ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ដល់ទី​ក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន​ហើយ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ទៅ​ដល់ទី​ក្រុង​ប៉េ​កាង ប្រទេស​ចិន​ហើយ ។ យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​ចេញផ្សាយ​មុន​នេះ​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​« នៅ​ពេល​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ទៅ​ដល់ទី​ក្រុង​ប៉េ​កាង ប្រទេស​ចិន​ហើយ ។ យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​ចេញផ្សាយ​មុន​នេះ​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​« នៅ​ពេល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​មក​ដល់ទី​ក្រុង​ប៉េ​កាំ​ង​នៃ​ប្រទេស​ចិន​ប្រកបដោយ​សុវត្ថិភាព​ហើយ ។

អញ្ជើញ​មក​ទទួល​ស​ម្តេ​តេ​ជោ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ប៉េ​កាំ​ង គឺ​មាន លោក វ៉ាង យី រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន និង​មន្ត្រីជាន់ខ្ពស់​ចិន​ជា​ច្រើន​រូប ព្រមទាំង​មន្ត្រី​ការទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន​ផង​ដែរ ។ ប្រភព​បន្ត​ថា នៅ​ល្ងាច​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​អញ្ជើញ​ជួប​ជាមួយ លោកនាយក​រដ្ឋមន្ត្រី និង​ប្រធានាធិបតី​ចិន ។

សូម​ជម្រាប​ថា សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ក្លាយជា​មេដឹកនាំ​ដំបូង​គេ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន បន្ទាប់​ពី​មានការ​ផ្ទុះ​ឡើង​នៃ​កូ​រ៉ូ​ណា​វីរុស ។ មេដឹកនាំ​ចិន និង​កម្ពុជា​នឹង​ពិភាក្សា​គ្នា​ទៅ​លើ​បញ្ហា​ដែល​ជា កង្វល់​របស់​មនុស្ស​ទូ​ទាំង​ពិភពលោក ។

បើ​តាម​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ពុធ​នេះ​ថា សម្តេច​តេ​ជោ ហ៊ុន សែន ចាក​ចេញពី​កូរ៉េ​ខាងត្បូង​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​ដោយ​ផ្ទាល់ នៅ​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ដោយ​តប​តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​ចិន លោក លី ខឹ​ឈាង ។ នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​សម្តេច​តេ​ជោ និង​លោកនាយក​រដ្ឋមន្ត្រី​ចិន ពិភាក្សា​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា លើ​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​រ៉ូ​ណា ដែល​កំពុង​តែ​កើត​មាន​ឡើង និង​បញ្ហា​មួយ​ចំនួន​ដែល​ជា​ផលប្រយោជន៍​រួម ។

បន្ទាប់​ពី​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន​ហើយ សម្តេច​គ្រោង​នឹង​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង​ផង​ដែរ ។ សម្តេច​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​យប់​ថ្ងៃ​ទី​០៥ កុម្ភៈ ដដែល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ