ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Haaland និង Reyna ស៊ុត​ម្នាក់​១​គ្រាប់​បំបែក​កំណត់​ត្រា​រៀងខ្លួន​តែ Dortmund ជ្រុះ​ចេញពី German Cup

4 ឆ្នាំ មុន

កីឡាករ Haaland និង​កីឡាករ Gio Reyna បាន​បំបែក​កំណត់​ត្រា​រៀងខ្លួន បើ​ទោះ​មិន​អាច​ជួយ​ក្រុម Borussia Dortmund ឱ្យ​ឆ្លង​ទៅ​វគ្គ​បន្ត​ក្នុង​ពានរង្វាន់…

កីឡាករ Haaland និង​កីឡាករ Gio Reyna បាន​បំបែក​កំណត់​ត្រា​រៀងខ្លួន បើ​ទោះ​មិន​អាច​ជួយ​ក្រុម Borussia Dortmund ឱ្យ​ឆ្លង​ទៅ​វគ្គ​បន្ត​ក្នុង​ពានរង្វាន់ Germany Cup (DFB-Pokal) បន្ទាប់​ពី​ចាញ់​ក្រុម Werder Bremen ដោយ​លទ្ធផល ៣-២​។

បី​គ្រាប់​របស់ Werder Bremen រកបាន​ដោយ​កីឡាករ Davie Selke, Bittencourt និង Milot Rashica ខណៈ​ពីរ​គ្រាប់​របស់ Dortmund រកបាន​ដោយ​កីឡាករ Haaland និង Gio Reyna ។ លទ្ធផល​នេះ​ជួយ​ឱ្យ Werder Bremen ឆ្លង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ។

ខ្សែប្រយុទ្ធ Haaland ក្លាយជា​កីឡាករ​ដំបូង​គេ ដែល​អាច​ស៊ុត​បញ្ចូល​ទី​៨​គ្រាប់ ក្នុង​ការ​បង្ហាញខ្លួន​៤​ប្រកួត​ដំបូង ក្នុង​ក្លិប​នៃ​លី​គ​កំពូល​អា​ល្លឺ​ម៉​ង់​។ ស្រប​ពេល​ដែល Gio Reyna បាន​ក្លាយជា​កីឡាករ​វ័យក្មេង​បំផុត (១៧​ឆ្នាំ និង​៨៣​ថ្ងៃ​) ដែល​ស៊ុត​បញ្ចូល​ទី​ក្នុង​ពានរង្វាន់ DFB-Pokal ។

ប្រភព ៖ Goal , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ