ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​បង្ការ និង​ដោះស្រាយ​ពេល​ដែល​ត្រូវ​ពស់​​ចឹក

4 ឆ្នាំ មុន

ការ​យល់​ដឹង​ពី​ការ​បង្ការ និង​ដោះស្រាយ​ពេល​ដែល​មាន​សត្វ​ខាំ ឬ​ចឹក គឺ​ពិតជា​ចាំបាច់​សម្រាប់​រយៈពេល​នេះ​។ ខាងក្រោម​នេះ គឺជា​ប្រការ​ដែល​អ្នក​គួរតែ​ស្វែង​យល់ នៅ​ពេល​ដែល​សត្វ​ពស់​ខាំ ឬ​ចឹក ៖ ១-…

ការ​យល់​ដឹង​ពី​ការ​បង្ការ និង​ដោះស្រាយ​ពេល​ដែល​មាន​សត្វ​ខាំ ឬ​ចឹក គឺ​ពិតជា​ចាំបាច់​សម្រាប់​រយៈពេល​នេះ​។ ខាងក្រោម​នេះ គឺជា​ប្រការ​ដែល​អ្នក​គួរតែ​ស្វែង​យល់ នៅ​ពេល​ដែល​សត្វ​ពស់​ខាំ ឬ​ចឹក ៖

១- រក្សា​ស្ថានភាព​ឲ្យ​នៅ​ធម្មតា និង​មិន​ស្លន់ស្លោរ​ពេក
២- រក្សា​ដៃ ឬ​ជើង​ដែល​ត្រូវ​ពស់​ចឹ​ង ឬ​ខាំ​ឲ្យ​នៅ​ស្ងៀម​មួយ​កន្លែង ដើម្បី​ជៀសវាង​ជាតិ​ពឹ​ស​រីក​រាលដាល​ទៅ​ផ្នែក​ផ្សេង​ៗ​ទៀត​នៃ​រាង​កាយ​។
៣- យក​គ្រឿងអលង្ការ​ចេញ មុន​ពេល​ដែល​វា​ចាប់ផ្តើម​ហើម
៤- រក្សា​ទីតាំង​ដែល​ត្រូវ​ពស់​ចឹក ឬ​ខាំ​ឲ្យ​នៅ​ក្រោម​កម្រិត​នៃ​បេះដូង

៥- សម្អាត​មុខរបួស ប៉ុន្តែ មិន​ត្រូវ​ឲ្យ​ប៉ះ​ទឹក​ទេ ហើយ​គ្រប​វា​ជាមួយនឹង​ក្រណាត់​ស្ងួត​ស្អាត
៦- អប​វា ដើម្បី​កាត់​បន្ថយ​ចលនា​លើ​តំបន់​ដែល​ត្រូវ​ពស់​ចឹក ប៉ុន្តែ ត្រូវ​ទុក​វា​ឲ្យ​រលុង​ៗ​ដូច្នេះ វា​មិន​ធ្វើ​ឲ្យ​រំខាន​ដល់​លំហូរ​ឈាម​រត់
៧- កុំ​ស្អំ​ទឹកកក
៨- កុំ​កាត់ ឬ​ចាក់​មុខរបួស ឬ​ព្យាយាម​បឺត​យក​ពិស​ចេញ
៩- កុំ​ផឹក​ជាតិ​កាហ្វេ​អ៊ី​ន ឬ​អាល់កុល
១០- កុំ​ព្យាយាម​ចាប់​ពស់​ដែល​បាន​ចឹក​អ្នក​នោះ​ឲ្យ​សោះ តែ​ត្រូវ​ព្យាយាម​ចំណាំ​ពណ៌ និង​រូបរាង​របស់​វា ដូច្នេះ អ្នក​អាច​ពិពណ៌នា​ប្រាប់​គ្រូពេទ្យ​បាន ដែល​វា​អាច​នឹង​ជួយ​ដល់​ការ​ព្យាបាល​។

ទូរស័ព្ទ​ទៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ ឬ​ស្វែងរក​ការ​ព្យាបាល​ជា​បន្ទាន់ ជា​ពិសេស ប្រសិនបើ​តំបន់​ដែល​ពស់​ចឹក​មានការ​ប្តូរ​ពណ៌ ឬ​ចាប់ផ្តើម​ហើម ឬ​មានការ​ឈឺចាប់​ខ្លាំង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ