ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​រក្សា​៥​ចំណុច​នេះ​​បាន​ ទោះ​រៀប​ការ​ជា​មួយ​នរណា​ក៏​មាន​សុភមង្គល​ដែរ

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ដែល​អាច​ធ្វើ​ឲ្យ​អ្នកមាន​សុភមង្គល​បាន​។ តើ​មាន​អ្វី​ខ្លះទៅ? ១-អ្នក​គួរតែ​រក្សា​ចិត្ត​មួយ​ថា ទោះជា​រៀប ឬ​មិន​រៀប​ការ អ្នក​សុទ្ធតែ​អាច​ទទួល​បាន​សុភមង្គល​ទាំងអស់ ដោយ​អ្នក​គួរតែ​មាន​ចំណូល​ប្រចាំខែ មាន​បងប្អូន មាន​មិត្តភក្តិ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ដែល​អាច​ធ្វើ​ឲ្យ​អ្នកមាន​សុភមង្គល​បាន​។ តើ​មាន​អ្វី​ខ្លះទៅ?

១-អ្នក​គួរតែ​រក្សា​ចិត្ត​មួយ​ថា ទោះជា​រៀប ឬ​មិន​រៀប​ការ អ្នក​សុទ្ធតែ​អាច​ទទួល​បាន​សុភមង្គល​ទាំងអស់ ដោយ​អ្នក​គួរតែ​មាន​ចំណូល​ប្រចាំខែ មាន​បងប្អូន មាន​មិត្តភក្តិ មាន​ចំណង់​ចំណូលចិត្ត​ដែល​ជា​របស់​ខ្លួន ព្រមទាំង​អាច​ដើរ​លេង​ក្រៅប្រទេស​ជា​រៀង​រាល់​ឆ្នាំ​។ នៅ​ពេល​ដែល​អ្នកមាន​ទាំង​អស់នេះ អ្នក​នឹង​អាច​រស់នៅ​បាន​ប្រកបដោយ​សុភមង្គល​។

២-អ្នក​គួរតែ​មើល​បុរស​ម្នាក់​ឲ្យ​បាន​ត្រឹមត្រូវ ទើប​អាច​ប្រគល់​អនាគត់​អ្នក​ជូន​គេ​បាន​។ អ្នក​មិន​គួរ​ព្រោះតែ​ភាព​ឯក​កោរ ឬ​គ្មាន​នរណា​កំដរ ហើយ​សម្រេចចិត្ត​ទទួលយក​បុរស​ម្នាក់​មក​ធ្វើ​ជា​សង្សារ ឬ​ប្តី ដោយ​មិន​មើល​ច្បាស់​ឡើយ​។ នៅ​ពេល​ដែល​អ្នក​មើល​មិន​ច្បាស់ សុ​បិ​ន្ត​អាក្រក់​នឹង​ចូល​មក​រក​អ្នក ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​អផ្សុក​ជាង​មុន​ទៅ​ទៀត​។

៣-មុន​នឹង​អ្នក​សម្រេចចិត្ត​រៀប​ការ អ្នក​គួរតែ​គិត​ឲ្យ​បាន​ច្បាស់​ថា​តើ​បុរស​ម្នាក់​នឹង​អ្នក​ស្រឡាញ់​ឬទេ ហើយ​មិន​ថា​កើតរឿង​អ្វី​ទេ អ្នក​សុទ្ធតែ​ព្រម​ប្រឈម​មុខជា​មួយ​គេ ហើយ​ដើរទៅ​មុខជា​មួយ​គ្នា​ឬទេ​។ ប្រសិនជា​អ្នក​អាច​ឆ្លើយ​បាន អ្នក​អាច​រៀប​ការ​បាន​ហើយ​។

៤-មុន​នឹង​អ្នក​សម្រេចចិត្ត​បង្កើត​គ្រួសារ អ្នក​គួរតែ​គិត​រឿង​អាក្រក់​ជា​មុន​សិន ថា​តើ​អ្នក​អាច​ទទួលយក​រឿង​ដែល​មិនល្អ​នឹង​អាច​កើតឡើង​ឬទេ​។ ប្រសិនជា​អាច អ្នក​អាច​រៀប​ការ​បាន ប៉ុន្តែ​ប្រសិនជា​មិន​អាច អ្នក​គួរតែ​គិត​ឡើង​វិញ​។

៥-អ្នក​មិន​គួរ​យក​សុភមង្គល​អ្នក​ប្រៀប​ជាមួយ​អ្នក​ដទៃ​នោះ​ទេ ព្រោះ​មនុស្ស​ខុស​គ្នា​។ អ្នក​មិន​គួរ​ឃើញ​អ្នក​ដទៃ​រស់នៅ​មាន​សុភមង្គល ហើយ​សម្រេចចិត្ត​រៀប​ការ​នោះ​ទេ ដោយ​មើល​ឲ្យ​បាន​ច្បាស់ ទើប​អ្នក​មិន​ស្តាយក្រោយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ