ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ប្រើ​ធម៌​ក្តៅ​យក​គ្រឿងចក្រ​ឈូស​​ឆាយ ក្រោយ​ប្រាប់​ឱ្យ​រុះរើ បែរជា​ផ្គើន

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​ប្រើ​កណ្តាប់ដៃ​ដែក ដោយ​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​នគ​បាល និង​កងរាជអាវុធហត្ថ បាន​យក​គ្រឿងចក្រ​ចុះ​ទៅ​រុះរើ​សំយាបផ្ទះ និង​ឈូស​ឆាយ​សំណង់​ដែល​សង់​មក​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​១ ត្រង់​ចំណុច​ផ្សារ​ប្រសូតិ…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​ប្រើ​កណ្តាប់ដៃ​ដែក ដោយ​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​នគ​បាល និង​កងរាជអាវុធហត្ថ បាន​យក​គ្រឿងចក្រ​ចុះ​ទៅ​រុះរើ​សំយាបផ្ទះ និង​ឈូស​ឆាយ​សំណង់​ដែល​សង់​មក​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​១ ត្រង់​ចំណុច​ផ្សារ​ប្រសូតិ ស្ថិត​ក្នុងភូមិ​ប្រសូតិ​ទី​១ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប​។

សេចក្តីរាយការណ៍​បន្ត​ថា ករណី​អាជ្ញាធរ​ប្រើ​ធម៌​ក្តៅ​នេះ កើតឡើង​នៅ​ម៉ោង​៧​និង​៣០​នាទី​ព្រឹក រហូត​ដល់​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០ ជា​លទ្ធផល​អាជ្ញាធរ​បាន​រុះរើ និង​ឈួ​ស​ឆាយ​បាន​ចំនួន​៩​ខ្នង​ផ្ទះ​មក​ហើយ​។

បើ​តាម​លោក​អធិការ​នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ទាប បាន​ឲ្យ​ដឹង​ថា ដោយ​ប្រជាពលរដ្ឋ និង​អាជីវករ បាន​សង់​យ៉ាប​ផ្ទះ និង​តូប​លក់ដូរ​នៅ​លើ​ចំណី​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ទីប្រជុំជន​ផ្សារ​ប្រសូតិ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​សាធារណៈ និង​បង្ក​ឱ្យ​មានការ​ស្ទះចរាចរណ៍​។

លោក​អធិការ​បន្ត​ថា កន្លង​ទៅ​នោះ អាជ្ញាធរ​ស្រុក​បាន​ហៅ​ប្រជាពលរដ្ឋ និង​ក្រុម​អាជីវករ ដែល​សង់​សំណង់​លើ​ចំណី​ផ្លូវ​សាធារណៈ​នោះ​ឲ្យ​រុះរើ​ចេញ​ដោយ​ខ្លួនឯង ក៏​ប៉ុន្តែ​ពួក​គាត់​មិន​ព្រម​រុះរើ និង​សង់​យ៉ាប​ផ្គើន​នឹង​អាជ្ញាធរ​ទៀត ទើប​អាជ្ញាធរ​ប្រើ​ធម៌​ក្តៅ ដោយ​ដឹកនាំ​កម្លាំង​នគរបាល​ស្រុក​ស្វាយ​ទាប សហការ​ជាមួយ​រដ្ឋបាល​សាលាស្រុក កម្លាំង​កងរាជអាវុធហត្ថ​ស្រុក និង​ប្រជា​ការពារ ដែល​ដឹកនាំ​ដោយ​លោក អ៊ុ​ង សា អភិបាលរង​ស្រុក​ស្វាយ​ទាប បាន​ចុះ​រុះរើ​សំយាបផ្ទះ និង​យក​គ្រឿងចក្រ​ឈូស​ឆាយ​សំណង់​ដែល​សង់​មក​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ នៅ​ទីប្រជុំជន​ផ្សារ​ប្រសូតិ ស្ថិត​ក្នុងភូមិ​ប្រសូតិ​១ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប​នោះ​តែ​ម្តង ហើយ​ជា​លទ្ធ​ផល​រុះរើ និង​ឈូស​ឆាយ​បាន​ចំនួន​៩​ខ្នង​/​ផ្ទះ​ហើយ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំណាត់ការ​នេះ គឺ​ចុះ​រុះរើ​បន្ត​ទៀត​រហូត​អស់ពី​ចិញ្ចើម​ផ្លូវ ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរណ៍ និង​កែ​លំអរ​សោ​ភណ្ឌ​ភាព​ទីប្រជុំជន​ឲ្យ​បាន​ល្អ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ