ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅចុះសួរសុខទុក្ខ​ជនរងគ្រោះ​ដោយ​អគ្គិភ័យឆេះស្ថានីយ​ប្រេង

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នារសៀលថ្ងៃទី​​​៥ កុម្ភៈ ឆ្នាំ​​​២០២០ អាជ្ញាធរ​ខណ្ឌច្បារអំពៅ ដោយ​មានលោក​​​ចេង មុន្នីរ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ…

​រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នារសៀលថ្ងៃទី​​​៥ កុម្ភៈ ឆ្នាំ​​​២០២០ អាជ្ញាធរ​ខណ្ឌច្បារអំពៅ ដោយ​មានលោក​​​ចេង មុន្នីរ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បានដឹកនាំក្រុមមន្ត្រីក្រោមឱវាទ​ ចុះទៅ​សួរសុខទុក្ខជនរងគ្រោះ​ចំនួន​៣នាក់ដែល​​រង​របួសធ្ងន់​ដោយ​សារ​​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​ស្ថានីយប្រេង​ឥន្ធនៈ​​​មួយកន្លែង​កាលពីយប់ថ្ងៃទី​៤ ​កុម្ភៈ ហើយកំពុង​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យកាល់ម៉ែត្រ ។ ក្នុង​​ការចុះសួរសុខទុក្ខនេះ ក៏មាន​ផ្តល់ថវិកាមួយ​ចំនួន​ដល់​ជនរងគ្រោះទាំង​​​៣នាក់​ផងដែរ ។​ គួររំលឹក​ថា ដឹង​មូលហេតុ​ហើយ​! ករណី​អគ្គិភ័យ​ឆាបឆេះ​ស្ថានីយ​ប្រេង​យប់មិញ (​មាន​វី​ដេ​អូ​)

ជន​រង​គ្រេ​ាះដែល​រង​របួសធ្ងន់​ទាំង៣នាក់​ខាងលើ​រួម​មាន ​១-ឈ្មេ​ាះ ស្រួច ញៀន ​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កម្មករ​លាង​ឡាន​ ​២-​ឈ្មោះ​កួង បូ​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​កម្មករ​លាង​ឡាន និង​៣-​ឈ្មោះ​ស៊ន សុ​ី​ថា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ។ ជនរងគ្រោះទាំង​៣នាក់​ជា​បុគ្គលិក​លក់​ហ្គា​ស​ក្នុង​ស្ថានីយ​ប្រេង​កើតហេតុ ។ ព័ត៌​មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ