ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​សីហ​នុ​រៀបចំ​មណ្ឌល​កម្សាន្ត​សម្រាប់​មនុស្ស​ពេញវ័យ ពិសេស​ត្រូវ​ស្ទង់​មតិ​គាំទ្រ​ពី​ពលរដ្ឋ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​អះអាង​ថា ខ្លួន​បាន​គ្រប់គ្រង និង​កំណត់​ការ​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​មនុស្ស​ពេញវ័យ​ក្នុង​រយៈពេល​២​ទៅ​៣​ឆ្នាំ ចុង​ក្រោយ​នេះ​ធ្វើ​ឲ្យ​មានការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ។ យោង​តាម​បណ្តាញ​សង្គម​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា លោក​តាំង សុចិត្ត​គ្រឹ​ស្នា…

រាជធានី​ភ្នំពេញ ៖ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​អះអាង​ថា ខ្លួន​បាន​គ្រប់គ្រង និង​កំណត់​ការ​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​មនុស្ស​ពេញវ័យ​ក្នុង​រយៈពេល​២​ទៅ​៣​ឆ្នាំ ចុង​ក្រោយ​នេះ​ធ្វើ​ឲ្យ​មានការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ។ យោង​តាម​បណ្តាញ​សង្គម​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា លោក​តាំង សុចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ កុម្ភៈ​នេះ បាន​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ការ​គ្រប់គ្រង និង​កំណត់​តំបន់​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​មនុស្ស​ពេញវ័យ ក្នុង​រយ​:​ពេល​២​ទៅ​៣​ឆ្នាំ​ចុង​ក្រោយ ខេត្ត​ព្រះ​សី​ហនុមាន​ការ​រីក​ចម្រើន ប្រកបដោយ​ស្តង់ដា​ខ្ពស់ ដែល​អាច​ផ្តល់​នូវ​ការ​ទាក់ទាញ និង​កម្សាន្ត​សម្រាប់​ភ្ញៀវ​ទេសចរ ។

ការ​រៀប​ចំការ​កំណត់​តំបន់​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​ទេសចរណ៍​សម្រាប់​មនុស្ស​ពេញវ័យ​តប​តាម​ការ​ណែនាំ​អនុ​ក្រឹ​ត និង​ការ​ប្រកាស​វា​មាន​សារ​:​ប្រយោជន៍​ដល់​វិស័យ​ឯកជន និង​ចូលរួម​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ផង​ដែរ ។

លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ធ្វើការ​ណែនាំ​ឱ្យ​មន្ទីរ​ទេសចរណ៍​ខេត្ត រក​ទីតាំង​ឬ​ហ្សូ​ន ដើម្បី​រៀបចំ​មណ្ឌល​កម្សាន្ត​សម្រាប់​មនុស្ស​ពេញវ័យ ពិសេស​ត្រូវ​ស្ទង់​មតិ​ស្វែងរក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ​ឈាន​ទៅ​ចេញ​ជា​គោលការណ៍​ប្រមូលផ្តុំ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ធានា​បាន​សន្តិសុខ សុវត្ថិភាព​សាធារណ​ជូន​ដល់​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ