សម្តីដែលពោលស្ដីនិយាយចេញទៅ និងទង្វើអាក្រក់ល្អសព្វបែបយ៉ាងគឺចិត្តជាអ្នកបង្គាប់បញ្ជាទាំងអស់ ការអប់រំ ហេតុនេះការទូន្មានគ្របសង្កត់ចិត្ត គឺជារឿងសំខាន់ខ្លាំងណាស់ ។
កាលបើចិត្តគិតរឿងអាក្រក់ហើយ ទោះធ្វើទង្វើអ្វីក៏ដោយ ពោល និយាយស្ដីអ្វីក៏ដោយ ក៏សុទ្ធតែអាក្រក់ទៅតាមចិត្តនោះទាំងអស់ តែបើចិត្តគិតរឿងល្អដូចជា រឿងបុណ្យកុសលជាដើម ទោះធ្វើអ្វីក្ដី និយាយស្ដីអ្វីក្ដី ក៏សុទ្ធតែល្អ ជាបុណ្យកុសល ជាសេចក្តីស្ងប់តាមផ្លូវចិត្តទាំងអស់ដែរ ។
ដូចនេះបុគ្គលគួរខំដុះខាត់សំអាត អប់រំគ្របសង្កត់ចិត្តឱ្យលុះនៅក្នុងអំណាចរបស់ខ្លួន ដើម្បីឱ្យចិត្តគិតអ្វី ធ្វើអ្វីតែរឿងល្អៗ នោះជីវិតនឹងបានសុខចម្រើនហើយ ។ សាន សារិន
ចែករំលែកព័តមាននេះ