ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​នឹង​ពង្រីក​ការ​ដាំ​ដុះ​ស្វាយ​កាន់តែ​ធំ​ខណៈ​ផ្លែស្វាយ​ខ្មែរ​ឆ្លើយ​តប​ស្តង់ដារ​កូរ៉េ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​ផ្លែស្វាយ​កែវ​រមៀត​កម្ពុជា ឆ្លើយ​តប​តាម​ស្តង់ដា​គុណភាព​នាំ ចេញ​ទៅ​ទីផ្សារ​ប្រទេស​កូរ៉េ ជា​ផ្លូវការ​កាលពី​ខែមករា កន្លង​ទៅ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា មើលឃើញ​ថា ប្រជា​កសិករ​នឹង​ធ្វើការ​ពង្រីក​ការ​ដាំ​ដុះ​របស់​ខ្លួន​បន្ថែម​ទៀត​នៅ ពេល​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​ផ្លែស្វាយ​កែវ​រមៀត​កម្ពុជា ឆ្លើយ​តប​តាម​ស្តង់ដា​គុណភាព​នាំ ចេញ​ទៅ​ទីផ្សារ​ប្រទេស​កូរ៉េ ជា​ផ្លូវការ​កាលពី​ខែមករា កន្លង​ទៅ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា មើលឃើញ​ថា ប្រជា​កសិករ​នឹង​ធ្វើការ​ពង្រីក​ការ​ដាំ​ដុះ​របស់​ខ្លួន​បន្ថែម​ទៀត​នៅ ពេល​ខាង​មុខ​នេះ ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​សាធារណៈ​កូរ៉េ ថ្មី​ៗ​នេះ​សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសា សន៍​ថា កាលពី​ខែមករា កន្លង​ទៅ​នេះ​មិនដឹង​ក្មួយ​ៗ​បាន​ទិញ​ផ្លែស្វាយ​ខ្មែរ​ហើយ ឬទេ? ពី​ពេល​នេះ​តទៅ​បើ​ក្មួយ​ៗ​នឹក​ស្រុក​អាច​ទៅ​រក​ទិញ​ផ្លែស្វាយ​ខ្មែរ​ទទួលទាន​បាន​នៅ​ទីផ្សារ​ប្រទេស​កូរ៉េ ។

សម្តេច​តេ​ជោ សង្កត់ធ្ងន់​ថា «​វត្តមាន​ស្វាយ​ខ្មែរ​នៅ​ក្នុង​ទីផ្សារ​កូរ៉េ គឺ​បាន​បញ្ជាក់​បង្ហាញ​អំពី ការ​ជឿនលឿន​ទៅ​មុខ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​អាច​ឆ្លើយ​តប​តាម​តម្រូវការ​ស្តង់ដារ ទីផ្សារ​នៃ​ប្រទេស​ជឿនលឿន ហើយនឹង​ធ្វើ​ឱ្យ​អ្នក​ដាំ​ស្វាយ​នៅ​ប្រទេស​កម្ពុជា​មាន លទ្ធភាព​កាន់តែ​ខ្ពស់ ពង្រីក​អាជីវកម្ម​ស្វាយ​កាន់តែ​ធំ ព្រោះ​ស្វាយ​ខ្មែរ​មិន​ត្រឹមតែ​នាំ​ចូល មក​ផ្គត់​ផ្គត់​តែ​ជនជាតិ​កូរ៉េ ប្រមាណ ៥០​លាន​នាក់​នោះ​ទេ ប៉ុន្តែ​កូរ៉េ ក៏​មាន​ភ្ញៀវ​ទេសចរ ច្រើន​ដែរ អ៊ីចឹង​តម្រូវការ​បើ​យើង​រកបាន​ទីផ្សារ​នេះ ត្រូវធ្វើ​យ៉ាងម៉េច​ឱ្យ​ការ​នាំ​ចេញ​មក ប្រទេស​កូរ៉េ ធានា​បាន​គុណ​ភា និង​សុវត្ថិភាព​តាម​ផ្នែក​ចំណីអាហារ​» ។

តាម​ប្រសាសន៍​សម្តេច​តេ​ជោ ផ្លែស្វាយ​កម្ពុជា​មានគុណ​ភាព​មិន​អន់​ជាង​ផ្លែស្វាយ​ក្នុង ប្រទេស​អាស៊ាន ។ ទីផ្សារ​ដែល​អាច​ឱ្យ​យើង​នាំ​ចូល​មក​ទីផ្សារ​កូរ៉េ វា​ជា​ផ្នែក​មួយ​នៃ​ការ ជំរុញ​ការ​ដាំ​ដុះ​ស្វាយ​នៅ​កម្ពុជា ។ សម្តេច​តេ​ជោ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា «​យើង​កំ ពុង​ស្វែងរក​ឱកាស​នាំ​ចេញ​បន្ថែម​ទៀត​នៅ​មុខទំនិញ​ផ្សេង​ៗ ។ នៅ​ថ្ងៃក្រោយ​រក​វិធី​ដើម្បី ពង្រីក​ទីផ្សារ​នៅ​កូរ៉េ ។ យើង​ជាមួយ​កូរ៉េ បាន​រៀបចំ​ការ​ចរចា​លើ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​កូរ៉េ ជា​ហេតុ​ធ្វើ​ឱ្យ​យើង​អាច​ពង្រីក​ទីផ្សារ​នៅ​កូរ៉េ បាន​កាន់ តែ​ធំ ។ យើង​អាច​ធ្វើ​បែប​នេះ​បាន​ទាល់តែ​កូរ៉េ មាន​សុ​ឆន្ទៈ ហើយ​កម្ពុជា​ខ្លួនឯង​មានការ អភិវឌ្ឍ​ទៅ​មុខ​ដូច​ជា​ការ​ធ្វើ​ពាណិជ្ជកម្ម មិនមែន​ត្រូវ​តែ​នាំ​ចេញ​តែ​ពី​កូរ៉េ​ទៅ​កម្ពុជា ហើយ គ្មាន​ទំនិញ​ពី​កម្ពុជា​នាំ​ចូល​ទៅ​វិញ ដោយ​មក​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ កើត​នោះ​ទេ​» ។

លោក អ៊ិ​ន ឆៃ​វ៉ា​ន ប្រធាន​សមាគម​ស្វាយ​កំពង់ស្ពឺ​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ៤ ខែកុម្ភៈ​នេះ​ថា បច្ចុប្បន្ន​នេះ​ឃើញ​ក្រុមហ៊ុន​របស់​កូរ៉េ បាន​រៀបចំ​នាំ​ចេញ​ផ្លែស្វាយ​ទៅ​ទីផ្សារ​ប្រទេស​កូរ៉េ ហើយ​លក្ខខណ្ឌ​ដែល​តម្រូវ​ឱ្យ​ស្វាយ​នាំ​ចេញ​នេះ​ខាង​កូរ៉េ​ក៏​ដូច​ជា​ខាង​ក្រុមហ៊ុន​តម្រូវ​ឱ្យ​ម្ចាស់​ចំការ​ស្វាយ​ទាំងឡាយ​អនុវត្ត​ទៅ​តាម​គោលការណ៍​ចំការ GAP ។

បើ​តាម​ប្រ​ធា​សមាគម​ស្វាយ​កំពង់ស្ពឺ លើក​ឡើង​ថា​នៅ​ពេល​កន្លង​មក​សមាគម​ន៍​ដូច​ជា ស្ថាប័ន​ពាក់ព័ន្ធ​តែងតែ​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​បន្តបន្ទាប់​ពី​ការ​ទទួល​បាន​ព័ត៌មាន​ពី​អគ្គនាយក​កសិកម្ម ទៅ​ប្រជា​កសិករ​ដាំ​ដុះ​ស្វាយ​នៅ​ក្នុង​តំបន់ ត្រូវ​រៀបចំ​ខ្លួន​ដើម្បី​ចុះ​ចំការ ស្វាយ​របស់​ខ្លួន​ទៅ​ក្នុង​បញ្ជី GAP ។ តែ​កន្លង​ទៅ​នេះ​សមាគម​បាន​ត្រឹមតែ​ធ្វើ​លើ​ប្រភេទ ស្វាយ​ដែល​មិន​មាន​សារធាតុ​ហាមឃាត់ មិន​បាន​ចុះ GAP អ្វី​នោះ​ទេ ។
លោក​បន្ត​ថា « ក្រុមហ៊ុន​កូរ៉េ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​នាំ​ស្វាយ​កម្ពុជា​ទៅ​កាន់ ទីផ្សារ​កូរ៉េ ហើយ​ផ្សារ​ភ្ជាប់​ជាមួយ​កម្ពុជា​មាន​ចំការ​ស្វាយ​ធំ​ៗ អាច​ឱ្យ​ការ​នាំ​ចេញ​ស្វាយ កម្ពុជា​ទៅ​កូរ៉េ​បាន​ដោយ​រលូន មិន​មាន​ជា​បញ្ហា​ចោទ​នោះ​ទេ ។ យើង​អាច​និយាយ​បាន​ថា នៅ​ដើមឆ្នាំ ២០២០ នេះ​ការ​នាំ​ចេញ​របស់​ក្រុមហ៊ុន​ក៏​បាន​ច្រើន​ដែរ ព្រោះ​ក្រុមហ៊ុន​បាន ធ្វើការ​ជាមួយ​កសិករ​បាន​ច្រើន​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ