ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់ធម៌​ដោយ​គោរព​ក៏​បាន​អានិសង្ស

4 ឆ្នាំ មុន

ព្រះ​អានន្ទ​ដែល​អ្នកប្រាជ្ញ​ចាត់​ថា​ជា​ជង្រុក​នៃ​ធម៌ ជា​អ្នកចេះ​ចាំធម៌​អាថ៌​សិក្ខា​វិន័យ​ច្រើន​ប្រសើរ​លើស​សាវក​នានា​ជា​បុថុជ្ជន​នោះ ក៏​ព្រោះ​លោក​ជា​អ្នក​ស្តាប់​ពុទ្ធឱវាទ​ដោយ​គោរព ។ ធម្មទេសនា​ម​យ​បុណ្យ គឺ​បុណ្យ​បាន​មក​ពី​ការ​សម្តែងធម៌ បាន​ដល់​ការ​ប្រាប់​បង្ហាត់បង្ហាញ​បង្រៀន ពន្យល់​ណែនាំ ទូន្មាន​ប្រៀនប្រដៅ ឱ្យ​ដឹង​ពី​បាប…

ព្រះ​អានន្ទ​ដែល​អ្នកប្រាជ្ញ​ចាត់​ថា​ជា​ជង្រុក​នៃ​ធម៌ ជា​អ្នកចេះ​ចាំធម៌​អាថ៌​សិក្ខា​វិន័យ​ច្រើន​ប្រសើរ​លើស​សាវក​នានា​ជា​បុថុជ្ជន​នោះ ក៏​ព្រោះ​លោក​ជា​អ្នក​ស្តាប់​ពុទ្ធឱវាទ​ដោយ​គោរព ។

ធម្មទេសនា​ម​យ​បុណ្យ គឺ​បុណ្យ​បាន​មក​ពី​ការ​សម្តែងធម៌ បាន​ដល់​ការ​ប្រាប់​បង្ហាត់បង្ហាញ​បង្រៀន ពន្យល់​ណែនាំ ទូន្មាន​ប្រៀនប្រដៅ ឱ្យ​ដឹង​ពី​បាប បុណ្យ គុណ​ទោស រារាំង​ហាមប្រាម មិន​ឱ្យធ្វើ​ទ​ង្វើ​អាក្រក់ ខុសសីលធម៌ សុជីវធម៌​ក្នុង​សង្គម​។ ណែនាំ​ឲ្យ​ដើរ​ផ្លូវ​ល្អ ធ្វើអំពើ​ជា​កុសល ដើម្បី​សេចក្តីសុខ​ដល់​ខ្លួន និង​អ្នក​ដទៃ​អស់​កាល​ជា​អង្វែង ។

ស្តាប់​ដោយ​គោរព​នឹង​បាន​បញ្ញា កើត​ចិត្ត​ជ្រះថ្លា ប្រតិបត្តិ​ត្រឹមត្រូវ​ត្រង់​តាម​គន្លង​ធម៌ មាន​សុគតិ​នៅ​ខាង​មុខជា​ដរាប ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ