ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ការ​ឆ្លង​ថ្មី​នៃ​គ្រុនផ្ដាសាយ​បក្សី​នៅ​ចិនហើយ​

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ប្រទេស​ចិន​នា​ពេល​នេះ​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​២​ គឺ វីរុស​កូ​រ៉ូ​ណា​ថ្មី ​និង​ការ​លេច​វីរុស​គ្រុនផ្ដាសាយ​បក្សី​ H5N1​ ក្នុង​ខេត្ត​ហ៊ូ​ណា​ន់​។ ក្រសួងកសិកម្ម​ចិន​ប្រកាស​តាំងពី​ថ្ងៃ​ទី​១ ​កុម្ភៈ​ថា…

ប្រទេស​ចិន ៖ ប្រទេស​ចិន​នា​ពេល​នេះ​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​២​ គឺ វីរុស​កូ​រ៉ូ​ណា​ថ្មី ​និង​ការ​លេច​វីរុស​គ្រុនផ្ដាសាយ​បក្សី​ H5N1​ ក្នុង​ខេត្ត​ហ៊ូ​ណា​ន់​។

ក្រសួងកសិកម្ម​ចិន​ប្រកាស​តាំងពី​ថ្ងៃ​ទី​១ ​កុម្ភៈ​ថា ការ​ឆ្លង​វីរុស ​H5N1​ ចាប់ផ្ដើម​ក្នុង​កសិដ្ឋាន​មួយ​​នៃ​ទីក្រុង​សាវ​យ៉ាង​។ កសិដ្ឋាន​នោះ​ចិញ្ចឹម​មាន់​៧៨៥០​ក្បាល ក្នុង​នោះ​ងាប់​៤៥០០​ក្បាល​ដោយសារ​ឆ្លង​វីរុស​នេះ​។

យោង​តាម​សេចក្ដីរាយការណ៍​ចុង​ក្រោយ​ថា សម្រាប់​ពេល​នេះ ​ពុំ​ទាន់​មាន​មនុស្ស​ណា​ម្នាក់​ឆ្លង​វីរុស​នេះ​ទេ​។ ផ្ទុយ​ទៅ​វិញ​មាន់​១៧៨២៨​ក្បាល​បាន​ត្រូវ​សម្លាប់​ចោល ដោយ​អាជ្ញាធរ​មូលដ្ឋាន​។ វីរុស​នោះ​ឆ្លង​ជា​ពិសេស​រវាង​បក្សី​ និង​បក្សី ហើយ​មាន​លទ្ធភាព​តិច​ណាស់​ដែល​អាច​ឆ្លង​រវាង​មនុស្ស​ និង​មនុស្ស​។

វីរុស​គ្រុនផ្ដាសាយ​បក្សី​ធ្លាប់​បាន​ផ្តាច់​យក​ជីវិត​​​មនុស្ស​២៨២​នាក់ ​ក្នុង​ប្រទេស​១៥ កាលពី​ឆ្នាំ​២០០៣ បន្ទាប់​ពី​លេច​ដំបូង​នៅ​ក្រុង​ហុងកុង​៦​ឆ្នាំ​មុន​នេះ បណ្ដាល​ឲ្យ​មនុស្ស​៦​នាក់​ត្រូវ​​បាត់​បង់​ជីវិត​​​នៅ​ទីនោះ​កាលពី​ឆ្នាំ​១៩៩៧​។

ចំណែក​នៅ​អឺរ៉ុប​មានការ​វិល​ត្រឡប់​នៃ​វីរុស​គ្រុនផ្ដាសាយ ​H5N8 ជា​ប្រភេទ​នៃ​គ្រុនផ្ដាសាយ​ A នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ក្នុង​តំបន់​ជនបទ ​និង​របស់​សហជីព​កសិកម្ម​។ ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​​ហើយ​។ កន្លែង​មាន​ឆ្លង​គ្រុនផ្ដាសាយ ​H5N8 ​ត្រូវ​បាន​រក​ឃើញ ក្នុង​បណ្ដា​កសិដ្ឋាន​នៅ​ប៉ូឡូ្ញញ ស្លូ​វ៉ា​គី ហុង​គ្រី ​និង​រូ​ម៉ា​នី ព្រមទាំង​ក្នុង​ចំណោម​សត្វព្រៃ​នៅ​ប៉ូ​ឡូញ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ