ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Valencia និយាយ​អ្វីខ្លះ​ក្រោយ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​ស្នង​អាវ​ខ្លួននៅបិសាចក្រហម

4 ឆ្នាំ មុន

កីឡាករ Odion Ighalo បាន​ធ្វើការ​បង្ហាញខ្លួន​ជា​ផ្លូវការ ជាមួយ​ក្លិប​ថ្មី Manchester United ហើយ​សម្រាប់​ខ្សែប្រយុទ្ធ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​រូប​នេះ នឹង​ត្រូវ​ពាក់អាវ​លេខ​២៥ ដែល​អតីត​កីឡាករ…

កីឡាករ Odion Ighalo បាន​ធ្វើការ​បង្ហាញខ្លួន​ជា​ផ្លូវការ ជាមួយ​ក្លិប​ថ្មី Manchester United ហើយ​សម្រាប់​ខ្សែប្រយុទ្ធ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​រូប​នេះ នឹង​ត្រូវ​ពាក់អាវ​លេខ​២៥ ដែល​អតីត​កីឡាករ Antonio Valencia ធ្លាប់​ពាក់ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ អតីត​ម្ចាស់​អាវ​លេខ​២៥ ខាងលើ​ក៏​បាន​បង្ហាញ​ចំណាប់អារម្មណ៍ និង​ការ​ជូនពរ​ដល់​សមាជិក​ថ្មី នៅ​ក្នុង​បណ្តា​យ​ទំនាក់ទំនង​សង្គម Twitter ដោយ​មាន​ន័យ​ទាំងស្រុង​ថា «​ខ្ញុំ​តែងតែ​ឃើញ​លេខ​២៥ ជា​ឱកាស​ដើម្បី​ធ្វើការ​លើស​ពី​ក្តី​សុបិន​របស់ខ្ញុំ​។ វា​ជា​ការ​បំផុសគំនិត​របស់ខ្ញុំ ហើយ​បាន​ក្លាយជា Amulet (​វត្ថុ​ស័​កិ្ត​សិ​ទិ្ធ​) របស់ខ្ញុំ​។ ខ្ញុំ​សូម​ជូនពរ​ឱ្យ​អ្នក ឱ្យ​ទទួល​បាន​ជោគជ័យ ជាមួយ​អាវ​នេះ ប្អូនប្រុស​!»​។

សូម​បញ្ជាក់​ថា Odion Ighalo បាន​ផ្លាស់​ពី​ក្លិប​លី​គ​កំពូល​ចិន Shanghai Shenhua មក​ចូលរួម​ជាមួយ Man United នៅ​ថ្ងៃ​ទី​៣១ ខែមករា កន្លង​ទៅ​ថ្មី​ៗ ក្នុង​លក្ខ​ខ័​ណ្ឌ​ខ្ចី​ជើង​រហូត​ដល់​ចប់​រដូវ​កាល​នេះ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ