ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​ខ្មែរ​៤​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ដោះ​លេង​ហើយ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លេង​អ្នកទោស​ខ្មែរ​៤​នាក់​ឱ្យ​មាន​សេរីភាព​វិញ​នាំ​ខ្លួន​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ (​ដែល​ខាង​ថៃ​ហៅ​ថា​ឆ​ង​សា​ងាំ​) កាលពី​រសៀល ថ្ងៃ​ទី​០៤ កុម្ភៈ ២០២០…

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លេង​អ្នកទោស​ខ្មែរ​៤​នាក់​ឱ្យ​មាន​សេរីភាព​វិញ​នាំ​ខ្លួន​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ (​ដែល​ខាង​ថៃ​ហៅ​ថា​ឆ​ង​សា​ងាំ​) កាលពី​រសៀល ថ្ងៃ​ទី​០៤ កុម្ភៈ ២០២០ ស្ថិត
នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

អ្នកទោស​ខ្មែរ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លេង​ឈ្មោៈ​វ៉ែន អ៊ឹម ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ ​ចំបក់​សែន​ជ័យ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ឈ្មោះ​ភាព ចិន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​កោះ​ថ្មី ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​ដែល​ទាំង​០២​នាក់​ថៃ​ចាប់ខ្លួន​កាល​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០១៧ ឈ្មោះ រម្យ រុណ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​គារ ឃុំ​ជើង​រស់ ស្រុក​ឧត្តុង្គ ខេត្តកំពង់ស្ពឺ ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១១ សីហា ឆ្នាំ​២០១៧ ទាំង​៣​នាក់​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់ ចូល​កាប់​ឈើ​ក្រ​ញួ​ង ក្នុង​ទឹកដី​ថៃ និង​ម្នាក់​ទៀត​ឈ្មោះ​ពៅ ចាន់​ឆើត ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ថ្មី​ឃុំ​កំពុង​ប្រណាក ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ជា​ជន​ពិកា​ជើង​ខាងស្តាំ ថៃ​ចាប់ខ្លួន​ថ្ងៃ​ទី​១៦ ធ្នូ ២០១៩ ពី​បទ​ឆ្លង​ដែន​ជួញដូរ​សត្វព្រៃ ទាំង​៤​នាក់​ជាប់គុក​នៅ​ស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ ។

ក្រុម​អាជ្ញាធរ​កម្ពុជា​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង​ថា អ្នកទោស​ខ្មែរ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លេង​ទាំង​៤​នាក់​នោះ ក្រោយ​ពី​បាន​ទទួល​ពី​ថៃ​សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​នឹង​ធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់​ឆ្លង​ដែន​ដោយ​ខុសច្បាប់​បន្ត​ទៀត ហើយ​បានឱ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ថ្ងៃ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ