ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រមាន​ចាត់វិធានការ​ចំពោះ​ឪ​ស​ថ​ស្ថាន​លក់​ម៉ាស និង​សារធាតុ​សម្លា.ប់​មេរោគ​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ម៉​ម ប៊ុ​ន ហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ព្រមាន​ដល់​ម្ចាស់​ឪ​ស​ថ​ស្ថាន​ដែល​លក់​ម៉ាស់ និង​ថ្នាំ​សម្លាប់​មេរោគ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ខណៈ​ជំងឺ​កូ​រ៉ូ​ណា​កើត​នៅ​ចិន ។ យោង​តាម​សេចក្តី​ជូន​ជា​ព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ លោក ម៉​ម ប៊ុ​ន ហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ព្រមាន​ដល់​ម្ចាស់​ឪ​ស​ថ​ស្ថាន​ដែល​លក់​ម៉ាស់ និង​ថ្នាំ​សម្លាប់​មេរោគ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ខណៈ​ជំងឺ​កូ​រ៉ូ​ណា​កើត​នៅ​ចិន ។ យោង​តាម​សេចក្តី​ជូន​ជា​ព័ត៌មាន របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា លោក​បាន​ពិនិត្យ​ឃើញ​ថា​បច្ចុប្បន្ន​នេះ​ឱសថស្ថាន​មួយ​ចំនួន​បាន​កំពុង និង​សារធាតុ​សម្លាប់​មេរោគ ខណ​:​ដែល​ប្រជាជន​យើង​កំពុង​ត្រូវការ​ម៉ាស និង​សារធាតុ​សំលាប់​មេរោគ​ចាំបាច់​ក្នុង​ការ (20១9nCoV) ដែល​កំពុង​រា​ត្បា​ត​ពី​ខេត្ត​ហ្វូ​ប៉ី នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ។

ក្រសួង​បន្ត​ថា អាស្រ័យ​ហេតុនេះ សូម​លោក លោកស្រី ជា​ម្ចាស់ និង​ឱសថការី​ទទួល​បន្ទុក​បច្ចេកទេស​នៅ​តាម​ឱសថស្ថាន ឱសថស្ថាន​រង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អនុវត្ត​ដូច​ខាងក្រោម ៖

១ – ឱសថការី​ទទួល​បន្ទុក​បច្ចេកទេស​ត្រូវ​គ្រប់គ្រង​ឪ​ស​ថ​ស្ថាន​របស់​ខ្លួន​ដោយ​អនុវត្ត​ឱ្យ​បាន​ស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​នានា​ដែល​មាន​ជា​ធរមាន ។
២-​លក់​ម៉ាស និង​សារធាតុ​សម្លាប់​មេរោគ ដើម្បី​ឱ្យ​ប្រជាជន​មាន​លទ្ធភាព​ទិញ​ប្រើប្រាស់​ក្នុង​គោលបំណង​រួមចំណែក​ការពារ​ការ​ចម្លង​វីរុស​កូ​រ៉ូ​ណា (2019-nCoV) ។
៣- លក់​នូវ​សារធាតុ​សម្លាប់​មេរោគ​ដែល​មានគុណ​ភាព​ត្រឹមត្រូវ​ស្រប​តាម​ស្តង់ដា ឬ​បទដ្ឋាន​ដែល​បាន​កំណត់​ដោយ​មិន​ត្រូវ​យក​សារធាតុ​គ្រោះថ្នាក់ ដើម្បី​តែ​ផល​ចំណេញ​ដោយ​មិន​បាន​គិត​ពី​ផលវិបាក​នៃ​សារធាតុ​គ្រោះថ្នាក់​ទាំងនោះ​ដែល​អាច​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់​ជាយ​កថា ហេតុ​ផ្សេង​ៗ ។ លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ក្នុង​ករណី​ក្រសួងសុខាភិបាល​លោក លោកស្រី ជា​ម្ចាស់​ឱសថស្ថាន ឬ​ឱសថការី ទទួល​បន្ទុក​បច្ចេកទេស​នៅ​តាម​ឱសថស្ថាន​ឱសថស្ថាន​រង​ណា​មិន​អនុវត្ត​តាម​ការ​ណែនាំ​នេះ ក្រសួងសុខាភិបាល​វិធានការ​តឹង​រឹង​ទៅ​តាម​ផ្លូវច្បាប់ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួងសុខាភិបាល​សង្ឃឹមថា លោក លោកស្រី និង​អនុវត្ត​តាម​ដើម្បី​ចូលរួម​លើកកម្ពស់ វិជ្ជាជីវៈ និង​សេចក្តី​ថ្លៃថ្នូ​របស់​ឱសថការី​ក្នុង​ការ​ជួយ​ទប់ស្កាត់​ការ​ចម្លង (2019-nCov) ដល់​ប្រជាជន​យើង​ទាំងអស់​ប្រកបដោយ​ប្រសិទ្ធ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ