ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​បាក់ដង​សន្ទូច​សង្កត់​លើ​ឡាន​របស់​ស្ថាន​ទូត​​អា​មេ​រិ​ក​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដងសន្ទូច​សម្រាប់​យោង​សំណង់​ធុន​ធ្ងន់​មួយ​ដើម​បាន​បាក់​រាប​មក​លើ​ផ្លូវ​សង្កត់​លើ​រថយន្ត​មួយ​គ្រឿង​របស់ស្ថានទូត​អា​មេ​រិ​ក បណ្តាល​ឱ្យ​ស្ត្រី​ជនជាតិ​អា​មេ​រិ​កម្នា​ក់រង​របួស ។ ក្នុង​ឧបទ្ទវ​ហេតុនេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ​ចំនួន​៣​នាក់ ក្នុង​នោះ​មេការ​ជនជាតិ​ចិន​ចំនួន​២​នាក់ និង​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ជា​អ្នកបញ្ជា​អា​ហ្គ្រែ​ន​(​ស្ទូច​) នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​របស់​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ ៖ ដងសន្ទូច​សម្រាប់​យោង​សំណង់​ធុន​ធ្ងន់​មួយ​ដើម​បាន​បាក់​រាប​មក​លើ​ផ្លូវ​សង្កត់​លើ​រថយន្ត​មួយ​គ្រឿង​របស់ស្ថានទូត​អា​មេ​រិ​ក បណ្តាល​ឱ្យ​ស្ត្រី​ជនជាតិ​អា​មេ​រិ​កម្នា​ក់រង​របួស ។ ក្នុង​ឧបទ្ទវ​ហេតុនេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ​ចំនួន​៣​នាក់ ក្នុង​នោះ​មេការ​ជនជាតិ​ចិន​ចំនួន​២​នាក់ និង​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ជា​អ្នកបញ្ជា​អា​ហ្គ្រែ​ន​(​ស្ទូច​) នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​របស់​ក្រុមហ៊ុន ហ៊ុយ​ប៉ា​ង ដែល​បាន​បាក់ដង​សប​ន្ទូ​ចម​កលើ​រថយន្ត​របស់​ស្ថានទូត​អា​មេ​រិ​ក បណ្តាល​ឱ្យ​រង​ការ​ខូចខាត និង​របួស​ស្ត្រី​ជា​មន្ត្រី​របស់​ស្ថានទូត ។

ក្រោយ​ហេតុការណ៍​នេះ ការដ្ឋាន​សំណង់​ក៏​ត្រូវ​បាន​បិទ​ផង​ដែរ ។ ករណី​នេះ​បាន​កើត ឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៤ កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ការដ្ឋាន​សំណង់​ក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។
តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ទាំង​៣​នាក់​ដែល​បាន​ចាប់​ឃាត់ខ្លួន​មាន
ទី​១-​ឈ្មោះ FAN YUA HANG ជនជាតិ​ចិន អាយុ​៤០​ឆ្នាំ មានមុខរ​បរជា​អ្នកគ្រប់គ្រង​ការដ្ឋាន​សំណង់ ។ទី​២-​ឈ្មោះ ZHANG JIN ZHU ជនជាតិ​ចិន អាយុ​៥០​ឆ្នាំ ជា​ប្រធាន​ផ្នែក​បុក​គ្រឹះ ទាំង​ពីរ​នាក់​ស្នាក់​នៅ​ដី​ឡូត៍​គ្មាន​លេខ ផ្លូវ​លេខ​៧៨ ក្រុម​ទី​៧៨ ភូមិ​១៤ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ជាមួយ​គ្នា ។
ទី​៣-​ឈ្មោះ ញិ​ន សុខា អាយុ​២២​ឆ្នាំ ជា​អ្នកបញ្ជា​អា​ហ្គ្រែ​ន​ស្ទូច​ឡើង​ចុះ ។

ចំណែកឯ​ជន​រង​គ្រោះ​នគរបាល​ប្រាប់​ថា​ឈ្មោះ JESSICA MOONING អាយុ​៣៧​ឆ្នាំ ជា​មន្ត្រី​ស្ថានទូត​អា​មេ​រិ​ក ស្នាក់​នៅផ្ទះ​លេខ​២៦១AB ផ្លូវ​លេខ​៦៣ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ មុន​ពេល​កើតហេតុ ការដ្ឋាន​សំណង់​ហ៊ុយ​ប៉ា​ង បាន​នឹង​កំពុង​តែ​ដំណើរការ​បុក​គ្រឹះ​នៅ​ខាងក្នុង​ការដ្ឋាន​របស់​ខ្លួន​ជា​ធម្មតា ដោយ​មាន​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង និង​អា​ហ្គ្រែ​ន​មួយ​គ្រឿង​កំពុង​តែ​ស្ទូច​ដែក​ពុម្ព​សសរ​គ្រឹះ​ខាងក្នុង​ផង​ដែរ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ខណៈ​ដែល​មាន​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង និង អា​ហ្គ្រែ​ន​មួយ​គ្រឿង​កំពុង​តែ​ស្ទូច​ដែក​ពុម្ព​សសរ​គ្រឹះ​នៅ​ខាងក្នុង​ការដ្ឋាន​នោះ ក៏​ស្រាប់តែ​បាក់ដង​សន្ទូច​មក​លើ​ផ្លូវ​សង្កត់​លើ​រថយន្ត​ព៌​ណ​ស ពាក់​ស្លាក​លេខ CD25-130 មួយ​គ្រឿង ដែល​កំពុង​តែបើ​កប​រលើ​ផ្លូវ បណ្តាល​ឱ្យ​ក្រពឹត​ដំបូល និង​បែក​កញ្ចក់ និង​បណ្តាល​ឱ្យ​ស្ត្រី​ជា​មន្ត្រី​ស្ថានទូត​ម្នាក់​រង​របួស​ត្រង់​ដៃ និង​ផ្ទៃមុខ ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​បាក់ដង​សន្ទូច​ក្នុង​ការដ្ឋាន​សំណង់​ហួយ ប៉ា​ង​ខាងលើ​នេះ ត្រូវ​បាន​វាយតម្លៃ​ថា គឺ​កើតឡើង​ដោយសារ​តែ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប​បាក់​ឬ​ស្ទូច​ធ្ងន់​ពេក​លើស​កម្រិត​កំណត់ ។ ក្រោយ​ពេល​កើតហេតុ ស្ត្រី​ជា​មន្ត្រី​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ភ្លាម​ៗ​ទៅ​ធ្វើការ​ព្យាបាល ។ ចំណែកឯ​បុរស​ជា​មេការ​ជនជាតិ​ចិន និង​បុរស​ជនជាតិ​ខ្មែរ​ជា​អ្នកបញ្ជា​អា​ហ្គ្រែ​ន​ស្ទូច​ទាំង​៣​នាក់ (​ជនជាតិ​ចិន​២​នាក់ និង​ជនជាតិ​ខ្មែរ​ម្នាក់​) ក៏​ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច ឃាត់ខ្លួន​ភ្លាម​ៗ​បញ្ជូន​យក​ទៅ​កាន់​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ និង​ការដ្ឋាន​ត្រូវ​បាន​បិទ​មិន​ឱ្យ​មាន​ដំណើរ​ការ​ទេ ៕ ​

អត្ថបទសរសេរ ដោយ