ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​ចិន​មិន​អនុញ្ញាត​សម្តេច​ទៅ​សួរសុខទុក្ខ​និស្សិត​ខ្មែរ​នៅ​ក្រុង​វូ​ហាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​មិន​បាន​ទៅ​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​នោះ​ទេ ដោយសារ​ចិន​មិន​អនុញ្ញាត ព្រោះ​ជា​កន្លែង​ផ្ទុះ​ជំងឺ​កូ​រ៉ូ​ណា ។ សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​០៥…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​មិន​បាន​ទៅ​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​នោះ​ទេ ដោយសារ​ចិន​មិន​អនុញ្ញាត ព្រោះ​ជា​កន្លែង​ផ្ទុះ​ជំងឺ​កូ​រ៉ូ​ណា ។ សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​០៥ កុម្ភៈ យ៉ាង​ដូច្នេះ​ថា​«​សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ ? តាម​គម្រោង​នៅ​ថ្ងៃ​ទី​០៥ កុម្ភៈ​នេះ ខ្ញុំ​គ្រោង​នឹង​ចាក​ចេញពី​ប្រទេស​កូរ៉េ​ខាងត្បូង​ឆ្ពោះទៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី​ប្រទេស​ចិន ដើម្បី​ទៅ​សួរសុខទុក្ខ​កូនក្មួយ​និស្សិត​ខ្មែរ​២៣​នាក់ ដែល​កំពុង​សិក្សា​នៅ​ទីនោះ ។ ប៉ុន្តែ​មក​ទល់​ម៉ោង​១១​និង​០០​យប់​ម៉ិ​ញ​ទើប​ក្រសួងការបរទេស​ចិន​ឆ្លើយ​តប​ថា មិន​អាច​រៀបចំ​ជូន​ដល់​ការ​ធ្វើ​ដំណើរ​របស់ខ្ញុំ​ទៅ​កាន់​ទីក្រុង​វូ​ហាន​បាន​ទេ ព្រោះ​ទីក្រុង​នេះ​បាន​ប្រកា​សភាព​អាសន្ន​បិទ​មិន​ឲ្យ​មាន​ចរាចរណ៍​ឆ្លងកាត់​នៅ​ក្នុង​តំបន់​នេះ​នៅឡើយ ហើយ​ចំពោះ​និស្សិត​វិញ​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅពី​ទីកន្លែង​រស់នៅ​បាន​ដែរ​» ។

សម្តេច​បន្ត​ថា ដោយសារ​មិត្ត​ចិន​យល់​អំពី​ការ​ព្រួយបារម្ភ​របស់ខ្ញុំ​ចំពោះ​ពលរដ្ឋ និង​និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ចិន​នៅ​ព្រឹក​ម៉ិ​ញ​នេះ​ខាង​រដ្ឋាភិបាល​ចិន​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង ដើម្បី​បាន​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ភាគី​មិត្ត​ចិន និង​បាន​ស្វែង​យល់​អំពី​ការ​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​ចិន​ចំពោះ​បងប្អូន និង​កូនក្មួយ​សិស្ស​និស្សិត​ខ្មែរ​យើង​ដែល​កំពុង​រស់នៅ​នឹង​សិក្សា​នៅ​ក្នុង​ទីក្រុង​វូ​ហាន ក៏​ដូច​ជា នៅ​ទូ​ទាំង​ប្រទេស​ចិន ។

សម្តេច​ក៏​លើក​ឡើង​ថា នៅ​រសៀល​នេះ​ខ្ញុំ​នឹង​ដឹកនាំ​គណប្រតិភូ​កម្ពុជា​ចាក​ចេញពី​ប្រទេស​កូរ៉េ​ខាងត្បូង​ឆ្ពោះទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង មុន​នឹង​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ ។ ខ្ញុំ​សូម​អរគុណ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ដែល​គោរព​ស្រឡាញ់​ខ្ញុំ និង​ចង់អោយ​ខ្ញុំ​មាន​សុខភាព​ល្អ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន សូម​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​សិស្ស​និស្សិត​ដែល​កំពុង​រស់នៅ​ក្នុង​ទីក្រុង​វូ​ហាន និង​នៅ​ក្នុង​ប្រទេស​ចិន​ទាំងអស់​ជួប​តែ​សេចក្តីសុខ សំណាងល្អ និង​ចៀស​ផុត​ពី​ជំងឺ​ទាំងឡាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ