ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ ៖ បើ​បិទ​ជើងហោះហើរ​ចេញ​-​ចូល​ចិន​អាច​បញ្ឈប់​ការ​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា​ថ្មី​ឬទេ?

4 ឆ្នាំ មុន

ការ​ហាមឃាត់​ការ​ហោះហើរ​ពី​តំបន់​នានា​ក្នុង​ប្រទេស​ចិន ដែល​រង​ផល​ប៉ះពាល់​ដោយ​មេរោគ​ថ្មី​នេះ​មិនមែន​ជា​វិធី​ប្រសើរ​ដើម្បី​បញ្ឈប់​ជំងឺ​នេះ​ពី​ការ​ឆ្លង​ចូល​ទៅ​ទឹកដី​ថ្មី​នោះ​ទេ​។ នេះ​គឺជា​ការ​លើក​ឡើង​របស់​អ្នកជំនាញ​ខាង​អេ​ពី​ឌី​មី​សាស្ត្រ ដែល​ធ្លាប់​ដឹកនាំ​ការ​ឆ្លើយ​តប​នឹង​ជម្ងឺសា​របស់​អង្គការ​សុខភាព​ពិភពលោក​កាលពី​ឆ្នាំ​២០០៣​។ លោក David Heymann បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ខ្លី​មួយ​នៅ​ឯ Chatham House…

ការ​ហាមឃាត់​ការ​ហោះហើរ​ពី​តំបន់​នានា​ក្នុង​ប្រទេស​ចិន ដែល​រង​ផល​ប៉ះពាល់​ដោយ​មេរោគ​ថ្មី​នេះ​មិនមែន​ជា​វិធី​ប្រសើរ​ដើម្បី​បញ្ឈប់​ជំងឺ​នេះ​ពី​ការ​ឆ្លង​ចូល​ទៅ​ទឹកដី​ថ្មី​នោះ​ទេ​។ នេះ​គឺជា​ការ​លើក​ឡើង​របស់​អ្នកជំនាញ​ខាង​អេ​ពី​ឌី​មី​សាស្ត្រ ដែល​ធ្លាប់​ដឹកនាំ​ការ​ឆ្លើយ​តប​នឹង​ជម្ងឺសា​របស់​អង្គការ​សុខភាព​ពិភពលោក​កាលពី​ឆ្នាំ​២០០៣​។

លោក David Heymann បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ខ្លី​មួយ​នៅ​ឯ Chatham House ថា​៖«​ការ​បិទ​ជើងហោះហើរ​ពី​តំបន់​ឆ្លង មិន​អាច​បញ្ឈប់​ជំងឺឆ្លង​បាន​ទេ​។ ប្រជាជន​គិត​ថា ប្រសិនបើ​ពួក​គេ​បិទ​ជើងហោះហើរ​ពី​តំបន់​ខ្លះ ពួក​គេ​អាច​បញ្ឈប់​ការ​ឆ្លង​ជម្ងឺ​បាន​។ ប៉ុន្តែ​ចុះបើ​អ្នក​ដែល​កំពុង​ឈឺ​នោះ​ផ្លាស់​ប្តូរ​ជើង​យន្តហោះ​ទៅ​យន្តហោះ​ផ្សេង ហើយ​បាន​បន្ត​ជើងហោះហើរ​មក​ជា​ក្រោយ? ពួក​គេ​នៅ​តែ​អាច​ចូល​មក​ប្រទេស​របស់​អ្នក»​។

ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ជាង​២០ បាន​បញ្ឈប់​ការ​ហោះហើរ​ចូល​និង​ចេញពី​ប្រទេស​ចិន​និង​បណ្តា​ប្រទេស​មួយ​ចំនួន​រួម​ទាំង​សហរដ្ឋអាមេរិក​ផង​ដែរ​។ ជនបរទេស​ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ក្នុង​រយៈពេល​១៤​ថ្ងៃមុន ពេល​ពួក​គេ​មក​ដល់​សហរដ្ឋអាមេរិក​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ប្រទេស​ឡើយ​។

ការ​វិល​ត្រឡប់​របស់​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​បាន​ស្ថិត​នៅ​ក្នុង​ខេត្ត​ហ៊ូ​ប៉ី ដែល​ជា​ចំណុចកណ្តាល​នៃ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ នឹង​ត្រូវ​នៅ​ដាច់​ពី​គេ​រហូត​ដល់​ពី​រស​ប្តា​ហ៍​។ អ្នកជំនាញ​នៅ Chatham House បាន​និយាយ​ថា​កត្តា​សំខាន់​មួយទៀត​ក្នុង​ការ​បញ្ឈប់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ គឺ​ភាព​ខ្លាំង​នៃ​ប្រព័ន្ធ​ថែរក្សា​សុខភាព​របស់​ប្រទេស​មួយ​។ ដូច្នេះ​អ្នកជំងឺ​ដែល​អាច​បង្ហាញ​រោគ​សញ្ញា​អាច​ត្រូវ​បាន​ត្រួតពិនិត្យ​និង​ព្យាបាល​ភ្លាម​ៗ៕

ប្រភព ៖ scmp , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ