ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សាធារណការ​លក់​ផ្លា​ក​លេខ​ឡាន​ពិសេស​ជាង​400​ បាន​ជិត​2​លាន​$

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​ក្រសួង​លក់​ផ្លា​ក​លេខ​ពិសេសបាន​ជាង​៤០០​លេខ ទទួល​បាន​ថវិកា​ប្រមាណ​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក ។លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួងសាធារណការ​និង​ដឹក​ជញ្ជូន…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​ក្រសួង​លក់​ផ្លា​ក​លេខ​ពិសេសបាន​ជាង​៤០០​លេខ ទទួល​បាន​ថវិកា​ប្រមាណ​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក ។
លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួងសាធារណការ​និង​ដឹក​ជញ្ជូន បាន​ឲ្យ​កោះសន្តិភាពដឹង​នា​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០​ថា ៖ «​ចាប់តាំងពី​ដំណើរការ​លក់​ផ្លា​ក​លេខ​ពិសេស​ថ្មី​មក ក្រសួង​លក់​បាន​ជាង​៤០០​លេខ ដែល​ស្មើនឹង​ទឹកប្រាក់​ប្រមាណ​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក​» ។

ការ​បញ្ជាក់​ឲ្យ​ដឹង​របស់​អ្នកនាំពាក្យ​នេះ គឺបន្ទាប់​ពី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ប្រកាស​លក់​ផ្លា​ក​លេខ​ពិសេស​ដល់​អ្នក​ប្រើប្រាស់​ចាប់តាំងពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២០​កន្លង​មកនេះ ។ជាមួយ​គ្នា​នេះ លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រសួង​មិន​ទាន់​បាន​ដាក់​ដំណើ​រការ​នូវ​ការ​ដូរ​ផ្លា​ក​លេខ​រថយន្ត​ចាស់​ដែល​គ្មាន​QR Code ទៅ​ដូរ​យក​ផ្លា​ក​លេខ​ថ្មី​ដែល​មាន​QR Code នោះ​ទេ ។

លោក​បញ្ជាក់​ថា ៖ «​ការ​ដូរ​ផ្លា​ក​លេខ​មាន​ទម្រង់ QR Code នេះ​គឺ​មិន​ទាន់​ដំណើរការ​ទេ​។ ខ្ញុំ​ក៏​មានការ​សោកស្តាយ​ចំពោះ​ការ​ផ្សាយ​ព័​ត៌មាន​មួយ​ចំនួន​ថា ក្រសួង​បើក​ឲ្យ​ដូរ​ផ្លា​ក​លេខ​គ្មាន QR Code មិន​គិតថ្លៃ ប៉ុន្តែ​តាម​ពិត​ព័​ត៌មាន​នេះ​មិន​ទាន់​ពេញលេញ​ទេ ព្រោះ​ពេល​នោះ ក្រសួង​កំពុង​តែ​ធ្វើការ​ចរចា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​»។

លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ បន្ត​ថា ចំណុច​នេះ ក្រសួង​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​សិក្សា​ពី​នីតិវិធី ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មាន​លក្ខណៈ​សុវត្ថិភាព ដោយ​ធ្វើ​យ៉ាងណា​ពេល​ប្តូរ​ទៅ​មាន​តម្លាភាព មាន​ភាព​ងាយស្រួល​ជូ​ួ​ន​ប្រជាពលរដ្ឋ ហើយ​កុំ​ឲ្យមាន​ជនខិលខូច​ឆ្លៀតឱកាស​នៅ​ពេល​ក្រសួង​ផ្លាស់​ប្តូរ​លេខ​ថ្មី​ឲ្យ ។ លោក​គូស​បញ្ជាក់​ថា ៖ «​អី​ុ​ចឹ​ង​យើង​កំពុងស្ថិត​ក្នុង​កំណា​ក់​កាល​ហ្នឹង​នៅ​ឡើង​ទេ មិន​ទាន់មាន​ចេញ​ជា​នីតិវិធី​នោះ​ទេ ។ បើ​ចេញ​ជា​នីតិវិធីនោះ យើង​នឹង​ចេញផ្សាយ​ជា​ផ្លូវការ​តាម​ផេ​កហ្វេ​ស​ប៊ុ​ក​ក្រសួង​សាធារណការ និង​មាន​សេចក្តីជូនដំណឹង​ពី​ក្រសួង​ច្បាស់លាស់​» ។

ទោះជា​យ៉ាងណា​ក្តី​លោក​បាន​អះអាង​ចំពោះករណី​ផ្លាស់​ប្តូរ​ផ្លា​ក​លេខ​ចាស់​គ្មាន QR Code​នេះ ដឹង​តែ​ចេញ​ជា​ផ្លូវការ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មក​ដូរ​យក​ថ្មី ព្រោះថា​ថ្នាក់ដឹកនាំ​បាន​ឯកភាព​គ្នា​ជា​គោលការណ៍​រួច​ហើយ ។ ប៉ុន្តែ​ថ្នាក់​បច្ចេកទេស​កំពុង​សិក្សា ។ លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ បញ្ជាក់​ថា ៖ «​រឿងចេញ​គឺ​នឹង​ដំណើរការ ព្រោះ​ថ្នាក់លើ​ឯកភាព​គ្នា​រួច​ហើយ នៅ​ពេល​ថ្នាក់លើ​ឯកភាព​ហើយ ថ្នាក់​ក្រោម​ក៏​ខិតខំ​សិក្សា​ឲ្យ​ចេញ​លឿន​ដែរ ។

អុ​ី​ចឹ​ង​អ្វី​ដែល​សំខាន់ គឺ​យើង​ត្រូវ​សិក្សា​នីតិវិធី​ឲ្យ​លម្អិត​ឲ្យ​ត្រូវ​គ្នា ដើម្បី​ផ្តល់​សេវា​ស្រួល​ដល់​ប្រជាពលរដ្ឋ កុំ​ឲ្យ​មាន​បញ្ហា​»​។ទោះបីជា​បញ្ជាក់​ជំហរ​ថា នឹង​មានការ​ផ្លាស់​ប្តូរ​ផ្លា​ក​លេខ​រថយន្ត​គ្មាន QR Code យក​ផ្លា​ក​លេខ​ថ្មី​មាន​QR Code​ក្តី តែ​លោក​មិន​បាន​បញ្ជាក់ពី​ថ្ងៃជា​ក់លាក់រ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ផ្លាស់​ប្តូរ​នោះទេ ដោយ​គ្រាន់តែ​បញ្ជាក់​ថា​៖«​ជា​ធម្មតា កាលណា​ថ្នាក់លើ​អូ​ខេ​ហើយ ថ្នាក់​ក្រោម​ត្រូវ​តែ​ធ្វើ​ឲ្យ​ហើយ​» ។

ចំពោះ​សំណួរ​ថា តើ​នៅ​ពេល​ដាក់​ដំណើរការ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​រថយន្ត​គ្មាន​ផ្លា​ក​លេខ​QR Code​ត្រូវ​យក​ឯកសារ​អ្វីខ្លះ ? លោក​ឆ្លើយ​ថា ចំណុច​នេះ​មិន​ទាន់​ដឹង​ទេ ព្រោះថា​កំពុង​ស្ថិត​ក្នុង​ការ​សិក្សា ក្នុង​នោះ​មាន​ទាំង​ទីតាំង​ផ្លាស់​ប្តូរ ក៏​មិន​ទាន់​កំណត់​ដែរ ។ ប៉ុន្តែ​ក្រសួង​មាន​បំណង​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុង​ការ​ផ្លាស់​ប្តូរ និង​គ្រប់គ្រង​ឲ្យ​បាន​ដូច​គ្នា ។លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ បញ្ជាក់​ថា​៖«​ឧ​ទាហរ​ណ៍ បើ​សុខ​ៗ​យើង​ហៅ​គាត់​មក​ដូរ​ដោយ​មាន​ឯកសារ​ស្មុគស្មាញ ហើយ​រថយន្ត​គាត់​ចាស់​អី​ុ​ចឹ​ងគាត់​មិន​មក​ទេ ។ អី​ុ​ចឹ​ង​ទេ យើង​គិត​កន្លែង​ហ្នឹង​ជា​ចំណុច​គន្លឹះ ដើម្បី​ជោគជ័យ​យើង​ត្រូវ​គ្រប់គ្រង​ឲ្យ​បាន ហើយ​សាមញ្ញ​ងាយស្រួល​ធ្វើ​ឲ្យ​បាន​ទើប​មានការ​សហការ​ជាមួយ​គ្នា​បាន​» ៕

អត្ថបទសរសេរ ដោយ