ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ផ្តល់​កម្ចី​ឥណទាន​ដល់​កម្ពុជា​កើន​ដល់​៧០០​លាន​ដុល្លារ​សម្រាប់​វិស័យ​ហេ​ដ្ឋ​ារចនាសម្ព័ន្ធ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​កូរ៉េ​បាន​ផ្តល់​ឥណទាន​ដល់​កើន​ដល់​៧០០​លាន​ដុល្លារ មក​ឲ្យ​កម្ពុជា​ធ្វើការ​សាងសង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ។ នេះ បើ​តាម​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​កូរ៉េ​បាន​ផ្តល់​ឥណទាន​ដល់​កើន​ដល់​៧០០​លាន​ដុល្លារ មក​ឲ្យ​កម្ពុជា​ធ្វើការ​សាងសង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ។ នេះ បើ​តាម​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ក្នុង​ជំនួប​ជាមួយ​លោក មូ​ន ជេ​អ៊ី​ន (Moon Jae-In) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ពាក់ព័ន្ធ​ជាមួយនឹង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ សម្ដេច​អរគុណ​ដល់​រដ្ឋាភិបាល​កូរ៉េ​ដែល​បាន​ជួយ​ក្នុង​ការ​ផ្ដល់​ឥណទាន​ដល់​កម្ពុជា ជា​ពិសេស​ចាប់ពី​ឆ្នាំ​២០១៩ ដល់​២០២០ មានការ​កើនឡើង​ពី​៣៥០​ទៅ​៧០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​នឹង​ជួយ​ក្នុង​កា​រត​ភ្ជាប់​នឹង​ពង្រឹង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ដូច​ជា ផ្លូវជាតិ​លេខ​២២ និង​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​៤៨​ផង​ដែរ ។

ចំណែក​ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​ធនធានមនុស្ស សម្ដេច​តេ​ជោ អរគុណ​ដល់​រដ្ឋាភិបាល​កូរ៉េ​ដែល​បាន​ផ្ដល់​អាហារូបករណ៍​ជូន​ដល់​និស្សិត​កម្ពុជា និង​អរគុណ​ដល់​កូរ៉េ​ដែល​បាន​ផ្ដល់​ការ​គាំទ្រ​ចំពោះ​ពលករ​កម្ពុជា​នៅ​ធ្វើការ​នៅ​កូរ៉េ ។ ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ក៏​បាន​ស្នើ​ឱ្យ​មាន​ជំរុញ​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ជាមួយនឹង​ពាណិជ្ជកម្ម​ក្នុង​ការ​បន្ត​ពង្រឹង និង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ធំ​ថែម​ទៀត ។ សម្ដេច​ក៏​ចង់​ឃើញ​សាធារណរដ្ឋ​កូរ៉េ​ជួយ​សាងសង់​ស្ពាន​ដែល​ធ្វើ​ឡើង​ដោយ​សាធារណរដ្ឋ​កូ​រ៉ ជា​ពិសេស​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ត្បិត​បច្ចុប្បន្ន​កម្ពុជា​មាន​ស្ពាន​មិត្តភាព​កម្ពុជា ចិន ស្ពាន​មិត្តភាព​កម្ពុជា ជប៉ុន ។

សម្ដេច​តេ​ជោ ស្នើ​ឲ្យ​រដ្ឋាភិបាល​កូរ៉េ​ពិចារណា​ក្នុង​ការ​ជួយ​ការ​កសាង​ស្ពាន​នៅ​ពេល​ខាង​មុខ​ផង​ដែរ ។ ក្នុង​ជំនួប​នោះ​ដែរ លោក មូ​ន ជេ​អ៊ី​ន (Moon Jae-In) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ថា តាម​ពិតជា​រីករាយ​ដែល​កូរ៉េ​បាន​បង្កើត​មជ្ឈមណ្ឌល​កសិកម្ម​នៅ​កម្ពុជា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កូរ៉េ​កាន់តែ​រីករាយ​ជាមួយនឹង​ផលិតផល​ផ្លែស្វាយ​ពី​ប្រទេស​កម្ពុជា និង​ទិន្នផល​ផលិតផល​ផ្សេង​ទៀត​ពី​កម្ពុជា​ផង​ដែរ ។ លោក​បាន​បញ្ជាក់​ផង​ដែរ​ថា ភាគី​ទាំង​ពីរ​មានឱកាស​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​នៅ​កម្ពុជា​បន្ថែម​ទៀត ។

លោក​ថា នឹង​ខិតខំ​ជំរុញ​ឲ្យ​វិនិយោគិន និង​ក្រុមហ៊ុន​កូរ៉េ​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន និង​ការ​ចាប់​យក​ឱកាស​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​នៅ​កម្ពុជា​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ប្រធាន​ធិ​បតី​ក៏​បាន​អរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​គាំទ្រ​ដល់​គោលការណ៍​៣​របស់​រដ្ឋាភិបាល​កូរ៉េ ជា​ពិសេស​ក្នុង​ការ​ធ្វើ​យ៉ាងណា​ប្រែ​ក្លាយជា​ឧបទ្វីប​កូរ៉េ ទៅ​ជា​ឧបទ្វីប​ដែល​មាន​សន្តិភាព ហើយ​សង្ឃឹមថា​វឌ្ឍនភាព​នៃ​ឧបទ្វីប​កូរ៉េ​នឹង​បន្ត​ដំណើរការ​ទៅ​មុខ​ទៀត ។ កូរ៉េ​នឹង​រៀបចំ​នូវ​កិច្ចប្រជុំ​កំពូល​ស្តី​ពី​កំណើន​បៃតង​នៅ​ចុងឆ្នាំ​២០២០ ។

ពាក់ព័ន្ធ​ជាមួយ​បញ្ហា​ពលករ​រដ្ឋាភិបាល​កូរ៉េ អរគុណ​ដល់​កម្ពុជា​ក្នុង​ការ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កូរ៉េ​នឹង​បន្ត​ការ​យកចិត្តទុកដាក់​ចំពោះ​ពលករ​របស់​កម្ពុជា ។ ពាក់ព័ន្ធ​ជាមួយនឹង​វិស័យ​ទេសចរណ៍​ទៅ​លើ​អនុស្សា​រណៈ​ដែល​បាន​ចុះ​កាលពី​ឆ្នាំ​២០០៦ បញ្ជាក់​ថា យើង​នឹង​បន្ត​ធ្វើការ​ជាមួយ​គ្នា​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ