ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​គ្នា​៣​ឆ្នាំ​ហើយស្រាប់តែ​អតីត​ប្តី​ធាក់​ទម្លុះ​ទ្វារ​ចាប់​អតីត​ប្រពន្ធ​អី​ៗ​បាន​សម្រេច

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​អតីត​ប្តី​មួយ​រូប​ដែល​បាន​លែងលះ​ជាមួយ​ប្រពន្ធ​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ​នោះ​ទំនងជា​ដាច់​យូរ​ជូរ​មាត់​បាន​សម្រេចចិត្ត​ទៅ​ធ្វើ​សកម្មភាព​ចាប់រំលោភ​អតីត​ប្រពន្ធ​ដែល​កំពុង​ដេក​ជាមួយ​កូន​នៅ​លើ​ផ្ទះ​រហូត​បាន​សម្រេច​ចុង​ក្រោយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ចាត់ការ​តាម​នីតិវិធី​ដោយ​ចោទប្រកាន់​ពី​បទ «​រំលោភ​សេពសន្ថវៈ​»​។ ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ភូមិ​ប៉ែល​ហែល សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន…

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​អតីត​ប្តី​មួយ​រូប​ដែល​បាន​លែងលះ​ជាមួយ​ប្រពន្ធ​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ​នោះ​ទំនងជា​ដាច់​យូរ​ជូរ​មាត់​បាន​សម្រេចចិត្ត​ទៅ​ធ្វើ​សកម្មភាព​ចាប់រំលោភ​អតីត​ប្រពន្ធ​ដែល​កំពុង​ដេក​ជាមួយ​កូន​នៅ​លើ​ផ្ទះ​រហូត​បាន​សម្រេច​ចុង​ក្រោយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ចាត់ការ​តាម​នីតិវិធី​ដោយ​ចោទប្រកាន់​ពី​បទ «​រំលោភ​សេពសន្ថវៈ​»​។ ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ភូមិ​ប៉ែល​ហែល សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ​មានឈ្មោះ ទៀង សីហា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ចំណែក​ស្ត្រី​ជា​អតីត​ប្រពន្ធ​មានឈ្មោះ ហ​.​ម​.​ច​.​ធ អាយុ​៣៦​ឆ្នាំ រស់នៅ​ផ្ទះ​កើតហេតុ​ខាងលើ ។ មុន​ឈាន​ដល់​ធ្វើ​សកម្មភាព​រំលោភ​នេះ​បុរស​ជា​អតីត​ប្តី​បាន​ព្យាយាម​សម្របសម្រួល​ជាមួយ​ប្រពន្ធ​ដែរ​តែ​នាង​មិន​ព្រម​ត្រូវរ៉ូវ​គ្នា​វិញ​នោះ​ទេ ដោយសារ​គិត​ថា បុរស​ជា​ប្ដី​មិន​ដែល​បាន​ជួយ​ធ្វើ​កិច្ច​ការងារ​រកស៊ី​ចិញ្ចឹម​ខ្លួន និង​កូន ។

ក្រោយ​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ក្បាល​ព្រលប់​រូប​នាង​និង​កូន​បាន​រៀបចំ​ហូប​បាយ​ហើយ​បាន​នាំ​គ្នា​ឡើង​លើ​ផ្ទះ​សម្រាក​រហូត​ដល់​ម៉ោង​៣​ទាប​ភ្លឺ ស្រាប់តែ​ឮ​សំឡេង​ធាក់​ទ្វារផ្ទះ​ពេល​នោះ​គាត់​នឹក​ស្មាន​តែ​មាន​ចោរ​ចូល​គាស់​លួច​អីវ៉ាន់ ។ ពេល​គាត់​ងើប​ចេញពី​មុង​ស្រាប់តែ​លេចមុខ​អតីត​ប្តី​ដែល​បាន​លែង​គ្នា​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ​នោះ​មក​ច្របាច់​.​ក​គាត់ ហើយ​ចាប់​ផ្តួល​ទៅ​លើ​ផ្ទះ​ធ្វើ​សកម្មភាព​ចាប់រំលោភ​គាត់​រហូត​បាន​សម្រេច​ទើប​លែង​គាត់​ទៅ​វិញ ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​ជន​រង​គ្រោះ​សមត្ថកិច្ច​នគរបាល​និង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​ធ្វើការ​សាកសួរ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន​បាន​លែងលះ​ជាមួយ​ប្រពន្ធ​អស់​រយៈពេល​៣​ឆ្នាំ​កន្លង​មក​ហើយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​ខ្លួន​បាន​ព្យាយាម​សុំ​ត្រូវ​ទៅ​គ្នា​ជាមួយ​ប្រពន្ធ​វិញ​ដែរ​តែ​នាង​មិន​ព្រម​ដោយ​នឹក​អាឡោះអាល័យ​ប្រពន្ធ​ពេក​ខ្លួន​ក៏​សម្រេចចិត្ត​ធ្វើ​បែប​នេះ​តែ​ម្ដង​ទៅ ។

ជនសង្ស័យ​បន្ត​ថា ការ​ធ្វើ​បែប​នេះ​នឹក​ស្មានថា​ប្រពន្ធ​នឹង​ត្រូវ​ជាមួយ​ខ្លួន​វិញ​ដោយ​មិន​គិតដល់​រឿង​ប្រពន្ធ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​នោះ​ទេ ។ បន្ទាប់​ពី​ស្ដាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​រួច​មក​កិច្ច​នគរបាល​ជំនាញ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ