ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​បាន​មក​ពី​ការ​ស្ដាប់ធម៌

4 ឆ្នាំ មុន

ស្តាប់ធម៌​ដោយ​គោរព ពិចារណា​រក​សេចក្តី​ពិត ហើយ​ប្រតិបត្តិ​តាម​ឱ្យ​បាន​ត្រឹមត្រូវ​ហៅ​ថា ធម្ម​ស្សវន​ម​យ​បុណ្យ គឺ​បុណ្យ​បាន​មក​ពី​ការ​ស្ដាប់​ព្រះធម៌ ។ ការ​ស្ដាប់​ព្រះធម៌​នេះ សំខាន់​ខ្លាំង​ណាស់ ព្រោះ​បើ​មិន​បាន​ស្ដាប់​ទេ​នោះ យើង​ក៏​មិន​ស្គាល់…

ស្តាប់ធម៌​ដោយ​គោរព ពិចារណា​រក​សេចក្តី​ពិត ហើយ​ប្រតិបត្តិ​តាម​ឱ្យ​បាន​ត្រឹមត្រូវ​ហៅ​ថា ធម្ម​ស្សវន​ម​យ​បុណ្យ គឺ​បុណ្យ​បាន​មក​ពី​ការ​ស្ដាប់​ព្រះធម៌ ។

ការ​ស្ដាប់​ព្រះធម៌​នេះ សំខាន់​ខ្លាំង​ណាស់ ព្រោះ​បើ​មិន​បាន​ស្ដាប់​ទេ​នោះ យើង​ក៏​មិន​ស្គាល់ បុណ្យ បាប គុណ ទោស ល្អ អាក្រក់ ត្រៃលក្ខណ៍ សច្ចធម៌​នោះ​ដែរ ហើយ​ការ​ស្ដាប់ ដែល​ចាត់​ថា បាន​បុណ្យ បាន​ផលប្រយោ ជន៍​ច្រើន​នោះ គឺ​ការ​ស្ដាប់​ដោយ​គោរព យកចិត្តទុកដាក់ ពិនិត្យ សង្កេត ពិចារណា​ឱ្យ​យល់​អត្ថន័យ​សេចក្តី​នៃ​ព្រះធម៌​នោះ ។

ការ​ស្តាប់ធម៌​ដោយ​គោរព​នឹង​នាំ​ដំណើរ​ជីវិត​ទៅ​រក​សេចក្តីសុខ​ចម្រើន​ទាំង​ក្នុង​លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ