ចូលមកដល់ដើមខែកុម្ភៈភ្លាម អតិជនចំនួន៥នាក់ទទួលបានរង្វាន់ខ្សែកចំនួន ៥ខ្សែ បន្ទាប់ពីពួកគេបានធ្វើកាផ្ញើប្រាក់ពីប្រទេសថៃមកកម្ពុជា តាមរយៈដៃគូសហការរបស់ វីង ។
ខ្សែកចំនួន ៥ខ្សែ ត្រូវបានផ្តល់ជូនអតិថិជនទី ១- ឈ្មោះ យ័ន ស្រីលក្ខ រស់នៅខេត្តព្រៃវែង, ទី ២- ឈ្មោះ សៀង ចាន់ថា រស់នៅខេត្តបាត់តំបង, ទី ៣- ឈ្មោះ ញឹម សេម មកពីខេត្តតាកែវ, ទី ៤- ឈ្មោះ អុល ឈីត មកពីខេត្តមណ្ឌលគិរី និងទី ៥- ឈ្មោះ សុច ចិនឡា មកពីខត្ត តាកែវ ។
អ្នកស្រី ផាន ផុនណា ដែលជាម្តាយរបស់លោក អុល ឈីត ដែលកំពុងធ្វើការនៅប្រទេសថៃបានជ្រើសរើស វីង ដើម្បីផ្ញើប្រាក់មកអ្នកស្រីដែលរស់នៅខេត្តមណ្ឌលគិរី ជារៀងរាល់ខែ ។ ពីរសប្តាហ៍បន្ទាប់ពីអ្នកស្រីទទួលប្រាក់ កូនប្រុសរបស់អ្នកស្រីបានប្រាប់អ្នកស្រីថា គាត់មានសំណាងឈ្នះរង្វាន់ខ្សែ.កពី វីង ដែលមានតម្លៃស្មើហ្នឹង ៥០០ដុល្លារ ។
អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលទទួលដំណឹងឈ្នះខ្សែ.កពី វីង ។ ការផ្ញើប្រាក់ពីថៃ មក កម្ពុជា ពិតជាងាយស្រួលណាស់ ព្រោះវារហ័សទាន់ចិត្ត និងមានសុវត្ថិភាព ។ ចង់ផ្ញើប្រាក់ពេលណា ឬកន្លែងណាក៏បាន ព្រោះ វីង មានដៃគូជាច្រើននៅប្រទេសថៃ ហើយខ្ញុំអាចដកប្រាក់ពីភ្នាក់ងារ វីង នៅជិតផ្ទះរបស់ខ្ញុំបានយ៉ាងងាយ» ។
គ្រាន់តែផ្ញើប្រាក់មកកម្ពុជាតាមរយៈដៃគូសហការ វីង គឺ 2C2P និង Deemoney នៅប្រទេសថៃមកប្រទេសកម្ពុជា នោះខ្សែកចំនួន ១០ខ្សែបន្ថែមទៀត នឹងអាចក្លាយជារបស់អ្នក ។ ឱកាសពិសេសនេះ នឹងផ្តល់ជូនរហូតដល់ពាក់កណ្តាលខែមីនា ឆ្នាំ ២០២០ ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៩៩៩ ៩៨៩ ឬសូមមកកាន់គេហទំព័រ https://www.wingmoney.com/km/send-money-using-wing/ ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ