ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនក្រមុំ​-កូន​ក​ម្លោះ​Live​វីដេអូ​ ដោយ​សារ​​តែ​ខ្លាច​​ជំងឺ​កូ​រ៉ូ​ណា​ថ្មីនេះ

4 ឆ្នាំ មុន

សិង្ហ​បុរី​៖ប្តី​ប្រពន្ធ​ជនជាតិ​សិង្ហ​បុរី​មួយគូ​ដែល​ទើបនឹង​ទៅ​លេង​ភូមិ​មួយ​ក្នុង​ខេត្ត ដែល​ជាទី​តាំង​ផ្ទុះជំងឺ​កូ​រ៉ូ​ណា​ថ្ ដូចនឹង Wuhan បាន​សម្រេចចិត្ត​ធ្វើការ Live វី​ដេ​អូ​ចេញពី​កន្លែង​រស់នៅ​​ទៅ​កាន់​រោងការ ដើម្បី​ការពារ​មិន​ឱ្យ​មានការ​ឆ្លង​កូ​រ៉ូ​ណា​ថ្មី​ ។ លោក​និង​លោកស្រី…

សិង្ហ​បុរី​៖ប្តី​ប្រពន្ធ​ជនជាតិ​សិង្ហ​បុរី​មួយគូ​ដែល​ទើបនឹង​ទៅ​លេង​ភូមិ​មួយ​ក្នុង​ខេត្ត ដែល​ជាទី​តាំង​ផ្ទុះជំងឺ​កូ​រ៉ូ​ណា​ថ្ ដូចនឹង Wuhan បាន​សម្រេចចិត្ត​ធ្វើការ Live វី​ដេ​អូ​ចេញពី​កន្លែង​រស់នៅ​​ទៅ​កាន់​រោងការ ដើម្បី​ការពារ​មិន​ឱ្យ​មានការ​ឆ្លង​កូ​រ៉ូ​ណា​ថ្មី​ ។

លោក​និង​លោកស្រី Yu ដែល​ទើប​រៀប​ការ​ថ្មី មាន​ពិធី​មង្គលការ​មិនធម្មតា​ទេ​ ។ ជំនួស​ឱ្យ​ការ​នៅ​ទីនោះ​ដោយ​ផ្ទាល់ ពួក​គាត់​បាន Live វី​ដេ​អូ​ពី​ក្នុង​បន្ទប់​សណ្ឋាគារ​ មក​កាន់​រោងការ​។ នេះ​គឺ​មក​ពី​អ្នក​ទាំង​ពីរ​បាន​ទៅ​លេង​ភូមិ​របស់​ម្តាយ​ខាង​ប្រុស​ នៅ​ខេត្ត Hunan ដែល​ជា​ខេត្ត​មាន​ផ្ទុះ​កូ​រ៉ូ​ណា​ថ្មី ដូច​គ្នា​ទៅ​នឹង​ក្រុង Wuhan ដែរ​។

ដូចនេះ​ បានជា​ពួក​គេ​សម្រេចចិត្ត​នៅ​ឆ្ងាយ​ពី​មនុស្ស​ម្នា​រយៈពេល​១៤​ថ្ងៃ ដើម្បី​ប្រាកដ​ថា ​គ្មាន​មាន​ផ្ទុក​ជំងឺ​នេះ​។ អ្វី​ដែល​កាន់តែ​ពិបាក​ គឺ​ពួក​គេ​មិន​អាច​មក​ចូលរួម​ពិធី​មង្គលការ​របស់​ខ្លួន​បាន​ដោយ​ផ្ទាល់ ទើប​ពួក​គេ​សម្រេចចិត្ត Live វី​ដេអូ​ជំនួស​វិញ​។

កូនក្រមុំ​កូន​ក​ម្លោះ​ត្រកូល Yu បាន​និយាយ​តាម Live ថា​៖ «​អរគុណ​ដែល​បាន​ចូលរួម​ពិធី​មង្គលការ​របស់​យើង ​។ យើង​សោកស្តាយ​ណាស់​ដែល​យើង​មិន​អាច​រីករាយ​ជាមួយ​ពេលវេលា​ដ៏​អស្ចារ្យ​នៅ​ទីនោះ​ជាមួយ​អ្នក​ផ្ទាល់ ប៉ុន្តែ​យើង​នៅ​តែ​រីករាយ​ដែល​បានឃើញ​អ្នក​នៅ​ទី​នេះ» ។

ភ្ញៀវ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​មង្គលការ​ទាំងអស់​ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិសេស​នេះ ទោះបីជា​មានការ​ប្រកាស​អំពី​អវត្តមាន​របស់​គូស្នេហ៍​ដែល​ទើបតែ​រៀប​ការ​ក៏​ដោយ ​។ ដោយសារ​ឪពុក​ម្តាយ​របស់​កូនក្រមុំ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត Hunan ពួក​គេ​មិន​អាច​ចូលរួម​ពិធី​មង្គលការ​បាន​ដែរ ដែល​គ្រាន់តែ​ទុក​ឱ្យ​បងស្រី​របស់​កូនក្រមុំ​មក​កំដរ​ភ្ញៀវ​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ