ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​អ្នក​មើល​ជា​ មាន​លើស​ចំនួន​អ្នក​បាត់​បង់​ជីវិត

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ បើតាម​អាជ្ញាធរ​សុខាភិបាល​ចិន ​បាន​រាយការណ៍​នា​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២០​​ថា ចំនួន​អ្នកជំងឺ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​ព្យាបាល​បានជា​សះស្បើយ មាន​លើស​ពី​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​ថ្មី ចាប់តាំងពី​ថ្ងៃ​ទី​២៨​…

ប្រទេស​ចិន ៖ បើតាម​អាជ្ញាធរ​សុខាភិបាល​ចិន ​បាន​រាយការណ៍​នា​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២០​​ថា ចំនួន​អ្នកជំងឺ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​ព្យាបាល​បានជា​សះស្បើយ មាន​លើស​ពី​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​ថ្មី ចាប់តាំងពី​ថ្ងៃ​ទី​២៨​ ខែមក​រា​មក បែប​នេះ​បង្ហាញ​ថា ​ការ​ព្យាបាល​ជាស​កល​នៃ​ការ​ឆ្លង ចាប់​​មាន​ប្រសិទ្ធភាព​ហើយ​។

លោក ​JIAO YAHUI ​អ្នក​ទទួលខុសត្រូវ​នៃ​គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នាទី​ក្រុង​ប៉េ​កាំ​ង បាន​​លាតត្រដាង​ថា ការ​ព្យាបាល​ដោយ​តាមដាន​រោគ​សញ្ញា​និង​​ប្រើ​ថ្នាំ​ប្រឆាំង​វីរុស​សម្រាប់​បណ្ដា​អ្នកជំងឺ​ដែល​ឆ្លង ព្រមទាំង​ការ​ព្យាបាល​រួម​បញ្ចូល​គ្នា​វេជ្ជ​សាស្ត្រ​បុរាណ​ចិន និង​វេ​ជ្ច​សាស្ត្រ​លោក​ខាងលិច និង​ការ​ព្យាបាល​ជួយ​ទ្រទ្រង់​ឯទៀត​ៗ ដូច​ជា​ការ​​ប្រើ​ខ្យល់​អុក​ស៊ី​ហ្សែ​ន​សម្រាប់​ជួយ​ដល់​ការ​ដកដង្ហើម និង​ការ​លាង​ឈាម​ជាដើម ព្រមទាំង​ការ​​ប្រើ​វិធីសាស្ត្រ OXYGENATION EXTRACORPORELLE PAR MEMBRANE (ECMO)​សម្រាប់​បណ្ដា​អ្នក​ជំ​ងឺ​ធ្ងន់ បាន​ផ្ដល់​លទ្ធផល​នានា​។

យើង​បាន​ជម្រុញ​បទ​ពិសោធន៍​ និង​ស្រាវជ្រាវ​លើ​បណ្ដា​វិធិ​សាស្ត្រ​ព្យាបាល ក្នុង​ការ​តស៊ូ​ប្រឆាំង​វីរុស ដើម្បី​ប្រកាន់​យក​វិធីសាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព ក្នុង​ការ​អនុវត្ត​គ្លីនិក​ឲ្យ​បាន​ឆាប់រហ័ស​បំផុត​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ពិតមែន​ហើយ​វា​មានការ​លើសខ្វះ​គ្នា​ចុះឡើង​នៃ​ចំនួន​អ្នក​ជំ​ងឹ​ដែល​ចេញពី​មន្ទីរពេទ្យ ​និង​ចំនួន​អ្នក​ដែល​​បាត់​បង់​ជីវិត​ថ្មី តែ​នោះ​ជា​ដំណើរការ​ធម្មតា​ក្នុង​ការ​វិវត្តន៍​នៃ​ជំងឺ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ