ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ហើយជា​កត្តា​រស់នៅ​មួយ​ចំនួន​ដែល​​ងាយ​ធ្វើ​ឱ្យ​អ្នក​អត់​កូន

4 ឆ្នាំ មុន

កត្តា​រស់នៅ​មួយ​ចំនួន​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​មានកូន​របស់​ស្ត្រី​។ ឧទាហរណ៍ រួម​មាន ការ​ជក់បារី ការ​ផឹកស្រា ការ​ឡើង​ទម្ងន់​ពេក ការ​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​ពេក និង​ការ​មាន​ជំងឺ​នៃ​ការ​ញ៉ាំ​ជាដើម​។ ស្ត្រេ​ស ក៏​អាច​ប៉ះពាល់​ដល់​ការ​មាន​ផ្ទៃពោះ​ផង​ដែរ​។…

កត្តា​រស់នៅ​មួយ​ចំនួន​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​មានកូន​របស់​ស្ត្រី​។ ឧទាហរណ៍ រួម​មាន ការ​ជក់បារី ការ​ផឹកស្រា ការ​ឡើង​ទម្ងន់​ពេក ការ​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​ពេក និង​ការ​មាន​ជំងឺ​នៃ​ការ​ញ៉ាំ​ជាដើម​។ ស្ត្រេ​ស ក៏​អាច​ប៉ះពាល់​ដល់​ការ​មាន​ផ្ទៃពោះ​ផង​ដែរ​។

មិន​ដូច​ទៅ​នឹង​ស្ត្រី​នោះ​ទេ បុរស​មួយ​ចំនួន​អាច​បង្ក​កំណើត​បាន​រហូត​ដល់​អាយុ ៦០ ឆ្នាំ ទៅ ៧០ ឆ្នាំ​។ ប៉ុន្តែ នៅ​ពេល​ដែល​បុរស​កាន់តែ​មាន​អាយុ​ច្រើន ពួក​គេ​អាច​ចាប់ផ្តើម​មាន​បញ្ហា​ជាមួយនឹង​រូបរាង និង​ចលនា​នៃ​មេជី​វិត​ឈ្មោល​របស់​ពួក​គេ​។ ពួក​គេ​ក៏​អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ខូច​ហ្សែ​ន​របស់​មេជី​វិត​ឈ្មោល​របស់​ពួក​គេ​ផង​ដែរ​។ ពួក​គេ​អាច​មិន​ផលិត​មេជី​វិត​ឈ្មោល ឬ​មាន​មេជី​វិត​ឈ្មោល​តិច​ពេក​។

ម្រើ​ស​នៃ​ការ​រស់នៅ​ក៏​អាច​ប៉ះពាល់​ដល់​ចំនួន និង​គុណភាព​នៃ​មេជី​វិត​ឈ្មោល​។ ស្រា និង​ថ្នាំ អាច​បន្ថយ​គុណភាព របស់​មេជី​វិត​ឈ្មោល​បណ្តោះអាសន្ន​។ ហើយ​អ្នក​ស្រាវជ្រាវ កំពុង​មើល​ថា​តើ​ភាព​ពុល​នៃ​បរិស្ថាន ដូច​ជា​ថ្នាំ​សម្លាប់​សត្វល្អិត​ជាដើម​អាច​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ​ចង់បាន​កូន ឬ​យ៉ាងណា​។

បុរស​ក៏​អាច​មាន​បញ្ហា​សុខភាព ដែល​ប៉ះពាល់​ដល់​មុខងារ​នៃ​ការ​រួម​ភេទ និង​ការ​ចង់បាន​កូន​ផង​ដែរ​។ ទាំងនេះ​អាច​រួម​មានការ​ឆ្លង​ជំងឺ​កាមរោគ ជំងឺ​ទឹកនោមផ្អែម ការ​វះកាត់​លើ​ក្រពេញ​ប្រូ​ស្តា​ត ឬ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ លើ​ពងស្វាស​ជាដើម (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ