ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានម៉្លេះ! បុរសឡាវ២នាក់​ប្រព្រឹត្តបទល្មើសឆ្លងដែន​ អស់លក្ខណ៍ត្រឹមខេត្តស្ទឹង​ត្រែង

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បុរស​ជនជាតិ​ឡាវ​ចំនួន​២​នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​សៀម​ប៉ា​ង​ឃាត់ខ្លួន បន្ទាប់​ពី​ឆ្លង​ដែន​នាំ​គ្រឿងញៀន​មក​ជួញដូរ​នៅ​ភូមិ​ណា​អូ​ង ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ ស្វាយ​សែន​ជ័យ កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​២០២០​។…

ខេត្តស្ទឹងត្រែង ៖ បុរស​ជនជាតិ​ឡាវ​ចំនួន​២​នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​សៀម​ប៉ា​ង​ឃាត់ខ្លួន បន្ទាប់​ពី​ឆ្លង​ដែន​នាំ​គ្រឿងញៀន​មក​ជួញដូរ​នៅ​ភូមិ​ណា​អូ​ង ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ ស្វាយ​សែន​ជ័យ កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​២០២០​។

លោក​វរសេនីយ៍ឯក ជឹ​ម អេ​ន អធិការ​នគរបាល​ស្រុក​សៀម​ប៉ា​ង​អោយ​ដឹង​ថា កម្លាំង​ជំនាញ​គ្រឿងញៀន​នៃ​អធិកា​ដ្ឋា​ន​នគរបាល​ស្រុក​សៀម​ប៉ា​ង​និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សេ​កុង ឃុំ​ព្រែក​មាស និង​ឃុំ​ស្រែ​សំបូរ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​បាន​មួយ​ករណី នៅ​ភូមិ​ណា​អូ​ង ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ ស្វាយ​សែន​ជ័យ ដោយ​បាន​ឃាត់​ខ្លួន​ជនជាតិ​ឡាវ​ចំនួន​២​នាក់ និង​បាន​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន WY ចំនួន​២​កញ្ចប់​តូច ស្មើនឹង​៣៨២​គ្រាប់ ក្រោម​ការ​សម្របសម្រួល​ពី​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង និង​លោក​ឧត្តមសេនីយ៍ត្រី នូ ហួរ ស្នង ការ​រង និង​ជា​ស្នងការ​ស្តីទី​។

ជនសង្ស័យ​ជនជាតិ​ឡាវ​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ​ហៀវ ប៊ុត​ទី​វង្ស ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ជា​ជនជាតិ​ឡាវ និង​ម្នាក់​ទៀត​ឈ្មោះ វង់ អុឹង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​ជនជាតិ​ឡាវ ។ ជនសង្ស័យទាំង២នាក់នេះ​រស់នៅ​ភូមិ​ប៉ា​គៀប ស្រុង​ឃូ​ង ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​។

ក្រោយពី​​ការ​ចាប់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវបាន​​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹង​ត្រែង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ