ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឹះ៤​ចំណុច​ដែល​បរិស័ទ​ទាំង​៤​ពួក​គួរ​ប្រតិ​បត្តិ

4 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​ជា​សាសនា​សន្តិភាព សាសនា​ស្វែងរក​សេចក្តីសុខ​ជូន​សង្គមមនុស្ស ដូច្នេះ​ការ​អភិរក្ស​ក៏​ដូច​ជា​ការ​លើក​តម្លៃ​ព្រះពុទ្ធ​សាសនា​ជា​កិច្ច​សំខាន់​សម្រាប់​មហាជន​គ្រប់​រូប ចំណែក​ព្រះសង្ឃ​ក្នុង​ពុទ្ធសាសនា​ក៏​គប្បី​លើកតម្កើង​ដោយ​ការ​គោរព​ប្រតិបត្តិ​តាម​កិច្ច​ផ្សេង​ៗ​ដោយ​ត្រូវ​រៀបចំ​អាសនៈ​ប្រគេន​ព្រះសង្ឃ​ក្នុង​ពិធី​សាសនា​នានា​ឱ្យ​បាន​សមរម្យ​គឺ​ត្រូវ​តែ​ខ្ពស់​ជាង​គ្រហស្ថ​ជា​ដរាប ដើម្បី​សេចក្ដី​ថ្លៃថ្នូរ និង​កិត្យានុភាព​ព្រះពុទ្ធ​សាសនា ស្រប​តាម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ…

ព្រះពុទ្ធ​សាសនា​ជា​សាសនា​សន្តិភាព សាសនា​ស្វែងរក​សេចក្តីសុខ​ជូន​សង្គមមនុស្ស ដូច្នេះ​ការ​អភិរក្ស​ក៏​ដូច​ជា​ការ​លើក​តម្លៃ​ព្រះពុទ្ធ​សាសនា​ជា​កិច្ច​សំខាន់​សម្រាប់​មហាជន​គ្រប់​រូប ចំណែក​ព្រះសង្ឃ​ក្នុង​ពុទ្ធសាសនា​ក៏​គប្បី​លើកតម្កើង​ដោយ​ការ​គោរព​ប្រតិបត្តិ​តាម​កិច្ច​ផ្សេង​ៗ​ដោយ​ត្រូវ​រៀបចំ​អាសនៈ​ប្រគេន​ព្រះសង្ឃ​ក្នុង​ពិធី​សាសនា​នានា​ឱ្យ​បាន​សមរម្យ​គឺ​ត្រូវ​តែ​ខ្ពស់​ជាង​គ្រហស្ថ​ជា​ដរាប ដើម្បី​សេចក្ដី​ថ្លៃថ្នូរ និង​កិត្យានុភាព​ព្រះពុទ្ធ​សាសនា ស្រប​តាម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និង​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ។
ដើម្បី​លើកតម្កើង​ការ​គោរព​ប្រតិបត្តិ​ចំពោះ​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធ​សាសនា​ឱ្យ​កាន់តែ​ខ្ពស់ បរិស័ទ​គប្បី​អនុវត្ត​គោលការណ៍​សំខាន់​៤​ចំណុច​ដូច​តទៅ ៖

១- ឧបាសក ឧបាសិកា ឬ​គ្រហស្ថ គប្បី​រៀបចំ​អាសនៈ​ព្រះសង្ឃ​ឲ្យ​បាន​សមគួរ សូ​ម្បី​អាសនៈ​នោះ​ក្រាល​ដោ យ​កន្ទេល ភួយ ព្រំ​ចៀម ក្រមា គឺ​ត្រូវ​តែ​ខ្ពស់​ជាង​គ្រហស្ថ​ជា​ដរាប ក្នុង​ពិធី​ផ្លូវការ​របស់​រដ្ឋ ឬ​ក្នុង​ពិធី​សា​ស​នា មានបុណ្យ​ទាន​ធំ​ៗ អាសនៈ​គង់​របស់​ព្រះសង្ឃ ត្រូវ​រៀបចំ​ឲ្យ​បាន​ខ្ពស់​ជាង​កន្លែង​អង្គុយ​របស់​គ្រហស្ថ និង​ភ្ញៀវ​ទាំងអស់​ជា​ដរាប បើ​ទោះជា​កម្ពស់​នោះ​ស្ថិត​ក្នុង​កម្រិត​ណា​ក៏​ដោយ​ចុះ ។

២- នៅ​ក្នុង​កម្មវិធី​រាប់បាត្រ ឬ​ពិធី​ប្រគេន​ទេយ្យទាន​ផ្សេង​ៗ​ចំពោះ​ព្រះសង្ឃ ឧបាសក ឧបាសិកា ឬ​គ្រហស្ថ​គប្បី​ដោះ​ទ្រនាប់ជើង​ជា​ដរាប ដើម្បី​សម្ដែង​ការ​គោរព​ចំពោះ​ព្រះសង្ឃ​ដែល​ជា​ឧត្ដមភេទ​ ។

៣-​គ្រប់​ពិធី​ទាំងអស់​ដែល​មាន​ព្រះសង្ឃ​ចូលរួម ពេល​ដែល​គ្រហស្ថ​គោរព​សំពះ​ដល់​ព្រះសង្ឃ ព្រះសង្ឃ​គ្រប់​អង្គ​មិន​ត្រូវ​លើក​ព្រះ​ហស្ត​សំពះ​តប​ទៅ​គ្រហស្ថ​វិញ​ទេ ដោយ​គ្រាន់តែ​សម្ដែង​អាកា​រៈ​គោរព​សង្រួម​ឥន្ទ្រិយសំវរៈ បន្ទន់​ព្រះ​កាយ​បន្តិច ជា​ការ​សមគួរ​ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​ប្រពៃណី​ទំនៀមទម្លាប់​ព្រះពុទ្ធ​សាសនា និង​ព្រះ​វិន័យ​បញ្ញត្តិ ។

៤- ដោយសារ​តែ​ព្រះសង្ឃ​ជា​ភេទបព្វជិត​សាវក​របស់​ព្រះពុទ្ធ​មិន​សម​នឹង​គង់​លើ​អាសនៈ​ដែល​ទាប​ជាង​គ្រហស្ថ ឬ​សំពះ​ដល់​គ្រហស្ថ​ឡើយ ។ តាម​ពិត​ទៅ​ការ​គង់​អាសនៈ​ទាប​ជាង ឬ​ខ្ពស់​ជាង បើ​តាម​សាសនាព្រះពុទ្ធ​មិន​មានទោស​ដល់​ព្រះសង្ឃ​នោះ​ទេ ប៉ុន្តែ​វា​អាច​មាន​បាប​ខ្លះ​ចំពោះ​គ្រហស្ថ ដោយសារ​ព្រះសង្ឃ​អ្នកមាន​សីល ជា​ឧត្ដមភេទ ហើយ​គ្រហស្ថ​ទោះជា​មាន​សីល ការ​អង្គុយ​ស្មើ ឬ​ខ្ពស់​ជាង​ព្រះសង្ឃ​នោះ​ជា​សេចក្ដី​ប្រមាថ​ចំពោះ​សង្ឃ ត្រង់នេះ​ហើយ​ដែល​លោក​ហៅ​ថា​បាប​នោះ ប៉ុន្តែ​មិន​ធ្ងន់​ពេក​ទេ ។

មានការ​កត់​សម្គាល់ថា កន្លង​មក​មហាជន​ធ្លាប់​បាន​រិះគន់​សម្តេចព្រះសង្ឃរាជ​ផង​ដែរ​ដោយសារ​តែ​ព្រះ​អង្គ​បាន​លើក​ព្រះ​ហស្ត​សំពះ​គ្រហស្ថ ជា​ពិសេស​ព្រះ​អង្គ​បាន​សំពះ​មន្ត្រី​ថ្នាក់​ធំ​ៗ ដែល​ចូល​ថ្វាយបង្គំ​ព្រះ​អង្គ ដែល​ចរិយា​បែប​នេះ​មិន​ត្រូវ​តាម​ពុទ្ធ​វិន័យ​ឡើយ ៕​ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ