ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កាត់ក្តី​លើ​សំណុំរឿង​នាយទា​ហាន​ជាន់ខ្ពស់​ម្នាក់​ពាក់ព័ន្ធ​​ករណី​ឆបោក (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​លើកយក​សំណុំរឿង​នាយទាហានជាន់ខ្ពស់​ម្នាក់​បម្រើ​ការងារ​នៅ​អគ្គ​បញ្ជាការដ្ឋាន​ក្រសួងការពារជាតិ និង​ជាទី​ប្រឹក្សា​ឯកឧត្តម​ម្នាក់ មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី ពាក់ព័ន្ធ​លើ​ការ​ចោទប្រកាន់​ពី​បទ​.​ឆបោក…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​លើកយក​សំណុំរឿង​នាយទាហានជាន់ខ្ពស់​ម្នាក់​បម្រើ​ការងារ​នៅ​អគ្គ​បញ្ជាការដ្ឋាន​ក្រសួងការពារជាតិ និង​ជាទី​ប្រឹក្សា​ឯកឧត្តម​ម្នាក់ មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី ពាក់ព័ន្ធ​លើ​ការ​ចោទប្រកាន់​ពី​បទ​.​ឆបោក ។

ជនជាប់ចោទ​មានឈ្មោះ មុំ អស្សនី ភេទ​ប្រុស អាយុ​៤២ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ ២៧A សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

សវនាការ​នេះ​ដឹកនាំ​ដោយ​លោក អ៊ុ​ក សុវណ្ណ​រិ​ទ្ធ ចៅក្រម​ជំនុំជម្រះ និង​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង ជា​តំណាង​អយ្យការ ហើយ​សវនាការ​នោះ​បាន​ធ្វើ​ឡើង​ចំពោះ​មុខ​ជនជាប់ចោទ នឹង​មេធាវី​ការពារ​ក្តី​កម្បាំង​មុខ​ដើមបណ្តឹង ប៉ុន្តែ​ចាត់ទុកជា​ចំពោះ​មុខ ព្រោះ​មាន​មេធាវី​ការពារ​សិទ្ធិ​ដែល​បាន​ចូលរួម ។

ជនជាប់ចោទ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​លើ​ពាក្យបណ្តឹង​របស់​ឈ្មោះ ផាត សេន និង​ឈ្មោះ ម៉ា សំកុល ដែល​បាន​ចោទប្រកាន់​ថា ឆបោក​ប្រាក់​ចំនួន​១៣.០០០​ដុល្លារ​អា​មេ​រិ​ក យក​ទៅ​រត់ការ​ធ្វើ​ប្លង់​ដី តែ​មិន​គោរព​តាម​កិច្ចសន្យា ។

ចៅក្រម​ជំនុំជម្រះ​បាន​លើ​យក​សំណុំរឿង​នេះ​មក​សួរ​ដេញដោល​លើ​ជនជាប់ចោទ​នោះ​គឺ កាលពី​ក្នុង​អំឡុង​ដើមឆ្នាំ​២០១៩ ដើមបណ្តឹង និង​ជនជាប់ចោទ​ដែល​ជា​មនុស្ស​ធ្លាប់​ស្គាល់ និង​រាប់អាន​គ្នា រីឯ​ជនជាប់ចោទ​ជា​មនុស្ស​មាន​អំនួត​អួតអាង​ថា ខ្លួន​ជា​នាយទាហានជាន់ខ្ពស់ ជាទី​ប្រឹក្សា​ឯកឧត្តម​ម្នាក់ និង​កំពុង​ត្រៀម​ឡើង​ធ្វើ​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ ។

ដោយ​យល់​ឃើញ​ថា ជនជាប់ចោទ​ជា​មនុស្ស​មានបុណ្យ​សក្តិ កិត្តិយស​ខ្ពង់ខ្ពស់​ដូច្នោះ​ហើយ បានជា​ធ្វើ​ឲ្យ​ឈ្មោះ ផាត សេន និង​ឈ្មោះ ម៉ា សំកុល ត្រូវការ​ពឹងពាក់​ឲ្យ​ជួយ​រត់ការ​ដោះស្រាយ​រឿង​ទំនាស់​វិវាទ​ដីធ្លី និង​ធ្វើ​ប្លង់​កាន់កាប់​ដី​មួយ​កន្លែង​មាន​ទំហំ​២​ហិ​កតា ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

នៅ​ថ្ងៃ​ទី​២០ ខែ​មិ​នា ឆ្នាំ​២០១៩ ដើមបណ្តឹង និង​ជនជាប់ចោទ បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​គ្នា ហើយ​ដើមបណ្តឹង​បាន​ប្រគល់​ប្រាក់ ឲ្យ​ទៅ​ជនជាប់ចោទ​ជា​បន្តបន្ទាប់​រហូត​ដល់​ចំនួន​១៣ ០០០ ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​ទៅ​រត់ការ​ដោះស្រាយ​រឿង​ទំនាស់​វិវាទ​ដីធ្លី​២ ហិ​កតា​នោះ ។ ដែល​ដី​នោះ​ទី​១-​ត្រូវ​ដោះស្រាយ​បណ្តឹង​ជាប់​ពាក់​ពន្ធ​នៅ​តុលាការ និង​ទី​២-​ត្រូវ​ដោះស្រាយ​វិវាទ​ជាមួយ​ប្រជាពលរដ្ឋ ។ ប៉ុន្តែ​នៅ​ពេល​ជនជាប់ចោទ​បាន​ទទួលយក​ប្រាក់​ពី​ដើមបណ្តឹង​ហើយ បែរជា​ទៅ​ធ្វើ​កិច្ចការ​នោះ​មិន​បាន​សម្រេច និង​ថែម​ទាំង​គេចវេស​មិន​ព្រម​ជួប​ដើមបណ្តឹង​ទៀត​ផង ទើប​បានជា​កើតរឿង​ក្តីក្តាំ​នោះ ។

នៅ​មុខ​រង្វង់​ក្រចកសេះ ជនជាប់ចោទ​ឈ្មោះ មុំ អស្សនី បា​នប​ដិ​សេដ្ឋ​ចំពោះ​ការ​ចោទប្រកាន់​នេះ ដោយ​បាន​ឆ្លើយ​ដោះ​បន្ទុក​ខ្លួនឯង​ថា ទទួលស្គាល់​ពេល​ធ្វើ​កិច្ចសន្យា ប៉ុន្តែ​មិន​ទទួលស្គាល់​ការ​ចោទប្រកាន់​ថា បាន​យក​ប្រាក់​ពី​ដើមបណ្តឹង​រហូត​ដល់​១៣.០០០​ដុល្លារ​អា​មេ​រិ​ក​នោះ​ទេ កិច្ចសន្យា​ធ្វើ​មែន តែ​លុយ​អត់​បាន​ឲ្យ​ដល់​ដៃ ។

ដោយសារ​ដើមបណ្តឹង​មិន​បាន​ចូលរួម​សវនាការ​ក្នុង​ការ​សាកសួរ​ដេញដោល​ទល់មុខ​គ្នា ជាមួយ​ជនជាប់​ចោទ​លើ​ការ​ចោទប្រកាន់​នេះ ចៅក្រម​ជំនុំជម្រះ​បាន​ទុក​សិទ្ធិ​ឲ្យ​តំណាង​អយ្យការ​សម្រេច​ធ្វើការ​ចោទប្រកាន់ ទើប​តំណាង​អយ្យការ​នៅ​តែ​រក្សា​ការ​ចោទប្រកាន់​លើ​ជនជាប់ចោទ​ពី​បទ​ឆបោក​ដដែល ។

ជន​ទាំងឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​.​ឆបោក តាម​មាត្រា ៣៧៧ នឹង​៣៧៨ នៃ​ក្រហ្ម​ទណ្ឌ តម្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចាប់ពី​៦​ខែ ដល់​ទៅ​៣​ឆ្នាំ នឹង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​ទៅ​៦​លាន​រៀល ។ ដូច្នេះ​ជនជាប់ចោទ​ប្រហែលជា​មិន​អាច​គេច​ផុត​ពី​ការ​ជាប់​ពន្ធនាគារ តាម​មាត្រា​ដែល​បាន​ចែង នឹង​ចូល​ជា​ធរមាន​ដូច​ខាងលើ​នេះ​ទេ ។

ក្រោយ​ចប់​ការ​សាកសួរ​ដេញដោល និង​ការ​ធ្វើ​សន្និដ្ឋាន​ដាក់បន្ទុក និង​ដោះ​បន្ទុក​ពី​សំណាក់​អង្គ​សវនាការ​នោះ ចៅក្រម​ជំនុំជម្រះ​បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​៣ ខែ​មិ​នា ឆ្នាំ​២០២០ ខាង​មុខ ៕ (​កែ​សម្រួល​​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ