ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាចាស់ Rooney នឹង​ត្រូវ​ប្រឈមមុខជាមួយ​ក្លិបចាស់​របស់ខ្លួន​ក្នុង​ពាន FA Cup

4 ឆ្នាំ មុន

Wayne Rooney នឹង​ត្រូវ​តទល់​ជាមួយ​ក្លិប​ចាស់​ខ្លួន Manchester United ក្នុង​ពានរង្វាន់ FA Cup បន្ទាប់​ពី​រួមចំណែក​មួយ​គ្រាប់​ក្នុង​ជ័យជម្នះ ៤-២…

Wayne Rooney នឹង​ត្រូវ​តទល់​ជាមួយ​ក្លិប​ចាស់​ខ្លួន Manchester United ក្នុង​ពានរង្វាន់ FA Cup បន្ទាប់​ពី​រួមចំណែក​មួយ​គ្រាប់​ក្នុង​ជ័យជម្នះ ៤-២ របស់ Derby County លើ​ក្រុម Northampton Town​ ។

នេះ​ជា​ការ​ប្រកួត​លើក​ទី​ពីរ បន្ទាប់​ពី​លើក​ទី​មួយ​ក្រុម​ទាំង​បញ្ចប់​ទៅ​ដោយ​លទ្ធផល​គ្មាន​គ្រាប់​បាល់​។ ៤​គ្រាប់​យប់មិញ​របស់ Derby ធ្វើ​បាន​ដោយ​កីឡាករ Wisdom, Holmes, Marriott និង​មួយ​គ្រាប់​ប៉េ​ណា​ល់​ទី​ពី Rooney ខណៈ​ពីរ​គ្រាប់​របស់ Northampton សម្រេច​បាន​ដោយ​កីឡាករ Adam និង Hoskins (​ប៉េ​ណា​ល់​ទី​)​។ Derby ត្រូវ​ប៉ះ​ក្រុម Manchester United ក្នុង​ការ​ប្រកួត​ជុំ​ទី​៥ ដែល​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ ។

គ្រូបង្វឹក Derby County លោក Phillip Cocu បាន​និយាយ​ថា វា​នឹង​ក្លាយជា​ការ​ប្រកួត​ដ៏​ពិសេស​សម្រាប់ Rooney ខណៈ​គេ​នឹង​ប្រឈម​មុខ ជាមួយ​ក្លិប​ដែល​គេ​ធ្លាប់​មាន​អាជីព​ដ៏​អស្ចារ្យ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ