ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​មុខសញ្ញា​៣​នាក់ទៅតុលាការ​ ក្រោយ​​ធ្វើ​សកម្ម​ភាព​លើស្ត្រីម្នាក់​ត្រឹម​​១​ថ្ងៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ចាត់​បញ្ជូន​មុខសញ្ញា​ក់​ឆក់​កាបូប​៣​នាក់​ទៅ​តុលាការ បន្ទាប់​ពី​បញ្ចប់​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​បក្សពួក​ធ្វើ​សកម្ម​ភា​ជាមួយ​គ្នា ។ ជនសង្ស័យ​ជា​មុខសញ្ញា​ឆក់​ទាំង​៣​នាក់​ខាងលើ​រួម​មាន…

រាជធានី​ភ្នំពេញ ៖ នគរបាល​កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ចាត់​បញ្ជូន​មុខសញ្ញា​ក់​ឆក់​កាបូប​៣​នាក់​ទៅ​តុលាការ បន្ទាប់​ពី​បញ្ចប់​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​បក្សពួក​ធ្វើ​សកម្ម​ភា​ជាមួយ​គ្នា ។

ជនសង្ស័យ​ជា​មុខសញ្ញា​ឆក់​ទាំង​៣​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ មួ​ង ម៉ុ​ច ហៅ​ធា​រ៉ា ភេទ ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​ផែស្ងួត​តេ​ង​ឡាយ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​អង្គ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជ​ធានី​ភ្នំពេញ ២-​ឈ្មោះ ស៊ី​ស៊ី ដា​រ៉ូ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ អ្នក​រាំ DJ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ត្រពាំង​សាលា សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​៣-​ឈ្មោះ រូ​ណ ភា​រី ហៅ​ភ្លោះ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ លក់ដូរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​កន្ទោក សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រហែល​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២ ខែកុម្ភៈ កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ នៅ​ចំណុច​សួនច្បារ​មុខ​វត្ត​បុ​ទុម​វ​តី សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​ជនសង្ស័យ​ទាំង​៣​នាក់​នោះ សង្ស័យ​ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា (​ឆក់​កាបូបស្ពាយ ) ពី​ជន​រង​គ្រោះ​នៅ​ចំណុច​ខាងជើង​ស្ថានីយប្រេងឥន្ធនៈ​សា​វី​ម៉ិច ផ្លូវ​លេខ​២១៧ ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា​ម៉ោង​ប្រហែល​៣​និង​១៥ នាទី​រសៀល ។

ខណៈ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​រួច​មក សមត្ត​កិច្ច​បាន​ធ្វើការ​ដកហូត​ទូរ​សព្ទ័​ដៃ​ជា​របស់​ជន​រង​គ្រោះ​ចំនួន​២​គ្រឿង ក្នុង​នោះ​មួយ​គ្រឿង​ម៉ាក SAMSUNG GALAXY J4 PLUS ពណ៌​ទឹកមាស គ្មាន​ស៊ី​មកា​ត និង​មួយ​គ្រឿង​ម៉ាក IPhone6 ពណ៌​ទឹកមាស គ្មាន​ស៊ី​មកា​ត រួម​ជាមួយ​ម៉ូតូ​២​គ្រឿង ជា​មធ្យោបាយ​របស់​ពួក​គេ​ជិះ​ធ្វើ​សកម្មភាព​ផង​ដែរ ។

លោក ប៊ុ​ន សត្យា ឲ្យ​ដឹង​ទៀត​ថា អំពើ​ឆក់​នោះ​មាន​ជន​រង​គ្រោះ​ឈ្មោះ ជៀម សុធា ភេទ​ស្រី អាយុ​៤៤​ឆ្នាំ មុខរបរ​អាជីវករ មាន​ទីលំនៅ​ផ្ទះ​លេខ​៣០៤ ផ្លូវ​លេខ​២០MC ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ពេល​ជនសង្ស័យ​ឆក់​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​បាត់បង់​សម្ភារៈ​ដូច​ជា ក្រវិល​មួយគូ​តម្លៃ​១៣០​ដុល្លារ​អា​មេ​រិ​ក​, ខ្សែ​ក​ផ្លា​ក​ទី​ន​មួយ​ខ្សែ​តម្លៃ​៣៩០​ដុល្លារ​អា​មេ​រិ​ក​, ទូរ​សព្ទ័​ដៃ​ចំនួន​៣​គ្រឿង ម៉ាក SAMSUNG មួយ​គ្រឿង ម៉ាក LG មួយ​គ្រឿង និង​ម៉ាក IPHONE មួយ​គ្រឿង​, ប្រាក់​ចំនួន​១.៧៥០.០០០​រៀល និង​អត្តសញ្ញាណ​ប​ណ្ណ័​មួយ​សន្លឹក ។

បន្ទាប់​ពី​សាកសួរ​យក​ចម្លើយ​ជនសង្ស័យ​បាន​សារភាព និង​យោង​ទៅ​លើ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង​នេះ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ