ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Realme 5i ប្រកាស​​លក់​ចាប់ពី​ថ្ងៃ​ទី​៨ ខែកុម្ភៈ នៅ​កម្ពុជា ជាមួយ​តម្លៃ​មិន​គួរ​ឱ្យ​ជឿ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់ Realme គឺ Realme 5i ដែល​មាន​កម្លាំង​ថាមពល​ថ្មី​រហូត​ដល់ 5000mAh និង​កាំ​មេ​រ៉ា…

រាជធានី​ភ្នំពេញ ៖ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់ Realme គឺ Realme 5i ដែល​មាន​កម្លាំង​ថាមពល​ថ្មី​រហូត​ដល់ 5000mAh និង​កាំ​មេ​រ៉ា ៤​គ្រាប់ បាន​ប្រកាស​លក់​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២០ ជាមួយ​តម្លៃ​មិន​គួរ​ឱ្យ​ជឿ គឺ​ត្រឹមតែ ១៦៩​ដុល្លារ​អា​មេ​រិ​​ក​តែ​ប៉ុណ្ណោះ ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​តំណាង​ទីផ្សារ​នៃ​ក្រុមហ៊ុន​ចែកចាយ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នេះ ។

នៅ​ក្នុង​ពិធី​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ ២០២០​នេះ តំណាង​ទីផ្សារ​នៃ​ទូរ​ស្មា​ត​ហ្វូ​ន Realme បានឱ្យ​ដឹង​ថា វត្តមាន​របស់​ខ្លួន នៅ​លើ​ទីផ្សារ​ប្រទេស​មាន​រយៈពេល​ខ្លី​មែន ក៏​ប៉ុន្តែ​កិត្តិសព្ទ​របស់​ខ្លួន​លើ​ទីផ្សារ​មួយ​នេះ កំពុង​បាន​ជ្រួតជ្រាប​ដល់​គ្រប់​ស្រទាប់​យុវវ័យ​នៃ​ប្រទេស​កម្ពុជា ។

អ្វី​ដែល​ធ្វើ​ឱ្យ​ទូរស័ព្ទ​មួយ​នេះ​ទទួល​បានការ​គាំទ្រ​នោះ គឺ​គុណភាព និង​តម្លៃ ប្រកួតប្រជែង ជាក់​ស្ដែង ទូរស័ព្ទ Realme 5i ដែល​ប្រកាស​លក់​នៅ​ពេល​នេះ គឺ​មាន​លក្ខណៈ​ពិសេស​ៗ​ដូច​ជា រចនា​ម៉ូ​ដ​ឡើង​ដោយ​មាន​ពីរ​ជម្រើស គឺ ពណ៌ Forest Green និង Aqua Blue ។ ហើយ​អ្វី​ដែល​ខុស​គ្នា​ជាមួយនឹង realme 5 និង realme 5 pro នោះ​គឺ realme 5i មិន​មាននូវ​ផ្ទៃ​ក្រោយ​រលោង​នោះ​ទេ ដោយ​មាន​ជា​ការ​ឌី​ហ្សា​ញ​ថ្មី​ដែល​មាន​ជាស​ភាព​ឆ្នូត ដែល​ងាយស្រួល​ក្នុង​ការ​កាន់ និង​មិន​មាន​បន្សល់​ស្នាម​ក្រយៅ​ដៃ​នៅ​លើ​ទូរស័ព្ទ​ដែល​ធ្វើ​ឱ្យ​មើលទៅ​មិន​ស្អាត ។

realme 5i បំពាក់​មក​ជាមួយ​ថាមពល​ថ្ម 5000mAh ដែល​អាច​ទ្រទ្រង់​ការ​សាក​ថ្ម​បាន 10W និង​អាច​ទុក​បាន​រហូត​ដល់​ទៅ ៣០​ថ្ងៃ ដែល​មាន​ភាព​ងាយស្រួល និង​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​មិន​ចូល​ចិត្ត​យក Power bank តាម​ខ្លួន ។ វា​ផ្តល់​នូវ​ទំហំ​ផ្ទុក​ទិន្នន័យ​ដល់​ទៅ 64GB ដែល​អាច​បន្ថែម​តាម​រយៈ memory microSD (​រហូត​ដល់ 256GB) និង​ផ្តល់​ជា​ជម្រើស​កាន់តែ​ច្រើន​សម្រាប់​អ្នក​ទាំងអស់​គ្នា ។

ទូរស័ព្ទ​មួយ​នេះ​បាន​បំពាក់​កាមេរ៉ា​ក្រោយ​រហូត​ដល់ 4​គ្រាប់ ដោយ​កាមេរ៉ា​គោល​មាន​ទំហំ 12 មេ​ហ្គា​ភិ​ច​ស៊ែ​ល អា​ភិ​ច​ឈើ f/1.8, ចំណែកឯ​លែ​ន មួយទៀត​នោះ​គឺ 8 មេ​ហ្គា​ភិ​ច​ស៊ែ​ល អា​ភិ​ច​ឈើ f/2.25 ដែល​ជា​លែ​ន​ទូលាយ​អាច​ថតរូប​ភាព​បាន​រហូត​ដល់ 118.9 ដឺ​ក្រេ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​ភ្ជាប់​មក​ជាមួយ​លែ​ន​ថតរូប​ប​ញ្ឃ​រ ឬ​ហៅ​ថា Portrait 2 មេ​ហ្គា​ភិ​ច​ស៊ែ​ល អា​ភិ​ច​ឈើ f/2.0 នឹង​លែ​ន​ចុង​ក្រោយ​ជា​លែ​ន​ម៉ា​ក្រូ​សម្រាប់​ថតរូប​ជិត 2 មេ​ហ្គា​ភិ​ច​ស៊ែ​ល ថតរូប​បាន​ជិត​រហូត​ដល់ 4 សង់​ទី​ម៉ែ​ត ។ ចំណែកឯ​កាមេរ៉ា​មុខ​មាន​ទំហំ 8 មេ​ហ្គា​ភិ​ច​ស៊ែ​ល ទំហំ​អា​ភិ​ច​ឈើ​គឺ f/2.0​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លក្ខណៈ​ពិសេស​នៃ​កាមេរ៉ា​នេះ​អាច​ថត​វី​ដេ​អូ​បាន​ដល់​កម្រិត 4K 30fps និង វី​ដេ​អូ​មាន​សកម្ម​ភាពយឺត​ៗ ឬ Slo-mo បាន​ដល់ 120fps ជាមួយនឹង​បច្ចេកវិទ្យា Super night mode សម្រាប់​ថត​ពេល​យប់ ឬ​ទី​ងងឹត ។

realme 5i បាន​បំពាក់​នូវ​បន្ទះ​ឈី​ប snapdragon 665AIE ជាមួយ​និង​អេ​ក្រង់​ធំ​ទូលាយ ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​មើល​។

realme 5i អាច​ប្រើ​បាន ស៊ី​ម ២ ដំណើរការ​នៅ​លើ​ប្រព័ន្ធ Android Pie និង ColorOS 6.0.1 ។ ចំណែកឯ​អេ​ក្រង់​មាន​ទំហំ​ធំ​ទូលាយ​រហូត​ដល់ 6.5 អ៊ី​ញ ប្រភេទ HD + (720 x 1600 ភី​ច​សែ​ល​) ដែល​អាច​ការពារ​ការ​ជ្រាប​ចូល​ទឹក​សមាមាត្រ 1200:1 និង​ការពារ​ដោយ​កញ្ចក់ Gorilla Glass 3+​។ តួរ​បង្ហាញ​បាន​អត្រា​រហូត​ដល់ 89%​ពី​អេ​ក្រង​រហូត​ដល់​តួរ​ខ្លួន​, ចំណែក​កម្លាំង​ពន្លឺ 480nits ។ ស្មា​ត​ហ្វូ​ន realme ថ្មី​នេះ ភ្ជាប់​ជាមួយ​បន្ទះ​ឈី​ប octa-core Qualcomm Snapdragon 665 SoC និង RAM 4GB ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ realme 5i ក៏​មាន​លក្ខណៈ​ពិសេស​ផ្សេង​ទៀត​ដូច​ជា ជម្រើស​នៃ​កា​រត​ភ្ជាប់​រួម​មាន 4G LTE, ប្ល៊ូ​ធូ​ស 5.0, wifi 802.11 ac, និង​GPS​។ ឧបករណ៍​ចាប់​សញ្ញា​របស់ realme 5i ប្រៀប​ដូច​ជា​ត្រីវិស័យ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ភ្ជាប់​មក​ជាមួយ Sensor ការ​កំណត់​ពន្លឺ​ដោយ​ស្វ័យប្រវត្តិ​, ចាប់​សញ្ញា​នៅ​ជុំវិញ​ខ្លួន​, វាស់​ល្បឿន​, ចាប់​សញ្ញា​ចលនា​របស់​ស្មា​ត​ហ្វូ​ន និង Sensor ស្កែ​ន​ម្រាមដៃ​ដែល​អាច​ផ្ទៀងផ្ទាត់​បាន​ត្រឹមត្រូវ​បំផុត ។ វិមាត្រ​នៃ​ទូរស័ព្ទ realme មាន​ទំហំ 164,4 គុណ​នឹង 75 គុណ 9,3 មិល្លីម៉ែត្រ​ហើយ​វា​មាន​ទំងន់ 195 ក្រាម ។

គួរ​បញ្ជាក់​ថា ចាប់តាំងពី realme បាន​ចូល​មក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​មក realme បាន​ចូលរួម​សកម្មភាព​ជា​ច្រើន​ជាមួយ​យុវវ័យ ។ ដោយ​ក្នុង​កំឡុង​ខែមករា​នេះ realme បាន​ប្រកាស​សហការ​ជាមួយ smart Axiata នៅ​ក្នុង​ការ​ប្រកួត PUBG ។​ទន្ទឹម​នឹង​នេះ realme ក៏​បាន​ប្រកាស​ជា​ផ្លូវការ​ថា លោក G-Devith និង លោក Lay Bunleng បាន​ចូល​ជា​សមាជិក​នៃ​គ្រួសារ realme ផង​ដែរ ។

ហើយ​នៅ​ក្នុង​កម្មវិធី MEDIA TASTING លើក​នេះ យើង​ក៏​បាន​ជួប​ជាមួយនឹង​តារា​ល្បី​ៗ​ជា​ច្រើន​រូប រួម​មាន លោក Ream Angkor លោក Heng Veasna Bong Beemedia និង​តារា​ជា​ច្រើន​រូប​ទៀត ។ មិនដឹង​ថា realme នឹង​មានការ​សហការ​ដ៏​អស្ចារ្យ​អ្វី​ទៀត​ដែល​នឹង​ធ្វើ​ឡើង​នៅ​ពេល​ក្រោយ​នេះ សូម​ទន្ទឹម​រង់ចាំ​ទាំងអស់​គ្នា ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ