ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ចាក​ចេញពី​កូរ៉េ ទៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ ​សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជាធ្វើដំណើរ​ទៅកាន់​ទីក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន ​នៅ​ថ្ងៃ​ទី​៥​ កុ​ម្ភៈ នេះ…

រាជធានី​ភ្នំពេញ​៖​ ​សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជាធ្វើដំណើរ​ទៅកាន់​ទីក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន ​នៅ​ថ្ងៃ​ទី​៥​ កុ​ម្ភៈ នេះ ​។ សម្តេច​បាន​សរសេ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​៖«ខ្ញុំ​សូម​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ​ផង​ដែរ​អំពី​ការ​ធ្វេី​ដំណេី​រ​របស់ខ្ញុំ​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​នៅ​រសៀល​ថ្ងៃ​ទី ៥ កុ​ម្ភះ នេះ​គឺជា​ដំណេី​រ​ទស្សនកិច្ច​ការងារ​ដែល​ខ្ញុំ​គ្រោង​នឹង​ជួប លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង នៅ​ម៉ោង ៥:១៥​នាទី​ល្ងាច​នេះ និង​បន្ទាប់​មក​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង នៅ​ម៉ោង​៦:០០​ល្ងាច​នេះ មុន​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​នៅ​យប់​នេះ​»។

ជា មួយ​គ្នា​នោះ​ដែរ​សម្តេច​បាន​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​សុខ​សប្បាយ​ទាំងអស់​គ្នា​គ្រប់​ទីកន្លែង​ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ