ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី Elon Musk ថា​បុគ្គលិក​របស់​លោក​មិន​ចាំបាច់​រៀន​ចប់​វិទ្យាល័យ​ទេ

4 ឆ្នាំ មុន

ប្រសិនបើ​អ្នក​មិន​ទាន់​មាន​បរិញ្ញាប័ត្រ អ្នក​ក៏​នៅ​តែ​អាច​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​មួយ​ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ជាងគេ​លើ​លោក​ដែរ ។ យោង​ទៅ​តាម​លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន…

ប្រសិនបើ​អ្នក​មិន​ទាន់​មាន​បរិញ្ញាប័ត្រ អ្នក​ក៏​នៅ​តែ​អាច​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​មួយ​ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ជាងគេ​លើ​លោក​ដែរ ។ យោង​ទៅ​តាម​លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla ដែល​បាន​ចែករំលែក​លើ Twitter របស់​លោក​កាលពី​ថ្ងៃអាទិត្យ​បាន​ឲ្យ​ដឹង​ថា លោក​កំពុង​តែ​រក​បុគ្គលិក​ឲ្យ​ចូលរួម​ក្រុម Artificial Intelligence របស់ Tesla ។

ប៉ុន្តែ​លោក​បាន​បន្ត​ថា បេក្ខជន​មិន​ចាំបាច់​មាន PhD ឬ​ត្រូវ​រៀន​ឲ្យ​ចប់​វិទ្យាល័យ​ទេ ។ ផ្ទុយ​មក​វិញ លោក​កំពុង​តែ​រក​មនុស្ស​ដែល​មានការ​យល់​ដឹង​ជ្រៅជ្រះ​នៃ​បច្ចេកវិទ្យា Artificial Intelligence ហើយ​បេក្ខជន​ទាំងអស់​ត្រូវ​តែ​ឆ្លងកាត់​ការ​សាកល្បង​សរសេរ​កូដ​ដ៏​ពិបាក​មួយ ។

វា​មិនមែន​ជា​លើក​ទី​មួយ​ដែល​លោក ម៉ាស់ បង្ហាញ​ថា​ការ​អប់រំ​មិនមែន​ជា​ផ្លូវ​តែ​មួយ​ដែល​មនុស្ស​អាច​ចូល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ធំ​ៗ​បាន​ឡើយ ។

ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ឆ្នាំ ២០១៤ លោក​បាន​និយាយ​ថា «​ប្រសិនបើ​មនុស្ស​ម្នាក់​បាន​រៀន​ចប់​ពី​សាកលវិទ្យាល័យ​ល្អ​មួយ វា​អាច​បង្ហាញ​ថា​ពួក​គេ​អាច​មាន​សមត្ថភាព​ធ្វើ​អ្វី​ល្អ​ៗ​ច្រើន ប៉ុន្តែ​វា​មិន​តែងតែ​ដូច្នេះ​ទេ ។ ប្រសិនបើ​អ្នក​មើលទៅ​កាន់​លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ឬ ឡា​រី អេ​លី​សាន់ (Larry Ellison) ស្ទី​វ ចបស៍ (Steve Jobs) វិញ ពួក​គេ​មិន​បាន​រៀន​ចប់​សាកលវិទ្យាល័យ​ទេ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ឱកាស​ទទួល​បាន​ពួក​គេ​ជា​បុគ្គលិក នោះ​វា​ពិតជា​រឿង​ល្អ​ណាស់​» ។

លោក ម៉ាស បាន​បន្ថែម​ថា លោក​ចង់បាន​ភស្តុ​តាង​បង្ហាញ​ពី​សមត្ថភាព​ខ្ពង់ខ្ពស់​របស់​បេក្ខជន​ផង​ដែរ ។ ក្រុមការងារ​ខាងលើ​នឹង​ធ្វើការ​លើ​ផ្នែក​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ​របស់​ក្រុមហ៊ុន Tesla​។ យោង​ទៅ​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា រថយន្ត​របស់ Tesla មាន​បំពាក់​ដោយ Hardware ចាំបាច់​សម្រាប់​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​នៅ​ថ្ងៃ​អនាគត ។ ប៉ុន្តែ Hardware ទាំងនោះ​នឹង​ត្រូវការ​ការ Update ផ្នែក Software ដើម្បី​ពិតជា​អាច​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ទាំងស្រុង​ពិតមែន​នៅ​ថ្ងៃ​ណាមួយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ