ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹង​ការ​ទប់ស្កាត់​ទំនិញ​ខូចគុណភាព និង​គេចពន្ធ​ដែល​លួច​នាំ​ចូល​ពី​ប្រទេស​ជិតខាង

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​មាន​សមត្ថកិច្ច​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ត្រូវ​ពង្រឹង​ការ​ទប់ស្កាត់​ទំនិញ​ខូចគុណភាព និង​គេចពន្ធ​ដែល​លួច​នាំ​ចូល​ពី​ប្រទេស​ចិត​ខាង​អភិបាលខេត្ត​លើក​ឡើង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត នៅ​ថ្ងៃ​ទី​០៥ ខែកុម្ភៈ​នេះ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ ។ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត គឺ​មានការ​ចូលរួម​ពី​គ្រប់​មន្ត្រី…

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​មាន​សមត្ថកិច្ច​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ត្រូវ​ពង្រឹង​ការ​ទប់ស្កាត់​ទំនិញ​ខូចគុណភាព និង​គេចពន្ធ​ដែល​លួច​នាំ​ចូល​ពី​ប្រទេស​ចិត​ខាង​អភិបាលខេត្ត​លើក​ឡើង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត នៅ​ថ្ងៃ​ទី​០៥ ខែកុម្ភៈ​នេះ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ ។

ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត គឺ​មានការ​ចូលរួម​ពី​គ្រប់​មន្ត្រី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន និង​ស្រុក​- ក្រុង ក្នុង​ខេត្តបន្ទាយមានជ័យ នា​ឱកាស​នោះ​អភិបាល​ខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ដើម្បី​ពង្រឹង​សុវត្ថិភាព​ទំនិញគេចពន្ធ និង​ខូចគុណភាព ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ តាម​បន្ទាត់​ព្រំដែន និង​ពលករ​ចំណាក់ស្រុក​ខុសច្បាប់ ដែល​តាម​ច្រករបៀង​ខុសច្បាប់​ប្រឈម​គ្រោះថ្នាក់ ។

លោក​បាន​បញ្ជាក់​ថា ៖ កងកម្លាំង​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ត្រូវ​ទប់ស្កាត់​អោយ​បាន​ដូច​ជា​ទំនិញ​ខូចគុណភាព ទំនិញគេចពន្ធ រថយន្ត និង​ម៉ូតូ​គ្មាន​បង់ពន្ធ​ដែល​ជា​មុខសញ្ញា​ត្រូវ​ចូល​មាន​វិធានការ​ទប់ស្កាត់​អោយ​បាន និង​បទល្មើស​គ្រឿងញៀន​ចោរលួច ចោរប្លន់ ល្បែង​ស៊ី​ង​សង​លុប​បំបាត់​អោយ​អស់ ។

លោក អ៊ុ រាត្រី បាន​មាន​ប្រសាសន៍​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ជាមួយ​សមាគម​ន៍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​នានា​នៅ​មូលដ្ឋាន​អោយ​ប្រសើរ​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ