ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាចរអារ​នឹង​ជំងឺ​កូ​រ៉ូ​ណា​កីឡាករ​រត់ប្រណាំង​ម្នាក់​បង្ខំចិត្ត​ហ្វឹកហាត់​ក្នុង​បន្ទប់

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ នៅ​ពេល​ដែល​ប្រទេស​ចិន​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា កីឡាករ​រត់​ប្រ​ណាំ​ជនជាតិ​ចិន​ដែល​មិន​អាច ឬ​មិន​ចង់​ចាក​ចេញពីផ្ទះ​របស់​ពួក​គេ​កំពុង​ស្វែងរក​វិធី​ច្នៃប្រឌិត​កាន់តែ​ខ្លាំង​ឡើង​ៗ​ដើម្បី​រត់​នៅ​ក្នុងផ្ទះ ។ មនុស្ស​ជា​ច្រើន​ចែករំលែក​រឿងរ៉ាវ​កំប្លែង​នេះ​តាម​អ៊ី​ន​ធើ​ណេ​ត​ដែល​បាន​ទាញ​ការ​គាំទ្រ និង​ការ​លើកទឹកចិត្ត​ពី​ទ​ង្វើ​ទាំងនេះ ។ ជើង​ខ្លាំង​ក្នុង​សហគមន៍​រត់ប្រណាំង…

ប្រទេស​ចិន ៖ នៅ​ពេល​ដែល​ប្រទេស​ចិន​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា កីឡាករ​រត់​ប្រ​ណាំ​ជនជាតិ​ចិន​ដែល​មិន​អាច ឬ​មិន​ចង់​ចាក​ចេញពីផ្ទះ​របស់​ពួក​គេ​កំពុង​ស្វែងរក​វិធី​ច្នៃប្រឌិត​កាន់តែ​ខ្លាំង​ឡើង​ៗ​ដើម្បី​រត់​នៅ​ក្នុងផ្ទះ ។ មនុស្ស​ជា​ច្រើន​ចែករំលែក​រឿងរ៉ាវ​កំប្លែង​នេះ​តាម​អ៊ី​ន​ធើ​ណេ​ត​ដែល​បាន​ទាញ​ការ​គាំទ្រ និង​ការ​លើកទឹកចិត្ត​ពី​ទ​ង្វើ​ទាំងនេះ ។

ជើង​ខ្លាំង​ក្នុង​សហគមន៍​រត់ប្រណាំង Pan Shancu មក​ពី​ហាំ​ង​ចូ​វ​លោក Pan ធ្វើការ​ជា​អ្នក​ព្យាបាល​សុខភាព​តាម​វេជ្ជសាស្ត្រ​ចិន និង​ជា​អ្នក​រត់​ម៉ា​រ៉ា​តុង​ដ៏​ពូកែ​ម្នាក់ ដែល​អាច​រត់​បាន​រយៈពេល​២​ម៉ោង​៥៩​នាទី ។ ស្រាប់តែ​នៅ​ពេល​នេះ គាត់​បាន​ធ្វើ​រឿង​ចម្លែក​មួយ ដោយ​រត់​នៅ​ក្នុង​បន្ទប់ដេក​របស់​ខ្លួន​ដល់​ទៅ ៦២៥០​ជុំ ព្រោះតែ​មិន​ហ៊ាន​ចេញ​ទៅ​ក្រៅ​ផ្ទះ ។

គាត់​បាន​សរសេរ​ថា​៖«​ខ្ញុំ​មិន​បាន​ទៅ​ខាងក្រៅ​ផ្ទះ​ជា​ច្រើន​ថ្ងៃ​មក​ហើយ ។ ខ្ញុំ​មិន​អាច​អង្គុយ​ស្ងៀម​តទៅ​ទៀត​ទេ ។ ខ្ញុំ​បាន​ហ្វឹកហាត់​រត់​នៅ​ក្នុង​បន្ទប់​ជា​ច្រើន​ជុំ ដែល​មាន​ចម្ងាយ​សរុប​៥០​គីឡូម៉ែត្រ​»​។ នៅ​ក្នុង​ការ​បង្ហោះ Weibo របស់​គាត់ គាត់​បាន​បញ្ចូល​វី​ដេ​អូ​អំពី​ខ្លួន​គាត់​កំពុង​រត់​ហ្វឹកហាត់ ។

ការ​ធ្វើ​រឿង​មិន​ងាយ​មាន​បែប​នេះ បាន​ធ្វើ​ឱ្យ​មនុ​រ្ស​ជាង ២៦០០០​នាក់ មក​មើល​វី​ឌី​អូ​របស់​គាត់ ។ លោក Pan បាន​ពន្យល់​ថា​គាត់​មិន​ធ្វើ​ឱ្យ​មាន​សម្លេង​រំខាន​នៅ​ពេល​កំពុង​រត់​ទេ ពីព្រោះ​គាត់​ថ្នមជើង​មែនទែន ៕

ប្រភព ៖ scmp , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ