​បាន​អី​បន្តិច​ផង ស្រាប់តែ​បាត់​លុយ​អស់​100$ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​សួរនាំ​កាលពី​ម៉ោង​11​យប់ ថ្ងៃ​ទី​5…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​.​គម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ទៅ​រក​ស្ត្រី​រកស៊ី​ផ្លូវភេទ ក្នុង​គោលបំណង​រួមមេត្រី ហើយ​ក៏​បាន​ជួប​ស្ត្រី​ម្នាក់​រួច​បបួល​ទៅ​រួមមេត្រី​ក្នុង​តម្លៃ​១០​ដុល្លារ ខណៈ​ពេល​ឌុ​ប​នាង​ទៅ​មិន​ទាន់​ទាំង​បាន​អី​បន្តិច​ផង ស្រាប់តែ​បាត់​លុយ​អស់​100$ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​សួរនាំ​កាលពី​ម៉ោង​11​យប់ ថ្ងៃ​ទី​5 ខែកុម្ភៈ ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ នៅ​ចំណុច​មុខ​ផ្សារ​រាត្រី ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

តាម​ប្រភព​ពី​សន្តិសុខ​ផ្សារ​រាត្រី​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បានឃើញ​បុរស​ម្នាក់​ជា​មនុស្ស​.​គ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេរី​2005 មិន​ចាំ​ស្លាក​លេខ​នោះ​ទេ ដឹក​ស្ត្រី​ម្នាក់​មានអាយុ​ជិត​30​ឆ្នាំ និង​មានកូន​៣​នាក់​មានស្រុក​កំណើត​។ ហើយ​​មិនដឹង​ថា ជា​យ៉ាង​មិច​នោះ​ទេ បានជា​ប្រវាយប្រតប់​គ្នា​ឡើង​ផ្អើល​ពេញ​មុខ​ផ្សារ​រាត្រី ធ្វើ​ឲ្យ​គាត់​ជា​សន្តិសុខ​ស្មាន​តែ​ពួក​គាត់​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ក៏​សួរនាំ​ទៅ ទើប​ខាង​ស្ត្រី​ដែល​នៅ​ជាមួយ​នោះ​បាន​ប្រាប់​ថា គាត់​ជា​អ្នក​រកស៊ី​ផ្លូវ ត្រូវ​បុរស​.​គ​រូប​នោះ​ចោទ​គាត់​ថា លួច​លុយ​100$ ខណៈ​ពេល​បបួល​គាត់​ទៅ​ដេក​ក្នុង​តំលៃ​តែ​10$​នោះ​ទេ ។

ដោយឡែក​ជន​រង​គ្រោះ​ដែល​ជា​បុរស​.​គ​បាន​សរសេរ​ប្រាប់​ថា ស្ត្រី​ខាងលើ​នេះ​ជា​អ្នក​លួច​លុយ​គាត់​ចំនួន​100$ ទាំង​គាត់​ទើបនឹង​ជិះ​ម៉ូតូ​ដឹក​នាង​មក​ដល់​មុខ​ផ្ទះសំណាក់ មិន​ទាន់​ទាំង​បាន​ធ្វើ​ប្រតិបត្តិការ​អី​បន្តិច​ផង ក៏​ដឹង​ថា​បាត់​លុយ​អស់​១០០​ដុល្លារ គាត់​ក៏​បាន​ដឹក​ទៅ​មុខ​ផ្សារ​រាត្រី​ក្របួច​.ក​អាវ​ស្ត្រី​រកស៊ី​ផ្លូវភេទ​នោះ​ជាប់​មិន​លែង ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម និង​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​វត្ត​ភ្នំ ចុះ​មក​ដល់​កន្លែង​កើតហេតុ​សួរនាំ​តែ​ម្តង ។ ហើយដោយ​សារ​តែ​សមត្ថកិច្ច​សួរ​ទៅ​ដឹង​រឿងហេតុ​ច្បាស់​ហើយ ក៏​បន្ត​ដឹក​ជន​សង្ស័យ និង​ជន​រង​គ្រោះ​យក​ទៅ​កាន់​ប៉ុស្តិ៍​ស្រះ​ចក ដើម្បី​ដាក់​ពាក្យបណ្តឹង ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ជន​រង​គ្រោះ​ដែល​ជា​បុរស​.​គ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្រះ​ចក ដើម្បី​ឱ្យ​សមត្ថកិច្ច​ចាត់ការ​ទៅ​តាម​នីតិវិធី ៕ (​កែម​ស្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ