ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ​យើង​អាច​ទៅ​ប្រទេស​ទាំង​ដប់​នេះ​ដោយ​មិនបាច់​មាន​ទិដ្ឋាការ

4 ឆ្នាំ មុន

ទោះបីជា​មិន​ខ្លាំង​ដូច​លិខិតឆ្លងដែន​ប្រទេស​លោក​ខាងលិច​ក្តី ប៉ុន្តែ​លិខិតឆ្លងដែន​កម្ពុជា​ធម្មតា​អាច​ធ្វើ​អោយ​យើង​ធ្វើ​ដំណើរ​ទៅ​កាន់​១០​ប្រទេស​នេះ ដោយ​មិន​ចាំបាច់​ស្នើ​សុំ​វី​សា ឬ​ទិដ្ឋាការ​ឡើយ ។ នេះ​បើ​យោង​តាម​ឯកសារ​ផ្លូវការ​របស់​ក្រសួងការបរទេស ។ ឯកសារ​នោះ​បានអោយ​ដឹង​ថា អ្នក​កាន់​លិខិតឆ្លងដែន​កម្ពុជា​អាច​ទៅ​ស្នាក់​នៅ ប្រទេស​ប្រ៊ុ​យ​ណេ…

ទោះបីជា​មិន​ខ្លាំង​ដូច​លិខិតឆ្លងដែន​ប្រទេស​លោក​ខាងលិច​ក្តី ប៉ុន្តែ​លិខិតឆ្លងដែន​កម្ពុជា​ធម្មតា​អាច​ធ្វើ​អោយ​យើង​ធ្វើ​ដំណើរ​ទៅ​កាន់​១០​ប្រទេស​នេះ ដោយ​មិន​ចាំបាច់​ស្នើ​សុំ​វី​សា ឬ​ទិដ្ឋាការ​ឡើយ ។ នេះ​បើ​យោង​តាម​ឯកសារ​ផ្លូវការ​របស់​ក្រសួងការបរទេស ។

ឯកសារ​នោះ​បានអោយ​ដឹង​ថា អ្នក​កាន់​លិខិតឆ្លងដែន​កម្ពុជា​អាច​ទៅ​ស្នាក់​នៅ ប្រទេស​ប្រ៊ុ​យ​ណេ រយៈពេល​១៤​ថ្ងៃ ដោយ​មិនបាច់​មាន​ទិដ្ឋាការ ប្រទេស​ឡាវ​៣០​ថ្ងៃ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​៣០​ថ្ងៃ ប្រទេស​ម៉ា​ឡេ​ស៊ី​៣០​ថ្ងៃ ប្រទេស​ភូមា​១៤​ថ្ងៃ ប្រទេស​ហ្វី​លី​ពី​ន​៣០​ថ្ងៃ ប្រទេស​សិង្ហ​បូ​រី​៣០​ថ្ងៃ ប្រទេស​ថៃ​១៤​ថ្ងៃ ប្រទេស​វៀតណាម​៣០​ថ្ងៃ និង​ប្រទេស Seychelles ចំនួន​១៥​ថ្ងៃ ។

ឯកសារ​របស់​ក្រសួងការបរទេស​ក៏​បានអោយ​ដឹងផង​ដែរ​ថា លិខិតឆ្លងដែន​ផ្លូវការ និង​ការទូត​កម្ពុជា​វិញ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចំនួន​៣៥ ដោយ​មិនបាច់​មាន​ទិដ្ឋាការ ។ ឯកសារ​នេះ​បាន​ផ្សព្វផ្សាយ​នៅ​ពេល​ដែល​ក្រសួងការបរទេស​បាន​ធ្វើ​សន្និបាត​បូក​សរុប​ល​ទ្ឋ​ផល​ការងារ ឆ្នាំ​២០១៩ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ