ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​រៀបចំ​គោលនយោបាយ​ជាតិ​ចង់បាន​អ្នក​ក្នុងស្រុក​វិនិយោគ​បន្ថែម​ក្នុង​វិស័យ​កាត់ដេរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្ថិត​ក្នុង​បរិ​កា​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង​អាច​នឹង ប្រឈម​ការ​បាត់បង់​អត្ថប្រយោជន៍​ផ្នែក​ខ្លះ​ៗ​នៅ​ពេល​ដែល​សភាព​អឺរ៉ុប​គ្រោង​ប្រកាស​លទ្ធផល​ផ្លូវការ​ពី​ការ​ដក EBA ពី​កម្ពុជា ។ មន្ត្រី​ថ្នាក់ដឹកនាំ​កំពូល​នៃ​ការ​រៀបចំ​គោ​លន​យោ​បា យ​សេដ្ឋកិច្ច​កម្ពុជា ចង់​ឃើញ​អ្នក​វិនិយោគិន​ក្នុងស្រុក​ថែម​ទៀត​ចូលរួម​វិនិយោគ​នៅ​ក្នុង…

រាជធានី​ភ្នំពេញ​៖ ស្ថិត​ក្នុង​បរិ​កា​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង​អាច​នឹង ប្រឈម​ការ​បាត់បង់​អត្ថប្រយោជន៍​ផ្នែក​ខ្លះ​ៗ​នៅ​ពេល​ដែល​សភាព​អឺរ៉ុប​គ្រោង​ប្រកាស​លទ្ធផល​ផ្លូវការ​ពី​ការ​ដក EBA ពី​កម្ពុជា ។ មន្ត្រី​ថ្នាក់ដឹកនាំ​កំពូល​នៃ​ការ​រៀបចំ​គោ​លន​យោ​បា យ​សេដ្ឋកិច្ច​កម្ពុជា ចង់​ឃើញ​អ្នក​វិនិយោគិន​ក្នុងស្រុក​ថែម​ទៀត​ចូលរួម​វិនិយោគ​នៅ​ក្នុង វិស័យ​សំខាន់​មួយ​នេះ​ឱ្យ​បាន​ច្រើន​ខណៈ​ដែល​វិស័យ​នេះ​ដើរតួរ​សំខាន់​ក្នុង​ការ​រក្សា និង ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ។

លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​នៅ ក្នុង​វេទិកាសាធារណៈ​ស្តី​ពី​ការ​គ្រប់​គ្រង់​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ថវិកា​ឆ្នាំ ២០២០ កាលពី ថ្ងៃ​ទី ៣០​ខែមករា ឆ្នាំ ២០២០​ថា ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង មក​ដល់​សព្វ​ថ្ងៃនេះ មិនសូវ​មាន​អ្នក​វិនិយោគិន​ក្នុងស្រុក​បោះទុន​វិនិយោគ​ច្រើន​នោះ​ទេ ។ ដូចនេះ​ចង់បាន​អ្នក​វិនិយោគ​ក្នុងស្រុក​បន្ថែម​ទៀត ខណៈ​វិស័យ​មួយ​នេះ​ភាគច្រើន​បោះទុន វិនិយោគ​ដោយ​វិនិយោគិន​បរទេស ។លោក វ​ង្សី វិស្សុត មាន​ប្រសាសន៍​ថា «​សព្វថ្ងៃ​វិស័យ​កាត់ដេរ​ជាង ៩០% ថៅកែ​មក​បរទេស ទាំងអស់ ហើយ​វា​មិនល្អ​ទេ ត្រូវ​រក​យុទ្ធសាស្ត្រ​ទាញ​ខ្មែរ​ឱ្យ​វិនិយោគ​ក្នុង​វិស័យ​កាត់ដេរ​ឱ្យ បាន​ច្រើន​» ។

លោក កាំ​ង ម៉ូ​លី​កា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​ថា GMAC បានឱ្យ​ដឹង​តាម​សារ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី ៣ ខែកុម្ភៈ ថា​រហូត មក​ដល់​ទល់​ពេល​នេះ​អ្នក​ដែល​ជា​វិនិយោគទុន​ក្នុងស្រុក​ជា​ជនជាតិ​ខ្មែរ​យើង​មាន​មិន​ច្រើន​ទេ គឺ​មាន​តិច​បំផុត ។ បើសិន​មាន​អ្នក​វិនិយោគ​ជា​ជនជាតិ​ខ្មែរ​យើង​វិនិយោគ​ក្នុង​វិស័យ​នេះ វា​ល្អ​ជាង​អ្នក​វិនិយោគ​មក​ពី​ខាងក្រៅ ល្អ​ត្រង់​គាត់​អាច​មាន​ទស្សនៈវិស័យ​យូរអង្វែង សម្រាប់​កម្ពុជា​យើង ។​ដោយឡែក​សម្រាប់​អ្នក​វិនិយោគ​បរទេស​គាត់​អាច​មានការ
ប្រែប្រួល​បើសិន​ស្ថានភាព​មិន​អំ​ណោ​ផល​យ៉ាង​ណាមួយ ។លោក​បន្ត​ថា បើជា​អ្នក​វិនិយោគ​ក្នុងស្រុក​វិនិយោគ​ក្នុង​វិស័យ​នេះ អ៊ីចឹង​ប្រាក់​ចំណេញ ទទួល​បាន​វា​នៅ​ក្នុង​ប្រទេស​របស់​យើង អាចយ​កមក​ប្រើប្រាស់​ជំរុញ​សេដ្ឋកិច្ច​នៅ​ក្នុង ប្រទេស​កាន់តែ​ច្រើន​ថែម​ទៀត ជា​ជាង​ប្រាក់​ចំណេញ​ត្រូវ​បាន​ហូរ​ចេញ​ទៅ​ខាងក្រៅ ។
តែ​ទោះបីជា​យ៉ាងណា អ្នក​វិនិយោគ​ក្នុងស្រុក និង​ក្រៅ​សុទ្ធតែ​បាន​រួមចំណែក​នៅ​ក្នុង​ការ ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​យើង ។ ចំណុច​វិជ្ជមាន​របស់​អ្នក​វិនិយោគ​បរទេស គឺថា​គេ ជា​ក្រុមហ៊ុន​ធំ​ៗ​គេ​មាន​ស្តង់ដា​, គេ​មាន​បច្ចេកវិទ្យា និង​មាន​ប្រព័ន្ធ​គ្រប់គ្រង​មាន​លក្ខណៈ ខ្ពស់ អ៊ីចឹង​វា​ជា​ការ​ផ្ទេរ​ចំណេះដឹង​ទាំងនោះ​ចូល​មក​ក្នុងស្រុក​របស់​យើង ។

បើ​តាម​អគ្គលេខាធិការ​រង GMAC ឱ្យ​ដឹង​ទៀត​ថា តាម​ទិន្នន័យ​របស់​ក្រសួង​ការងារ​ថា រោង ចក្រ​កាត់ដេរ និង​ផលិត​ស្បែកជើង និង​កាបូប​នេះ​វា​មាន​ប្រហែល ១.០០០ រោងចក្រ​ដែល មាន​កម្មករ​រហូត​ដល់​ជាង ៨០ ម៉ឺន​នាក់ ។ ដោយឡែក​សម្រាប់​សមាគម​រោងចក្រ​កាត់ដេរ របស់​យើង​មាន​សមាជិក​ជា​អ្នក​នាំ​ចេញ​ធំ​ៗ​មាន​ប្រហែល ៥៨០ រោងចក្រ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ