ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សព្វផ្សាយអប់រំ ដើម្បី​សុវត្ថិភាព​ម្ហូប​អា​ហារ និង​កិច្ចការ​ការពារ​អ្នក​​ប្រើប្រាស់​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ការពារ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​ទូទៅ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ លោក ចាន់ វាសនា ប្រធាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្ត និង​លោកលឹ​ម ស្រេង…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ការពារ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​ទូទៅ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ លោក ចាន់ វាសនា ប្រធាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្ត និង​លោកលឹ​ម ស្រេង ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ បាន​ចុះ​ត្រួតពិនិត្យ​ចំណីអាហារ​នៅ​ស្តង់​តាំង​ពិ​រ​ព័ណ៌ នៅ​ក្រុង​សែន​មនោ​រម្យ​។

លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាន​ឲ្យ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​នេះ ក្នុង​គោលបំណង ការ​ពារ​ផលប្រយោជន៍ និង​សុខភាព​អ្នក​ប្រើប្រាស់ ជា​ពិសេស ចំណីអាហារ និង​ទំនិញ​ហួល​ការ​បរិ​ច្ឆ​ទ​ប្រើ​ប្រាស់ទំនិញ​គ្មាន​សុវត្ថិភាព ឬ​លាយ​សារធាតុ​គីមី​ហាមឃាត់​ ។ លោក​បន្ថែម​ថា ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត​លើ​ប្រហិត និង​បន្លែ​ជា​ច្រើន​មុខ ដែល​អាជីវក​រដាក់​តាំង​លក់​លើ​ស្តង់​តាំង​ពិ​រ​ព័ណ៌ ដើម្បី​ស្វែងរក​សា​ធាតុគីមី​ហាមឃាត់ ជា​លទ្ធផល​ពុំ​មាន​សា​ធាតុគីមី​ហាមឃាត់​នោះ​ទេ​។

ក្រៅពី​នោះ មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យ​ទៅ​លើ​ទំនិញ​វិច​ខ្ចប់​ស្រាប់​នៅ​ទីតាំង​ម៉ាត ដើម្បី​ស្វែងរក​ទំនិញ​ខូច​គុណភាព និង​ហួស​កាល​បរិ​ច្ឆេ​ទ​ប្រើប្រាស់ ជា​លទ្ធផល ពុំ​មាន​ទំនិញ​ខូចគុណភាព និង​ហួស​កាល​បរិ​ច្ចេ​ទ​នោះ​ឡើយ​។ បន្ទាប់​មក មន្ត្រី​ជំនាញ បាន​ចុះ​ត្រួតពិនិត្យ​តម្លៃ​ប្រេង​នៅ​តាម​ស្ថានីយ៍០២​ទីតាំង នៅ​ក្រុង​សែន​មនោ​រម្យ ដោយ​ពិនិត្យ​ឃើញ​ថា ស្ថានីយបាន​លក់រាយ​ត្រឹមត្រូវ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​នឹង​លក់​តម្លៃ​ទាប​ជាង​ផង​ដែរ​។

បន្ទាប់​មក ​មន្ត្រី​ជំនាញបាន​បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ ស្តី​អំពី «សុវត្ថិភាព​ម្ហូបអាហារ និង​កិច្ចការ​ការពារ​អ្នក​ប្រើប្រាស់» ដល់​សិស្សានុសិស្ស លោកគ្រូ​-​អ្នកគ្រូ និង​គណៈ​គ្រប់គ្រង​សាលា​ចំនួន​២ មាន​ដូច​ជាវិទ្យាល័យ​ហ៊ុន​ សែន​ កែវ​សីមា និង​សាលា​បឋម​សិក្សា​អូរ​អាម ស្ថិត​នៅ​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​ ។ ក្នុង​សកម្មភាព​នោះ​ដែរ មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ និង​ទំនិញ​មួយ​ចំនួន​ក្នុង​បរិវេណ​សាលា ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ជា​លទ្ធផល ពុំ​មាន​សារ​ធាតុ​គីមី​ហាមឃាត់​នោះ​ឡើយ​។

នា​ឱកាស​នោះ មន្ត្រី​កាំកុងត្រូលបាន​ណែនាំ​ដល់​អា​ជីករ ​ដែល​ដាក់​តាំង​លក់​ចំណីអាហារ​តាម​សាលា ត្រូវ​រៀបចំ​ទុកដាក់​ឱ្យ​បាន​ត្រឹមត្រូវ ត្រូវ​ចេះ​សំអាត​អនាម័យ​ជា​ប្រចាំ និង​ត្រូវ​ចេះ​មើល​អំពី​របៀប​ជ្រើសរើស​ផលិតផល ម្ហូបអាហារ​ដែល​មាន​សុវត្ថិភាព​យក​មក​បរិភោគ មាន​ដូច​ជា​៖ របៀប​ពិនិត្យ​លើ​ស្លាក​សញ្ញា​ថ្ងៃ​-​ខែ​-​ឆ្នាំ ផលិត ឬ​ផុតកំណត់​រយៈពេល​ប្រើប្រាស់ សំបក​វេច​ខ្ចប់​ផលិតផល អនាម័យ​នៃ​ការ​ប៉ះ​កាន់​ម្ហូប​អាហារ ផល​ប៉ះពាល់​ដល់​សុខភាព ដែល​បណ្តាល​មក​ពី​ការ​បរិភោគ ម្ហូបអាហារ​ដែល​មាន​សារធាតុ​គីមី​ហាមឃាត់ ឬ​សំណល់​ថ្នាំ​កសិកម្ម និង​បាន​ចែក ខិត្តប័ណ្ណ​អប់រំស្តី​ពី«​សុវត្ថិភាព​ចំណីអាហារ ដល់​សិស្សា នុសិស្ស លោកគ្រូ អ្នកគ្រូ និង​គណៈ​គ្រប់គ្រង​សាលា​ផង​ដែរ​» ៕

អត្ថបទសរសេរ ដោយ