ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​កើន​ឡើង​​ខ្លាំង​ ឯ​អ្នក​​បាត់​បង់​ជីវិត​​ឡើង​៤៩០​នាក់​ហើយ

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​តុល្យការ​ចុង​ក្រោយ​របស់​អាជ្ញាធរ​មូលដ្ឋាន​ថា នៅ​ចិនដីគោក​តែ​មួយ មិន​​គិត​ហុងកុង​ និង​ម៉ា​កាវ​ ចំនួន​អ្នក​បាត់​បង់​ជីវិត​​​ដោយសារ​​វីរុស​កូ​រ៉ូ​ណា​ថ្មី បាន​ឡើង​ដល់​៤៩០​នាក់ ភាគច្រើន​នៅ​ក្រុង​វូ​ហាន ​និង​ក្នុង​ខេត្ត​ហ៊ូ​ប៉ី​។…

ប្រទេស​ចិន ៖ យោង​តាម​តុល្យការ​ចុង​ក្រោយ​របស់​អាជ្ញាធរ​មូលដ្ឋាន​ថា នៅ​ចិនដីគោក​តែ​មួយ មិន​​គិត​ហុងកុង​ និង​ម៉ា​កាវ​ ចំនួន​អ្នក​បាត់​បង់​ជីវិត​​​ដោយសារ​​វីរុស​កូ​រ៉ូ​ណា​ថ្មី បាន​ឡើង​ដល់​៤៩០​នាក់ ភាគច្រើន​នៅ​ក្រុង​វូ​ហាន ​និង​ក្នុង​ខេត្ត​ហ៊ូ​ប៉ី​។

ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​គណៈកម្មាធិការ​សុខាភិបាល​ខេត្ត​ហ៊ូ​ប៉ី រៀបរាប់​ពី​ការ​កើន​ឡើង​ខ្លាំង​នៃ​ចំនួន​អ្នក​ឆ្លង​ថ្មី ដែល​មាន​៣១៥៦​នាក់​។ ដូច្នេះ​ចំនួន​អ្នក​ផ្ទុក​វីរុស​ពេល​នេះ​ឡើង​ដល់​២៤.៣០០​នាក់​នៅ​ចិនដីគោក​។ នេះ​ជា​ការ​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៥​កុម្ភៈ របស់​គណៈ​កម្មាធិ​ការ​សុខាភិបាល​ជាតិចិន​។ ក្រៅពី​ចិនដីគោក​មាន​មនុស្ស​ម្នាក់​បាត់​បង់​ជីវិត​​នៅ​ហ្វ៊ី​លី​ពី​ន និង​ម្នាក់​នៅ​ហុងកុង​។

ចិន​បន្ត​ចាត់​បណ្ដា​វិធានការ​ម៉ឺ​ង​ម៉ាត់ ដើម្បី​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ​។ បន្ទាប់​ពី​ដាក់​ជា​ពិសេស​ផ្នែក​មួយ​ដ៏​ធំ​នៃ​ខេត្ត​ហ៊ូ​ប៉ី និង​ប្រជាជន​តំបន់​នោះ​ប្រមាណ​ជា​ជាង​៥០​លាន​នាក់​ឲ្យ​នៅ​ដាច់​​ពី​គេ ទីក្រុង​ធំ​៣​ទៀត​នៃ​ខេត្ត​ហ្សេ​យ៉ាង​ភាគ​ខាងកើត​ប្រទេស ស្ថិត​នៅ​ចម្ងាយ​ច្រើន​រយ​គីឡូម៉ែត្រ​ពី​ក្រុង​វូ​ហាន បាន​ចេញផ្សាយ​ពី​វិធានការ​ថ្មី​ៗ សំដៅ​កម្រិត​ការ​ដើរហើរ​និង​ធ្វើ​ដំណើរ​។

ក្នុង​ចំណោម​ទីក្រុង​ទាំង​៣​នេះ មាន​ក្រុង​ក្វា​ង​ស៊ូ​ ដែល​មាន​អ្នក​ឆ្លង​១៣២​នាក់ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១៥០​គីឡូម៉ែត្រ​ពី​ក្រុង​សៀង​ហៃ ដែល​មាន​អ្នក​ឆ្លង​២១៩​នាក់​ និង​អ្នក​បាត់​បង់​ជីវិត​ម្នាក់។ ក្នុង​ខណ្ឌ​៣​ក្នុង​ចំណោម​ខណ្ឌ​ទាំងអស់​នៃ​ទីក្រុង​នោះ ក្នុង​រាល់​២​ថ្ងៃ​ម្ដង​អនុញ្ញាត​ឲ្យ​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​ក្នុង​១​គ្រួសារ​ចេញ​ក្រៅ​។ វិធានការ​ប្រហាក់ប្រហែល​គ្នា​នោះ​ក៏​មាន​ជា​ធរមាន​ក្នុង​ក្រុង​តៃ​ស៊ូ​និង​ក្នុង​សង្កាត់​៣​នៃ​ក្រុង​នី​ញ​បូ​។ កាលពី​ថ្ងៃ​ទី​២​កុម្ភៈ​គឺ​ក្រុង​វេន​ស៊ូ​ដែល​ឃាំង​ប្រជាជន​ខ្លួន​ជាង​៩​លាន​នាក់ មិន​ឲ្យ​ចេញ​ទៅ​ណា​មក​ណា​។

រដ្ឋាភិបាល​ចិន​បាន​ផ្ដល់​ឲ្យ​ឈប់​សម្រាក​៣​ថៃ្ង​ថែម​ទៀត​ក្រោយ​ឈប់​ចូល​ឆ្នាំ​ថ្មី ក្នុង​ក្ដី​សង្ឃឹមថា​អាច​​ពន្យារពេល​ការ​វិល​ត្រឡប់​មក​កាន់​បណ្ដា​ទីក្រុង នៃ​ពលករ​ច្រើន​រយ​លាន​នាក់​ដែល​មក​កាន់​ខេត្ត​កំណើត ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​។ ទីក្រុង​ជា​ច្រើន​ក្នុង​នោះ​មាន​ក្រុង​សៀង​ហៃ​ផង​ដែរ បាន​​អំពាវនាវ​ដល់​បណ្ដា​សហគ្រាស​ឲ្យ​បញ្ឈប់​សកម្មភាព​របស់​ពួក​គេ​១​ស​ប្ដា​ហ៍​ថែម​ទៀត ក៏​ប៉ុន្តែ​បណ្ដា​សាលារៀន​និង​សាកលវិទ្យាល័យ​បាន​ពន្យារពេល​ការ​ចូល​រៀន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ