ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដាក់​ថ្នាំ​បំពុល​ជា​មូលហេតុ​បំផ្លាញ​សត្វ​ត្មាត​នៅ​កម្ពុជា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​៧ សីហា ឆ្នាំ​២០១៤ របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​បានឱ្យ​ដឹង​ថា ជំរឿន​សត្វ​ត្មាត​ប្រចាំឆ្នាំ​ត្រូវ​បាន​អនុវត្ត​នៅ​តំបន់​ចំនួន​៧​នៅ​ទូ​ទាំង​ប្រទេសកម្ពុជា​។ ការ​កត់ត្រា​បាន​បង្ហាញ​ថា គឺជា​ការ​ប៉ាន់​ប្រមាណ​ចំនួន​ទាប​បំផុត​លំដាប់​ទី​ពីរ​ចាប់តាំងពី ការ​ចាប់ផ្តើម​កត់ត្រា​ក្នុង​ឆ្នាំ​២០០៤​មក ។ មាន​តំបន់​ចំនួន​ពីរ​គឺ​តំបន់​ភាគ​ខាងលិច​

រាជធានី​ភ្នំពេញ ៖ តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​៧ សីហា ឆ្នាំ​២០១៤ របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​បានឱ្យ​ដឹង​ថា ជំរឿន​សត្វ​ត្មាត​ប្រចាំឆ្នាំ​ត្រូវ​បាន​អនុវត្ត​នៅ​តំបន់​ចំនួន​៧​នៅ​ទូ​ទាំង​ប្រទេសកម្ពុជា​។ ការ​កត់ត្រា​បាន​បង្ហាញ​ថា គឺជា​ការ​ប៉ាន់​ប្រមាណ​ចំនួន​ទាប​បំផុត​លំដាប់​ទី​ពីរ​ចាប់តាំងពី ការ​ចាប់ផ្តើម​កត់ត្រា​ក្នុង​ឆ្នាំ​២០០៤​មក ។ មាន​តំបន់​ចំនួន​ពីរ​គឺ​តំបន់​ភាគ​ខាងលិច​សៀម​ប៉ា​ង និង​តំបន់​ព្រៃ​ការពារ​ព្រះ​វិហារ​ទទួល​បាន ទិន្នន័យ​រហូត​ទៅ​ដល់​៩៧%​នៃ​ចំនួន​សរុប ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ជិត​៨០% នៃ​ចំនួន​សរុប​សត្វ​ត្មាត​ទាំងអស់​ដែល​បាន​កត់ត្រា​គឺ​មាន​១៥៥​ក្បាល ត្រូវ​បាន​រាប់​នៅ​តំបន់​ភាគ​លិច​សៀម​ប៉ា​ង​ជា​តំបន់​ព្រៃ​នៃ​ក្តី​សង្ឃឹម​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​។ ទិន្នន័យ​នេះ​បញ្ជាក់​ថា វា​ជា​អាហារ​ដ្ឋា​ន​ត្មាត​ធំ​ជាងគេ និង​សំខាន់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ជា​តំបន់​ដ៏​សំខាន់​បំផុត​តែ​មួយ​គត់​សម្រាប់​ប្រភេទ​ត្មាត​ត្នោត (Slender-billed Vulture, ឈ្មោះ​វិទ្យាសាស្ត្រ Gyps tenuirostris) ។ តំបន់​ចំនួន​៥​ទៀត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងកើត​ប្រទេស​កម្ពុជា បាន​កត់ត្រា​ជា​អតិបរមា​បាន​ត្រឹមតែ​២៦​ក្បាល​ប៉ុណ្ណោះ ។

លោក​Jonathan Eames ទីប្រឹក្សាបច្ចេកទេស​ជាន់ខ្ពស់​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​បាន​ពន្យល់​ថា «​យើង​មានការ​រីករាយ និង​មោទនភាព​ក្នុង​ការ​ទទួល​បាន​ចំនួន​សត្វ​ត្មាត​ដ៏​ច្រើន​បំផុត​នៅ​អាហារ​ដ្ឋា​ន​ត្មាត​ដែល​យើង​រៀបចំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ វា​អាច​មានការ​ពន្យល់​ជា​ច្រើន​ពី​មូលហេតុ​របស់​ទិន្នន័យ​ដ៏​ខ្ពស់​នៅ​តំបន់​ខាងលិច​សៀម​ប៉ា​ង​នេះ ប៉ុន្តែ​ចំនួន​ដ៏​ខ្ពស់​របស់​សត្វពាហនៈ (​គោ និង​ក្របី​) ដែល​លែង​ដោយ​សេរី​នៅ​ក្នុង​ព្រៃ​បន្ថែម​ជាមួយ​ការ​ផ្តល់​ចំណី​ជា​ទៀងទាត់​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ចំនួន​ពីរ​ដង​ក្នុង​មួយ​ខែ មាន​ន័យ​ថា សត្វ​ត្មាត​ទាំងនោះ​បាន​រៀន​ដើម្បី​ប្រមូលផ្តុំ​នៅ​តាម​ទីកន្លែង​ជិត​ៗ​នៅ​ពេល​កាលបរិច្ឆេទ​នៃ​ការ​ធ្វើ​អាហារ​ត្មាត​ចូល​មក​ដល់ ។

ទោះជា​យ៉ាងណា​ក្ដី​យើង​ដឹង​យ៉ាង​ច្បាស់​ថា ឧប្បត្តិហេតុ​នៃ​ការ​បំពុល​តែ​មួយ​គត់​អាច​បំផ្លាញ​ស្ទើរតែ​ទាំងស្រុង​នៃ​ចំនួន​សត្វ​ទាំងមូល​នៅ​ប្រទេស​កម្ពុជា ដូ​ចេះ្ន​ហើយ​ទើប​យើង​ត្រូវ​តែ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ទ្វេ​ដង​ដើម្បី​ទប់ស្កាត់​ឧប្បត្តិហេតុ​បំពុល​នានា​ដែល​កើត​មាន​ឡើងជាយថាហេតុ​»​។

លោក​ស៊ុំ ភា​រុណ អ្នកសម្របសម្រួល​គម្រោង​អភិរក្ស​សត្វ​ត្មាត​ប្រចាំ​កម្ពុជា របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​បាន​ថ្លែង​ថា
«​ផ្អែក​ទៅ​លើ​ទិន្នន័យ​នេះ​តែ​ម្យ៉ាង វា​មិន​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ភស្តុ​តាង​នៃ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​សត្វ​ត្មាត​នៅ​កម្ពុជា​ឡើយ ។ ទិន្នន័យ​ខាងលើ​នេះ​គឺ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​មួយ​ដែល​ត្រូវ​បាន​កើត​មាន​ឡើង​ក្នុង​ចំណោម​សត្វ​ត្មាត​មាននៅ​តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា ហើយ​យើង​ត្រូវ​ឈ្វេងយល់​ពី​មូលហេតុ​ពិត និង​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ។ វា​គឺ​ប្រហែលជា​បណ្តាល​មក​ពី​លទ្ធផល​ជា​ច្រើន​ដូច​ជា ការ​បំពុល ការ​បំផ្លាញ​ទីជម្រក និង​ការ​រំខាន ឬ​កង្វះ​នៃ​ការ​ធ្វើ​អាហារ​ដ្ឋា​ន​ត្មាត​ជា​ទៀងទាត់ ព្រមទាំង​ភាព​ពុំ​ច្បាស់លាស់​នៅ​ក្នុង​ការ​ប្រមូល​ទិន្នន័យ​នៅ​តាម​ទីតាំង​ទាំងនោះ​» ។

ឧប្បត្តិហេតុ​នៃ​ការ​ពុល​របស់​សត្វ​ត្មាត​ដ៏​ធំ​បាន​កើតឡើង​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​មណ្ឌលគិរី​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៤ ដែល​មាន​ខ្មោចសត្វ​ត្មាត​ចំនួន​១៣​ក្បាល​ត្រូវ​បាន​រកឃើញ ។ នេះ​គឺជា​ការ​ងាប់​សត្វ​ត្មាត​ដ៏​ធំ​បំផុត​ដែល​បាន​ទទួល​ការ​រាយការណ៍​ពី​ហេតុការណ៍​ពុល​មួយ​នៅ​កម្ពុជា ។ នៅ​កន្លែង​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ក្នុង​ឆ្នាំ​២០១៣ ក្រុមហ៊ុន​វៀតណាម មួយ​បាន​ចាប់ផ្តើម​ឈូស​ឆាយ​ព្រៃ​ជិត​ទីជម្រក​ពង​កូន​របស់​សត្វ​ត្មាត​ដែល​ជា​លទ្ធផល​នាំ​ឲ្យ​មានការ​បោះបង់​ចោល​ប្រភព​ទីជម្រក​របស់​វា​នៅ​ឆ្នាំ​២០១៤ ។

កម្មវិធី​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​ដឹកនាំ និង​សម្របសម្រួល​អង្គការ​ដៃគូ​ដែល​មាន​ដូច​ជា មជ្ឈមណ្ឌល​អង្គរ​ដើម្បី​អភិរក្ស​ជីវចម្រុះ​(ACCB) មូលនិធិ​ពិភពលោក​សម្រាប់​អភិរក្ស​ធម្មជាតិ​ប្រចាំ​នៅ​កម្ពុជា (WWF Cambodia) និង អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​នៅ​កម្ពុជា (WCS Cambodia) ក្នុង​ការ​អនុវត្ត​គម្រោង​អភិរក្ស​សត្វ​ត្មាត​នៅ​កម្ពុជា ៕