ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​សង្សារ​យូរ​ពេក​បុរស​ម្នាក់​បែកគំនិត​ធ្វើ​រឿង​១​ប្រកាស​រក​សង្សារ

4 ឆ្នាំ មុន

បុរស​វ័យ​៣០​ឆ្នាំ​ម្នាក់​មក​ពី Sheffield ថ្មី​ៗ​នេះ​បាន​ធ្វើ​ឱ្យ​ជាប់​នៅ​ក្នុង​ព័ត៌មាន​នៅ​ចក្រភព​អង់គ្លេស ដោយសារ​តែ​ការ​ចំណាយ​ប្រាក់​៤២៥​ផោន ដើម្បី​ជួល​ផ្ទាំង​ប៉ាណូ​នៅ​លើ​ផ្លូវ​មមាញឹក​មួយ​ក្នុង​ទីក្រុង Manchester ដោយ​សង្ឃឹមថានឹង​អា​ចរក​សង្សារ​បាន ។ Mark Rofe…

បុរស​វ័យ​៣០​ឆ្នាំ​ម្នាក់​មក​ពី Sheffield ថ្មី​ៗ​នេះ​បាន​ធ្វើ​ឱ្យ​ជាប់​នៅ​ក្នុង​ព័ត៌មាន​នៅ​ចក្រភព​អង់គ្លេស ដោយសារ​តែ​ការ​ចំណាយ​ប្រាក់​៤២៥​ផោន ដើម្បី​ជួល​ផ្ទាំង​ប៉ាណូ​នៅ​លើ​ផ្លូវ​មមាញឹក​មួយ​ក្នុង​ទីក្រុង Manchester ដោយ​សង្ឃឹមថានឹង​អា​ចរក​សង្សារ​បាន ។

Mark Rofe បាន​នៅ​លីវ​អស់​រយៈពេល​មួយ​ឆ្នាំ​ហើយ ។ ការ​ប្រើ​កម្មវិធី​ណាត់ជួប​តាម​អ៊ី​ន​ធើ​ណេ​ត​ហាក់បីដូចជា​មិន​មាន​ប្រសិទ្ធភាព​សម្រាប់​គាត់​ឡើយ ។ ដូចនេះ​ហើយ គាត់​បាន​សម្រេចចិត្ត​ជួល​ផ្ទាំង​ប៉ាណូ ។ ក្រោយ​ពី​ដាក់​បាន​ពីរ​បី​ថ្ងៃ​គាត់​ត្រូវ​បាន​ទាក់ទង​ដោយ​មនុស្ស​១០០​នាក់​រួច​បាត់​ទៅ​ហើយ ។ អ្វី​ដែល​មិនសូវ​សប្បាយចិត្ត​គឺ​មនុស្ស​ស្ទើរតែ​ពាក់កណ្តាល​គឺជា​មនុស្ស​ប្រុស ។

គាត់​បាន​និយាយ​ថា ៖«​ខ្ញុំ​បាន​និយាយ​ជាមួយ​មិត្ត​រួម​ការងារ​របស់ខ្ញុំ​ថា ខ្ញុំ​កំពុង​តែ​ពិបាក​រក​សង្សារ​តាម​អ៊ី​ន​ធើ​ណេ​ត ។ ខ្ញុំ​សួរ​គេ​ថា តើ​គួរតែ​ដាក់​ផ្សព្វផ្សាយ​លើ​ប៉ាណូ​ឬ​អត់ ។ គេ​ក៏​បាន​នាំ​គ្នា​សើច​»​។

គាត់​បាន​បន្ត​ថា ៖ «​អ្នកខ្លះ​គិត​ថា​ខ្ញុំ​ចំណាយ​ច្រើន​លើ​ការ​ផ្សព្វផ្សាយ​នេះ​។ តែ​សម្រាប់​ខ្ញុំ គឺ​វា​ថោក​ទេ​។ ខ្ញុំ​ធ្វើ​វា​ឱ្យ​មើលទៅ​គួរ​ឱ្យ​ចង់​សើច ដូចនេះ​គេ​មិន​អាច​ថា​ខ្ញុំ​ជា​មនុស្ស​ដាច់ដាប​ចង់បាន​សង្សារ​ខ្លាំង​ពេក​នោះ​ទេ​»​។

នៅ​លើ​ផ្ទាំង​ប៉ាណូ​នោះ Mark បាន​សរសេរ​ថា ៖ «​នៅ​លីវ​មែន​ទេ0x017d7 យក Mark ធ្វើ​ជា​សង្សារ ។ នេះ​អាច​ជា​អ្វី​ដែល​អ្នក​កំពុង​តែ​ចង់បាន​។ ចូល​មើល​វេ​ប​សាយ DatingMark.co.uk»​។ នៅ​លើ​វេ​ប​សាយ​នោះ Mark បាន​រៀបរាប់​ថា លោក​គឺជា​បុរស​សង្ហារ និង​ដាក់ខ្លួន ព្រមទាំង​មាន​ម្រាមដៃ​វែង​ល្អ និង អាច​ថើប​មនុស្ស​ស្រី​ម្តង​បាន​ច្រើន​ជាង​៣​នាក់ ។

Mark បាន​និយាយ​ថា​គាត់​ងាក​ទៅ​ជួល​ផ្ទាំង​ប៉ាណូ ព្រោះ​ការ​ណាត់ជួប​តាម​អ៊ី​ន​ធើ​ណេ​ត​មិនសូវ​ជា​ឱ្យ​ផល ហើយ​មិត្តភក្តិ​របស់​គាត់​សុទ្ធតែ​បាន​រៀប​ការ​រួច​អស់ហើយ​នៅឡើយ​តែ​គាត់ ៕

ប្រភព ៖ odditycentral , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ