ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​ស្គាល់គ្នា​បាន​២​ថ្ងៃ លេងល្បិច​ខ្ចី​ម៉ូតូ​ជិះ​មានអី​ម្ចាស់​ភ័យ​មិន​ស្ទើរ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជន​កំហូច​ម្នាក់​បាន​ខ្ចី​ម៉ូតូ​១​គ្រឿង ពី​បុរស​ម្នាក់​ទៀត​ដែល​ទើប​ស្គាល់ និង​ធ្វើការ​ជាមួយ​គ្នា​បាន​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ ដោយ​ប្រាប់​ថា ខ្ចី​ជិះ​ទៅ​យកប្រពន្ធ​១​ថ្ងៃ​ត្រឡប់​មក​វិញ​ហើយ ។ ប៉ុន្តែ​ក្រោយ​ពី​បាន​ម៉ូតូ​ដល់​ដៃ​បាន​ជិះ​សំដៅ​ទៅ​កាន់​កុងស៊ីបញ្ចាំ​មួយ​រួច​បាន​ដាក់បញ្ចាំ​ម៉ូតូ​នេះ​ក្នុង​តម្លៃ​៣៥០​ដុល្លារ…

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជន​កំហូច​ម្នាក់​បាន​ខ្ចី​ម៉ូតូ​១​គ្រឿង ពី​បុរស​ម្នាក់​ទៀត​ដែល​ទើប​ស្គាល់ និង​ធ្វើការ​ជាមួយ​គ្នា​បាន​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ ដោយ​ប្រាប់​ថា ខ្ចី​ជិះ​ទៅ​យកប្រពន្ធ​១​ថ្ងៃ​ត្រឡប់​មក​វិញ​ហើយ ។ ប៉ុន្តែ​ក្រោយ​ពី​បាន​ម៉ូតូ​ដល់​ដៃ​បាន​ជិះ​សំដៅ​ទៅ​កាន់​កុងស៊ីបញ្ចាំ​មួយ​រួច​បាន​ដាក់បញ្ចាំ​ម៉ូតូ​នេះ​ក្នុង​តម្លៃ​៣៥០​ដុល្លារ រួច​បាន​យក​លុយ​ទៅ​លេងល្បែង​ភ្នាល់​តាម​កញ្ចក់​ទូរទស្សន៍​ចាញ់​អស់​បោស​គូទ​ខោ ។ ការ​ចាប់ខ្លួន​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ម្តុំ​វត្ត​សំបួរមាស ស្ថិត​នៅ​ក្នុងភូមិ​សំបួរ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ឆេ​ង សំអាត អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកបរ​រថយន្ត​មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី ឃុំ​សោម ស្រុក​គី​រី​វង់ ខេត្តតាកែវ ។ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ជន​នេះ​បោក​យក​នោះ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥​ស៊េរី ឆ្នាំ​២០០៨ ឡើង​តែម​ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AJ-7134 លេខ​តួ និង​លេខ​ម៉ាស៊ីន​៨១៣៤០៥៣ ។ ដែល​ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ នួន ចាន់​សុខ អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងឈើ ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ក្រពើ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ និង​ម្ចាស់​ម៉ូតូ​ទើបតែ​ស្គាល់ និង​ធ្វើការ​ជាមួយ​គ្នា​បាន​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ហេតុការណ៍​ឆបោក​យក​ម៉ូតូ​នេះ​បាន​កើតឡើង​កាលពី​១៥​ថ្ងៃមុន គឺ​នៅ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨​និង​៣០​នាទី​ល្ងាច នៅ​ក្នុងភូមិ​ត្រពាំង​ក្រពើ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ។ ដោយនៅ​ខណៈនោះ​ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​ជន​រង​គ្រោះ​ដោយ​ប្រាប់​ថា ខ្ចី​ជិះ​ទៅ​យកប្រពន្ធ​១​ថ្ងៃ​ប៉ុណ្ណោះ ពេល​នោះ​ដោយសារ​តែ​ជា​អ្នកធ្វើការ​ជាមួយ​គ្នា​ទើប​យល់ព្រម​ឲ្យ​ខ្ចី​លុះ​ពេល​បាន​ម៉ូតូ​ដល់​ដៃ​ហើយ ជនសង្ស័យ​បាន​ជិះ​យក​ទៅ​ដាក់បញ្ចាំ​នៅ​ម្ដុំ​ខាងកើត​វត្ត​សំបួរមាស ភូមិ​សំបួរ ក្នុង​តម្លៃ​៣៥០​ដុល្លារ ។

បន្ទាប់​មក​បាន​យក​លុយ​ទាំងនេះ​ទៅ​លេងល្បែង​ភ្នាល់មាន់​ជល់ និង​បាល់​តាម​កញ្ចក់​ទូរទស្សន៍​ហើយ​បាន​ចាញ់​អស់​គូទ​ខោ រួច​ក៏​បន្ត​គេចខ្លួន​មិន​ជួប​ម្ចាស់​ម៉ូតូ​ឡើយ និង​បាន​អង្វរ​ឲ្យ​មិត្តភក្ដិ​ម្នាក់​ទៀត​ជួយ​លស់​យក​ម៉ូតូ​មក​ទុក​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ដឹង​ថា ចាញ់បោក​ជនសង្ស័យ​បុរស​ជា​ម្ចាស់​ម៉ូតូ​បាន​ដើរ​រក​គ្រប់កន្លែង ប៉ុន្តែ​មិន​បានឃើញ​នោះ​ឡើយ ទើប​នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០ ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ក្រាំង​ម្កាក់ ឲ្យ​ជួយ​អន្តរាគមន៍​រួច​បាន​បន្ត​ដើរ​រក​ជន​នោះ​ទៀត ។ លុះ​រហូត​ដល់​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ ទើប​ប្រទះ​ឃើញ​ជនសង្ស័យ​នៅ​ម្តុំ​វត្ត​សំបួរមាស រាជធានី​ភ្នំពេញ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​នាំ​យក​ទៅ​ប្រគល់​ជូន​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​សួរនាំ ។

ខណៈនោះ​ជនសង្ស័យ​បាន​ប្រាប់​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆបោក​យក​ម៉ូតូ​១​គ្រឿង​នោះ​ទៅ​បញ្ចាំ​មែន ហើយ​បាន​យក​លុយ​លែង​ល្បែង​ចាញ់​អស់ហើយ ប៉ុន្តែ​ម៉ូតូ​នោះ​ត្រូវ​បាន​មិត្តភក្ដិ​ម្នាក់​ទៀត​ជួយ​លស់​យក​ទុក​នៅ​ក្នុង​បន្ទប់​ជួល​មួយ ស្ថិត​នៅ​ក្នុង​សង្កាត់​ដង្កោ ។ ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​នេះ​ហើយ ទើប​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​០៥ ខែកុម្ភៈ​នេះ នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ចុះ​ទៅ​សហ​ការណ៍​ជាមួយ​នគរបាល​ប៉ុស្តិ៍​ដង្កោ​ចុះ​ទៅ​កាន់​ផ្ទះ​ជួល​ខាងលើ​ដកហូត​យក​ម៉ូតូ​នោះ​ប្រគល់​ជូន​ម្ចាស់​វិញ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ