ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Eriksen ប្រាប់​ហេតុផល​ធំ​មួយ ដែល​ធ្វើ​ឱ្យ​គេ​ដើរ​ចេញពីSpurs

4 ឆ្នាំ មុន

Christian Eriksen និយាយ​ថា ការ​ដែល​មក​ចូលរួម​ជាមួយ Inter Milan ព្រោះ​ពួក​គេ​ទំនងជា​ឈ្នះ​ពានរង្វាន់​ច្រើន​ជាង Tottenham Hotspur ។…

Christian Eriksen និយាយ​ថា ការ​ដែល​មក​ចូលរួម​ជាមួយ Inter Milan ព្រោះ​ពួក​គេ​ទំនងជា​ឈ្នះ​ពានរង្វាន់​ច្រើន​ជាង Tottenham Hotspur ។ ខ្សែបម្រើ​ប្រយុទ្ធ​ដា​ណឺ​ម៉ាក បាន​ថ្លែងប្រាប់ Sky News នៅ​ប្រទេសអុីតា​លី​ថា «​មានឱកាស​ដ៏​ធំ​មួយ​ក្នុង​ការ​ឈ្នះ​ពានរង្វាន់​នៅ​ទី​នេះ ឬ​ឱកាស​ធំ​ជាង​កន្លែង​ដែល​ខ្ញុំ​ធ្លាប់​នៅ​(Tottenham)​»។ ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខណ្ឌ Champions League គឺជា​ថ្ងៃ​ដ៏​អាក្រក់​មួយ ដែល​អ្នក​មិន​ចង់​ចាំ​វា​ឡើយ​។

បុរស​វ័យ​២៧​ឆ្នាំ​ដដែល​បន្ត​ទៀត​ថា «​ខ្ញុំ​មក​ទី​នេះ ​គឺ​ដើម្បី​ឈ្នះ ហើយ​ចាប់ផ្តើម​អ្វី​ដែល​ថ្មី​។ ការ​ឈ្នះ​ចុង​ក្រោយ​របស់ខ្ញុំ​គឺ​នៅ Ajax ដូច្នេះ​វា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​។ ខ្ញុំ​នៅ​តែ​ចាំ​ពី​អារម្មណ៍​មួយ​នោះ ដូច្នេះ​ខ្ញុំ​ចង់​សំរេច​វា​នៅ​ទី​នេះ​ផង​ដែរ​»​។

សូមរំលឹកជូន​ថា Eriksen បាន​ចូលរួម​ជាមួយ Inter Milan កាលពី​ខែ​មុន​ក្នុង​តម្លៃ ១៦.៩​លាន​ផោន​ក្នុង​ការ​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល ៤ ឆ្នាំ​កន្លះ​នៅ​ឯ San Siro បន្ទាប់​ពី​កិច្ចសន្យា​គេ​ក្នុង​ក្រុម Spurs នឹង​ត្រូវ​ផុតកំណត់​នៅ​រដូវក្តៅ​។

អត្ថបទសរសេរ ដោយ